មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ

ដោយៈ ជួយខ្មែរ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 24 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 10:36 នាទី ចំនួនអានៈ 1354

តាមការ​សង្កេត ពី​សកម្មភាព​បទ​ល្មើស ទំនិញ​គេចពន្ធ ស្ទើរ​គ្រប់ប្រភេទ​ដែល​កំពុង​តែហូរ​ចូល​តាម​ច្រក​ទ្វារ​អូរស្មាច់ ខេត្ត ឧត្តរមានជ័យ នោះ គេសង្កេត​ឃើញ​មេ​សាខា​គយ ឆាយ សុធា និងមេច្រកទ្វារ​អូរស្មាច់ ហង្ស វណ្ណ ទំនង​ដូចជា សហការ​គ្នាយ៉ាងរលូន និងគ្រប់​ទឹក​ធ្វើមាន​បានពីលើ​ជំនាញ​ដូចជា គ្មាន​ឃើញ​ធ្វើកំណែទម្រង់តាម ទិសដៅ រដ្ឋាភិបាល ដែលបាន​ប្រកាស​ដាក់ចុះឱ្យក្រុម​មន្ត្រីពិចារណា​ត្រឹម ៦០ថ្ងៃនោះទេ ។

ជាក់ស្តែង នៅច្រកអន្តរជាតិអូរស្មាច់ និង ច្រកជាំស្រងាំ នៃខេត្តឧត្តរមានជ័យ ត្រូវ បានគេរាយការណ៍ថាៈ មាន សកម្ម ភាព នាំចូលទំនិញគេចពន្ធច្រើនប្រភេទ ដូច ជាស្រាបៀរ ប្រេងសាំង,គ្រឿងកំប៉ុងហូប ចុក គ្រឿងសំណង់ ម៉ូតូ និងរថ យន្ត ចង្កូតស្តាំយ៉ាងគគ្រឹកគគ្រេងលោតឆ័ត្រ ។

ទាក់ទងទៅនិងករណី ឈ្មួញនាំទំនិញគេចពន្ធយ៉ាងចំហរបែបនេះ នៅពេលថ្នាក់លើសួរ នាំ លោក ឆាយ សុធា ជា មេគយ ខេត្ត ឧត្តរមានជ័យ ដែលមានព្រំប្រទល់ជាប់ ជាមួយប្រទេសថៃ និងលោក ហង្ស វណ្ណ មេគយច្រកអូរ ស្មាច់ នោះ តែងតែអះអាងថាៈ មិនហ៊ានប៉ះពាល់ទំនិញ គេចពន្ធទាំងនោះទេ ព្រោះជារបស់កង កម្លាំងប្រដាប់អាវុធ និងជា របស់អ្នកមានអំណាចនិងនាំចូលដូច្នេះហើយក៏ចេះតែក្លាយទៅជាទម្លាប់កើតជាលេស ក៏ចេះតែបិទភ្នែកប្រមូល លុយ ក្រោមតុធ្វើឱ្យពួកគេ (ឆាយ សុធា និងហង្ស វណ្ណ) ចេះតែសម្ងំកើបយកលុយក្រោមតុ យ៉ាងរំភើយតែម្តងទៅដោយគ្មាននរណាដឹង ។

យោងសេចក្តីរាយការណ៍ ពីច្រកអន្តរជាតិអូរស្មាច់ បានឱ្យដឹងថាៈបច្ចុប្បន្ននេះ ក្រុមឈ្មួញ បាននាំគ្នារកស៊ី នាំចូលម៉ូតូ និងរថ យន្តចង្កូតស្តាំ មកពីស្រុកសៀម តាម ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្រោម ការគ្រប់គ្រងរបស់លោក ខូង ទីន មេ ប៉ូលីសអន្តោប្រវេសន៍ ហើយក្នុងនាម ជាប្រធានការិយាល័យគយ ប្រចាំច្រក អូរស្មាច់ លោក ហង្ស វណ្ណ បានឃុបឃិត បើកភ្លើងខៀវ ឱ្យក្រុមឈ្មួញធ្វើអ្វីៗ តាមតែអំពើចិត្ត ។

ដូចជា ក្រុមអ្នករកស៊ីនាំចូល រថយន្តរថយន្តចង្កូតស្តាំ តាមច្រកអូរ ស្មាច់ ត្រូវគេស្គាល់ថាៈ ជានាយរង ការិយាល័យ សន្តិ សុខផ្ទៃក្នុង និងជា ប្រធានក្រុមបង្ក្រាបបទល្មើស នគរបាល ប្រចាំខេត្តឧត្តរមានជ័យតែម្តង ។

បើយោងតាម សេចក្តីរាយ ការណ៍ បានឱ្យដឹងទៀតថាៈការនាំចូល រថយន្តចង្កូតស្តាំ និងម៉ូតូទំនើបៗគេច ពន្ធជាច្រើន ធ្វើឡើងតាមរបៀបក្លែង បន្លំ ដូចជាការប្រមូលទិញពីជនជាតិសៀម ដែលជិះម៉ូតូ រថយន្តចង្កូតស្តាំឆ្លង ដែនចូលមក លេងល្បែង តាមកាស៊ីណូ ។ ហើយវិលត្រឡប់ទៅវិញខ្លួនទទេមិនយករថយន្តទៅជាមមួយទេ ។

ដូចជាពេល ខ្លះទៀត ជនជាតិសៀមជិះរថយន្តមក ដល់កាស៊ីណូ មានអ្នកចាំទទួលបើក ចុះ ពីលើភ្នំយ៉ាងរលូន ដោយ ដោយគ្រាន់តែម៉ូគ្នា និងប្រាប់ទៅអាជ្ញាធរព្រំដែនសៀមថា រថយន្តរបស់ពួកគេ បានដាក់បញ្ចាំ ដោយសារតែ ចាញ់ ល្បែងអស់។

ពាក់ព័ន្ធនឹងបញ្ហានេះគ្រាន់តែជារូបភាពមួយបំភ័ន្តភ្នែកក្រុមសមត្ថកិច្ចពាក់ព័ន្ធដែលក្រុមឈ្មួញទទួលបាន ភ្លើងខៀវ ពី លោក ហង្ស វណ្ណ ក្នុងការរកស៊ីនាំ ចូលរថយន្តចង្កូតស្តាំ និងម៉ូតូទំនើបៗ តាមរបៀបគេចពន្ធ តាមច្រកអន្តរជាតិ អូរស្មាច់ ។

ឯរូបភាពសម្រាប់រថយន្តមួយចំនួន ដែលនាំចូល តាមរបៀបលោតឆត្រ័ មិន បានបង់លុយជូន លោកហង្ស វណ្ណ នឹង ត្រូវជំនាញគយ ប្រដេញចាប់យក ទៅផាកពិន័យ ប្ញរាយការណ៍យកបុង ទៅថ្នាក់លើ ដែលភាសាសាមញ្ញ និយាយថា បង្ក្រាបបទល្មើសលោត ឆត្រ័ ដើម្បីយកស្នាដៃ ដោយសារតែ ឈ្មួញទាំងនោះ មិនបានរាយការណ៍ ប្ញុបង់លុយ ជូន ពួក គេ ។

ផ្ទុយទៅវិញ ក្រុមមន្ត្រីមួយចំនួន ប្រចាំការ នៅច្រកអន្តរជាតិអូរស្មាច់ បានសម្តែងការទើសទាល់ យ៉ាងខ្លាំង ចំពោះអំពើ រត់ពន្ធឡានទំនើបៗ និង ម៉ូតូ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ តាមរយៈការជួលជនជាតិសៀម ឱ្យជិះចូលមក លេង ក្នុងកាស៊ីណូ ជាប់ព្រំ ដែន ទើបគេទៅនាំបន្តមកកាន់ទីរួម ខេត្តឧត្តរមានជ័យ យ៉ាងរលូន គ្មាន សមត្ថកិច្ចណា ហ៊ាន សួរនាំទេ ព្រោះ លោក ហង្ស វណ្ណ បានបើកដៃឱ្យក្រុម ឈ្មួញធ្វើអ្វីៗតាមតែអំពេចិត្តិ ។

មិនតែប៉ុណ្ណោះដូចជា នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់នេះ ក្រៅ ពីការនាំចូលម៉ូតូគេចពន្ធ និងរថយន្ត ចង្កូតស្តាំយ៉ាង គគ្រឹកគគ្រេងទៅក៏មានការនាំចូលប្រេងសាំងគេចពន្ធ ទាំងស៊ីទែន ៗចាប់ពីម៉ោង ៥ល្ងាច ទៅរួមទាំង ទំនិញគេច ពន្ធ ជាច្រើនមុខទៀត ដូចជា ស៊ីម៉ងតិ៍ ឥដ្ឋការូ និងស្រាបៀលីអូផងដែរ ដែលបញ្ហានេះធ្វើឱ្យបាត់បង់ ចំណូលពន្ធរដ្ឋ យ៉ាង ច្រើនសន្ធឹកសន្ធាប់ ។ បែរជាទៅមានបានចំពោះក្រុមគយច្រកទ្វារ ហង្ស វណ្ណ និងមេសាខាគយទៅវិញ ។ ហើយ បើ និយាយ អំពីការរត់ពន្ធប្រេងសាំងវិញ ពេលខ្លះ គេធ្វើទុយោ បង្ហូរមកពីស្រុក សៀម ចូលក្នុងទឹកដីខ្មែរ បង្ហូរដាក់ក្នុង រថយន្ត ក្នុង១ថ្ងៃៗ រាប់សិបតោនលីត្រឯណោះ ដឹកយកមក លក់ចែកចាយក្នុងខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ យ៉ាងអនាធិបតេយ្យបំផុត មិនដឹងថា តើស្ថាប័នជំនាញពាក់ព័ន្ធជ្រាបឬទេ ! ឬក៏ធ្វើជាដេកលក់ជាមួយមេច្រកទ្វារគយ ហង្ស វណ្ណ ដែលរួមដៃឃុបឃិតពីមេអន្តោប្រវេសន៍ ខួង ទីន និងមេសាខាគយឧត្តរមានជ័យ ឆាយ សុធា ។ ហើយដែល គេ គណនាថវិការដ្ឋជ្រុះបាត់បង់១ខែៗរាប់សិបលានដុល្លារ មិនគួរបើស្ថាប័នគយ និងក្រសួងមហាផ្ទៃមើលរំលងនោះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1478ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1615ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន1871ដង ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម   អាន1956ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន1925ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន805ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1559ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2190ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន2837ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1358ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1641នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    148125នាក់
ខែនេះ    531405នាក់
ឆ្នាំនេះ   1913637នាក់
សរុប   51273563នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 01:04