រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយ នឹងបក្ខពួ

ដោយៈ ភ្នំពេញ ថ្ងៃទី 12 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 05:24 នាទី ចំនួនអានៈ 1375

មាន​មន្រ្តី​រាជ​ការ​បាន​នាំ​គ្នា​ខ្សឹប​ខ្សៀវ​ចេញ​ពី​ក្រសួង​សាធារ​ណការ​ឲ្យ​ដឹង​ថា ​នៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ មាន​ការ​ទាក់​ទិន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​​​ការ​​បែង​​ចែក​​​ផល​​ប្រ​យោ​ជ​ន៍ ​ឬ​​​ប្រាក់​​រង្វាន់​​​លើក​​​ទឹក​​ចិ​ត្ដ ​ដែល​​បាន​មក​ពី​​ការ​ផ្ដល់​​សេវា​សាធារណៈ ​មិន​​ត្រូវ​បាន​​បែង​ចែក​ ឱ្យ​មាន​​សមភាព ​ក្នុង​ចំណោម​​មន្ត្រី​​ពាក់​ព័ន្ធ​​នោះ​ទេ​ គឺ​​មាន​តែ​​រដ្ឋ​មន្ដ្រី ​កូន​ប្រសារ​​រដ្ឋ​មន្ដ្រី​ និង​​មន្ត្រី​​ជំនិត​ ២-៣ ​នាក់​​ប៉ុណ្ណោះ ​ដែល​​អាច​​ទទួល​បាន​​ផល​ ពី​​លុយ​ខ្មៅ​​ទាំង​អស់​នោះ ​មន្ត្រី​​ដទៃ​​គ្មាន​​សិទ្ធិ​​ដឹង​ឮ ​និង​​សួរ​នាំ​​នោះ​ទេ​​។​

ប្រភពខាងលើនេះបាន​លើកឡើងទៀតថា អំពី​ភាពមិនប្រក្រតី នៅក្នុង​ក្រសួង​សាធារណការ ដូចជា​បញ្ហា​ប្រាក់រង្វាន់​លើក​ទឹក​ចិ​ត្ដ ការផ្ដល់​សេវាសាធារណៈ ឆ្នាំ​២០១៣ មិនបាន​យក​មក​បែងចែក ជាទូទៅ​ទេ គឺ​មានតែ​រដ្ឋមន្ដ្រី កូនប្រសារ​រដ្ឋមន្ដ្រី និង​មន្ត្រី​ជំនិត ២-៣ នាក់​ប៉ុណ្ណោះ ដែល​ទទួលបាន​ផល​ទាំងអស់នោះ ។ សម្រាប់​តារាង បែងចែក​ថវិកា​ទទួល​បាន ប្រាក់រង្វាន់​លើក​ទឹក​ចិ​ត្ដ​ការផ្ដល់សេវា សាធារណៈ​ឆ្នាំ​២០១៤ លើក​ទី​១ និង​លើក​ទី​២ គ្មាន​តម្លាភាព ដោយ​មិនបាន​ឆ្លង កាត់​ការឯកភាព ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ក្រសួង ឱ្យបាន​ទូលំទូលាយ មានការ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា តែ​២-៣ នាក់​ប៉ុណ្ណោះ ដូច​មានកំណត់ តាម​ទំហំ​ទឹកប្រាក់ ក្នុង​តារាង លេខ​រៀង​ទី​១, ៣, ៤ និង​៥​។​

​មានការ​បញ្ជាក់​ផងដែរ​ថា ទឹកប្រាក់​ចំណែក របស់​រដ្ឋមន្ដ្រី ស្រូបទឹក​ប្រាក់ លើសលប់​អស់ ៩​ភាគរយ ត្រូវជា ១៣.៥០០.០០០ រៀល​នៃ​ចំនួន​ទឹកប្រាក់ សរុប ១៥០,​០០០,០០០ រៀល ។ ទឹកប្រាក់​ជា​ចំណែក របស់​រដ្ឋលេខាធិការ ពិនិត្យឃើញ​លេចធ្លោ​តែ ៣ រូប ដែលជា​អ្នក​ជំនិត រដ្ឋមន្ដ្រី ដោយឡែក​រដ្ឋលេខាធិកា​រ ៤ រូប​ទៀត បាន​ចំណែក​ទាប​ជាង ក្នុង​ចំនួន​យ៉ាងច្រើន ពោលគឺ​រដ្ឋលេខាធិការ មាន​ប្រភេទ ៥.៣៣ ភាគរយ​, ៣.៣៣ ភាគរយ និង ១.៣៣ ភាគរយ ។ ចំពោះ​ទឹកប្រាក់​ជា​ចំ​ណែក របស់​អនុរដ្ឋលេខាធិការ ១០ រូប ទទួលបាន​តិចជាង ថ្នាក់​អគ្គនាយក អគ្គនាយករង​រដ្ឋបាល ចំនួន ៤ រូប ទទួលបាន ១.០៨២ ភាគរយ​ក្នុង​ម្នាក់ ។​

​ដោយឡែក ទឹកប្រាក់​ជា​ចំណែក របស់​នាយកដ្ឋាន គណនេយ្យ​ហិរញ្ញវត្ថុ មាន​បរិមាណ ធំ​ហួសប្រមាណ​គឺ ៩.៣៣ ភាគរយ​ស្មើ ១៤.០០០.០០០ រៀល លើសពី​ចំណែក របស់​អង្គភាព​ដទៃ ហើយ​ទន្ទឹមនឹងនេះ នាយកដ្ឋាន​គណនេយ្យ​ហិរញ្ញវត្ថុ ជា​មុខសញ្ញា​មួយ មាន​ចំណូល​ក្រោម​តុ ពី​គ្រប់​មុខព្រួញ​ទាំងអស់​ក្នុង​ក្រសួង ។ ពាក់ព័ន្ធ​នឹង​ការដក​ទុក សម្រាប់​រាល់​ការចំណាយ​ផ្សេងៗ ច្រើន​លើសលប់​ពេក ៤៩.០០០.០០០ រៀល ដែល​ទីបំផុត​មួយផ្នែកធំ នៃ​ទឹកប្រាក់​នេះ​បាន​ធ្លាក់ ទៅលើ​តែ​បក្ខពួក ៣-៤ នាក់​ខាងលើ ដដែល​ជា​ដដែល ។​

​លិខិត​បាន​រំលឹក​ទៀតថា ស្ដែង​ចេញពី​ការបែងចែក ទឹកប្រាក់​រង្វាន់​លើក​ទឹក​ចិ​ត្ដ ការផ្ដល់សេវា សាធារណៈ កន្លងមកនេះ អាច​បញ្ជាក់បាន​ថា មានការ​បែងចែក​ជាប​ក្ខ​ពួក យ៉ាង​ដាច់ស្រឡះ ដោយ​រា​ប់ប​ញ្ជូ​ល សាច់​បង្កើត សាច់​ឆ្ងាយ និង​សាច់​ដទៃ​។ ក្រុម​រដ្ឋលេខាធិការ ៣-៤ នាក់ និង​ក្រុម​អនុរដ្ឋលេខាធិការ ៥-៦ នាក់ ត្រូវបាន​ចាត់ទុកជា​សាច់​ដទៃ ដោយ​ប្រធាន​ស្ថាប័ន មិនបាន​យក​ចិ​ត្ដ​ទុកដាក់ និង​មិនបាន​បែងចែក​ការងារ ឱ្យ​សមស្រប​តាំងពី​អាណ​ត្ដិ​ទី​៤ រហូតមកដល់ អាណ​ត្ដិ​ទី​៥ ក៏​រឿងរ៉ាវ​ចេះតែ​បន្ត កើតមាន​ដដែលៗ​។ សរុបមក ក្រុម​ទាំង ២​ខាងលើនេះ មានការ​ឈឺចាប់​ហួស​ពី​ការ​ស្មាន ដោយ​ខ្សត់​ទាំង​ការងារ ខ្សត់​ទាំង​ផល​កម្រៃ​ស្របច្បាប់​ផ្សេងៗ រាប់ទាំង​កម្រៃ​សេវា សាធារណៈ ជាដើម ។

​ជាគោលការណ៍​កម្រៃ ដែល​បានមក ពី​សេវាសាធារណៈ គប្បី​បែងចែក​សម្រាប់ ថ្នាក់ដឹកនាំ តាម​ឋានានុក្រម ឲ្យ​បាន​ស្មើរ​គ្នាៗ រាប់​ចាប់ពី​រដ្ឋមន្ដ្រី រហូតដល់​ថ្នាក់​នា​យកដ្ឋាន លើកលែងតែ​អង្គភាព ដែល​រក​ចំណូល​ផ្ទាល់ ត្រូវ​ទទួលបាន​លើស អង្គភាព​គ្មាន​ចំណូល​។ នេះ​ជា​កម្រៃ ស្របច្បាប់ ដឹងឮ​និង​ឃើញ​ទាំងអស់គ្នា ក្រុម​របស់​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ហ៊ាន​កេង​ពន្លើស មិន​ខ្មាសអៀន យ៉ាងនេះ​ទៅហើយ ទម្រាំ​តែ​កម្រៃ​មិន​ស្របច្បាប់ ច្រើន​រាប់មិនអស់​នោះ ច្បាស់​ជា​ថ្នាក់ក្រោម ដែល​សុទ្ធ​តែជា​សាច់​ដទៃ មិនដែល​បានទទួល មួយ​សេន​ណា​ឡើយ ។​

​មន្ដ្រី​បុគ្គលិក​តូចតាច ក្នុង​ក្រសួង​សាធារណការ បាន​ចំអក​ថា ប្រធាន​ស្ថាប័ន​បច្ចុប្បន្ន មិន​ស័ក្ដិ​សមជា​ថ្នាក់ដឹកនាំ ប្រកបដោយ​សុភ​វិនិច្ឆ័យ មានការ​ត្រិះរិះ​ពិចារណា គិតគូ​ពី​ជីវភាព​ថ្នាក់ក្រោម និង​បែងចែក​ការងារ ដោយ​សមធម៌​នោះទេ សូម្បី​ថ្នាក់ដឹកនាំ ជា​អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ​មួយចំនួនធំ ត្រូវគេ​ធីប​ចោល​មិន​ប្រើ មិន​ផ្ដល់​ការងារ​ឱ្យធ្វើ ។ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មួយក្រុម​តូច និង​អគ្គនាយក​មួយរូប ដែល​បាន​រាប់​ថា ជា​សាច់​បង្កើត​មានការ​ងារ និង​គម្រោង​កាន់​រាប់​មិន​អស់ ប្រើ​រថយន្ដ​រដ្ឋ​ក្នុង​ម្នាក់ៗ ៣-៤ គ្រឿង ខណៈដែល​មន្ត្រី​ជា​សាច់​ដទៃ សឹងតែ​មិនមាន​របប​រថយន្ត ប្រើប្រាស់​ផង​ទេ​។​

​ផលវិបាក​មួយទៀត​នោះ នៅពេល​រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ឱ្យ​ថ្នាក់ដឹកនាំ ចាប់ពី​អនុរដ្ឋលេខាធិការ​ឡើង​ទៅ ជា​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​គ្រប់ ខេត្ដ​-​រាជធានី ដើម្បី​តាមដាន​ត្រួតពិនិត្យ គោលនយោបាយ របស់​រាជរដ្ឋាភិបាល អាណ​ត្ដិ​ទី​៥  ប្រធាន​ស្ថាប័ន​មិន​បង្ក លក្ខណៈ​ងាយស្រួល​នោះទេ ពោលគឺ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ មួយចំនួនធំ ដែល​មិនមាន​លទ្ធភាព ឬ​មិនមាន​គម្រោង​កាន់ គ្មាន​ចំណូល កំពុង​ជួប​ការពិបាក សម្រាប់​ការ​អនុវត្ដ​ការងារ ព្រោះ​ក្រសួង​មិន​ដោះ​ស្រាយ ផ្ដល់​ថវិកា​សោហ៊ុយ ចំណាយ​ស្នាក់នៅ ហូបចុក ឱ្យ​ឡើយ ដោយឡែក ប្រេងឥន្ធនៈ​មួយ​មុខ​ប៉ុណ្ណោះ ដែល​ក្រសួង​ទទួលបន្ទុក​ដោះស្រាយ ខុសពី​ការ​ណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​លើកឡើងថា រាល់​ការចំណាយ​ទាំងអស់ ជា​បន្ទុក​របស់​ក្រសួង​ស្ថាប័ន សាមី​។

​មានការ​វាយតម្លៃថា បើ​របៀប​គ្រប់គ្រង នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅតែ​រក្សា​ស្ថានភាព ដូច​បច្ចុប្បន្ននេះ​ទៀត យុទ្ធសាស្ដ្រ​កែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​អាណ​ត្ដិ​ទី​៥ ច្បាស់​ជា​មិនអាច​ទទួលបាន ជោគជ័យ​នោះឡើយ ។ ដូច្នេះហើយ​បានជា​មន្ត្រី​ដែល​គ្មាន​ខ្សែ​ទុយោ បាន​សំណូមពរ ឱ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល ពិចារណា​រៀបចំ ការគ្រប់គ្រង​នៅ ក្រសួង សាធារណការ​និង​ដឹកជញ្ជូន ឡើងវិញ​ផង និង​ចាត់​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច មក​អង្កេត​ស្រាវជ្រាវ​ស្រង់​មតិ មន្ដ្រី​បុគ្គលិក និង​បាតុភាព​ដែល​កំពុង​កើតមាន ពាក់ព័ន្ធ​បញ្ហា​ពុករលួយ ប្រកាន់​បក្ខពួកនិយម ដើម្បី​មាន​មូលដ្ឋាន វាយតម្លៃ​និង​ចាត់វិធានការ កែទម្រង់​ឲ្យ​បាន​ទាន់​ពេលវេលា​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1397ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10126ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1358ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1482ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2079ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1542ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1512ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1453ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1377ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1510ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11024នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    157508នាក់
ខែនេះ    540788នាក់
ឆ្នាំនេះ   1923020នាក់
សរុប   51282946នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 09:36