បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយពីឈ្មួញ

ដោយៈ ខេត្តបន្ទាយមានជ័យ ថ្ងៃទី 26 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1569

ក្រោយពីស្ងប់ស្ងាប់ មួយរយះពេលខ្លី ឥលូវនេះបទល្មើស នាំចូលឈើក្រញ៉ូងពីថៃមកកម្ពុជា តាមច្រករបៀង ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានកើតឡើងយ៉ាងពេញបន្ទុកមួយយប់ៗ មិនតិចជាង២០រថយន្ត តូច ធំ នោះទេ។

បើទោះបីជាដឹងថា បទល្មើសទាំងនោះខុសច្បាប់ក៏ដោយក៏គ្មានសមត្ថកិច្ចណាហ៊ានចុះ បង្រ្កាបដែរ គឺមានតែអ្នកដាក់ពង្រាយគ្នាយកលុយពីក្បាលឡានដឹកឈើក្រញូងទាំងនោះ ម៉ាសេរី ទៅវិញ។ហើយមន្ត្រីទាំងនោះត្រូវបានគេស្គាល់គ្រប់គ្នាថា ជាទាហានភូមិភាគ៥(ក្រុមស្រាវជ្រាវ) ទាហានសឹករងស្រុកម៉ាឡៃ នគរបាលសេដ្ឋកិច្ចក្រសួង ខេត្ត នគរបាលសណ្តាប់ធ្នាប់ខេត្ត នគរបាល អធិការស្រុក ប៉េអឹមស្រុក ប៉េអឹមស្នាក់ការសន្តិសុខ៩៩៩ ទាហានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ចាំស្ទាក់យកលុយពីរថយន្ដដឹក និង រថយន្តដឹកទំនិញគេចពន្ធគ្រប់ប្រភេទ។

បទល្មើសនេះបានកើតឡើងក្នុងភូមិសាស្រ្ត ចំណុចភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ច្រករបៀង៩៣ ច្រកអូរប៉ ដែលជាចំណុចក្តៅគគុក នៃការកកើតបទល្មើសរវាង ឈ្មួញនឹងសមត្ថកិច្ចឃុបឃិតគ្នាជាប្រពន្ធ័ស៊ីតាមជំនាញ បើដៃឲ្យឈ្មួញនាំចូលឈើគ្រញូង និង ទំនិញគេចពន្ធចូលមកកម្ពុជា នឹងដឹកទៅលក់តាមបណ្តាខេត្ត រាជធានី បានម៉ាសប្បាយ មិនគិតពី ផលប៉ះពាល់និងការបាត់ចំណូលជាតិទេ។

ចំនុចច្រករបៀងដែលតែងតែបង្កបទល្មើស បើកឲ្យឈ្មួញនាំចូលទំនិញគេចពន្ធដ៏មានប្រជា ប្រិយភាពតាមព្រំដែននេះគឺជាដែនសមត្ថកិច្ចគ្រប់គ្រងដោយលោក ឈិត លី មេបញ្ជាការវរះសេនា តូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កូនចៅលោកផ្កាយ១ ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ (ត្រៀមចូលនិវត្តន៍) និងកម្លាំងទាហានតំបន់ប្រតិបត្តិការសឹករង ស្រុកម៉ាឡៃ គ្រប់គ្រងដោយលោកសក្កិ៣ សរ វាសនា ហៅផល្លា​។

ក្រៅពីបើកឲ្យឈ្មួញនាំចូលឈើគ្រញូងពីថៃពេលយប់តាមច្រករបៀង មេវរះនគរ បាល ព្រំដែន៨១៥ លោក ឈិត លី កំពុងតែសប្បាយជាមួយលាភសក្ការះពីឈ្មួញ នឹងកំពុងតែកើប លុយ ធ្វើមានធ្វើបាន មុនពេលចូលនិវត្តន៍ បើទោះបីជាដឹងថា ទង្វើបែបនេះជាការកិបកេងថវិការជាតិ មួយ ឆ្នាំៗរាប់លានដុល្លាក៏ដោយ។ចំណែកលោកផ្កាយ១ ខេង ស៊ុម ស្នងការខេត្ត ក៏សម្ងំឆ្ងាញ់ជាមួយ កូនចៅដែរ ព្រោះលោកមានមនុស្សម្នាក់ជាអ្នកដើរប្រមូលសេដ្ឋកិច្ចតាមគោលដៅបទល្មើសយកមក ឲ្យ។

គួរបញ្ជាក់ថា ក្រោយពីលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យថ្មី ចូលកាន់ តំណែងរយះពេល៤ខែមកនេះ គេសង្គេតឃើញបទល្មើសជំនួញឈើគ្រញូង និងទំនិញគេចពន្ធនាំ ចូលតាមច្រករបៀងស្រុកម៉ាឡៃ មានការកើនឡើងយ៉ាងគំហុក គ្មានការទប់ស្កាត់និងបង្ក្រាបឡើយ ។ ហើយបទល្មើសទាំងនេះប្រព្រឹត្តិដោយអស់លោក មានលុយ មានអំណាច នគរបាល ប៉េអឹម ទាហាន ចាំមើលថា លោកអភិបាលខេត្តអាចទប់ស្កាត់បានកម្រិតណា៕

001

002

003

នេះគឺជាឈើគ្រញូងដែលគេលាក់ទុកក្នុងចំបើងនៅមាត់អូរព្រំដែន ថៃ យប់ទើបឈ្មួញសហការជាមួយសមត្ថកិច្ច ឲ្យកម្មករជញ្ជូនដាក់រថយន្ត ដឹកទៅលក់តាមខេត្ត រាជធានីភ្នំពេញ និងប្រទេសវៀតណាម

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1566ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1326ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1489ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន3182ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1396ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1542ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1634ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1706ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1467ដង លោកស្រី ឌិនថាណារ៉ា ភរិយាលោក ម៉មសូណង់ដូ បន្តប្ដឹងទៅតុលាការកំពូល   អាន1385ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9187នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    37040នាក់
ខែនេះ    346208នាក់
ឆ្នាំនេះ   2356747នាក់
សរុប   51716673នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 21:16