លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត

ដោយៈ ខេត្តកំពង់ស្ពឺ ថ្ងៃទី 27 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 12:47 នាទី ចំនួនអានៈ 1523

តាំងពីលោក កាន់ ឆាយហុង តែងតាំងជា ប្រធាន​មន្ទីរ​សាធារណការ ខេត្តកំពង់ស្ពឺ ពេលណា​មក​គេ​សង្កេត ឃើញ​មន្ត្រី តូចតាច​ជាច្រើន​ចាប់ផ្តើម​ទម្លាយ​រឿង​អាស្រូវពុក​រលួយ​របស់​លោក កាន់ ឆាយហុង ចេញ​មក​ខាង​ក្រៅ ជា​បន្ត​បន្ទាប់ ពាក់ព័ន្ធ​នឹងការ​គ្មានកំណែ​ទម្រង់ស៊ី​ជម្រៅ​ទៅ​ធ្វើជា​លេស​ដើម្បី​ដក​ មន្ត្រីដទៃដែលមិនមែនជាបក្ខពួក របស់គាត់ ឬមិន សូវ ស៊ីខ្សែសង្វាក់ជាមួយគាត់ដើម្បីដាក់បក្ខពួកខ្សែទុយោរបស់គាត់ឱ្យកាន់តំណែងការងារលុយកាក់។

ហើយ ជា ពិសេស ក្រុមជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់ចំនួន ២កន្លែង ក្នុងខេត្តកំពង់ស្ពឺ ស្ថិតក្រោមការចាត់ចែង ដោយផ្ទាល់ពី លោក កាន់ ឆាយហុង នោះតែម្តង ដែលបំពានទៅលើមន្ត្រីថ្នាក់ក្រោម ។បញ្ហាខាងលើនេះ គេចាំបានថា មុនពេលតែងតាំងជាប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ លោក កាន់ ឆាយហុង បានកាន់តំណែងជាមេជញ្ជីងថ្លឹងរថយន្តលើសទម្ងន់នៅទូទាំងខេត្តកណ្តាល ដូច្នេះគាត់យល់ពីបែបបទនៃ ការប្រមូល លុយ ពីការដឹកជញ្ចូនលើសទម្ងន់យ៉ាងច្បាស់ណាស់ គ្មាននរណាម្នាក់អាចបន្លំគាត់បានទេ ។

ដូចជា ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិព្រែកស្រឡែង ឃុំទួលអម្ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មួយថ្ងៃៗ មានរថយន្ត ដឹកទំនិញផ្ទុកលើសទម្ងន់ បើកបរឆ្លងកាត់រាប់រយគ្រឿង សុទ្ធតែត្រូវចូលបង់លុយឱ្យមន្ត្រីរបស់លោក កាន់ ឆាយហុង ដែលប្រចាំការនៅទីនោះទាំងយប់ទាំងថ្ងៃដោយគ្មានការយោគយល់អ្វីឡើយ ។ ហើយប្រសិន បើគ្មាន ការ បង់លុយឱ្យ មន្ត្រីរបស់ កាន់ ឆាយហុង ទេនោះ កុំសង្ឃឹមថា រថយន្តអាចវិលកង់ទៅមុខរួចឱ្យសោះ ។

 ឯជាធម្មតាការដាក់ជញ្ជីងថ្លឹងរថយន្ត ត្រូវធ្វើតាមរបៀបចល័ត ទៅតាមដងផ្លូវ ដែលមានសកម្មភាព ដឹកជញ្ជូនទំនិញផ្ទុក លើសទម្ងន់ មិនមែនជាការដាក់តាំងជញ្ជីងឱ្យឈរជើងចាំប្រមូលលុយជាអចិន្ត្រៃយ៍ដូចនៅចំណុចឃុំទួល អម្ពិល នៃ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ នោះទេ (Sic) ។

យោងដោយឡែងជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់របស់មន្ទីរសាធារណការខេត្តកំពង់ស្ពឺ ស្ថិតនៅប្រជុំជន ស្រុកឧដុង្គ តាមផ្លូវជាតិលេខ ៥ កំពុងធ្វើសកម្មភាពប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញទាំងផ្ទុកលើស ទម្ងន់ និងមិន លើសទម្ងន់ មិនខ្លាចញញើតចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយម្តងណាឡើយ ។

ដូចជាករណីការដឹកជញ្ជូនទំនិញ ប្រភេទខុសច្បាប់ដូចជា ឈើជាដើម នៅពេលមន្ត្រីប្រចាំការនៅចំណុច ជញ្ចីងថ្លឹង រថ យន្តទទួលបានព័ត៌មានពីមុខសញ្ញា នៃការដឹកជញ្ជូនទំនិញខុសច្បាប់ គឺពួកគេនិងចាប់ឃាត់ជម្រិតកោស រូសឱ្យបង់ លុយ ក្នុងកម្រិតខ្ពស់ ដោយមិនយោគយល់នោះទេ សូម្បីតែរថយន្តដឹកទំនិញប្រភេទខ្សែរបស់ឈ្មួញមាន អំណាចក៏ មន្ត្រីរបស់លោក កាន់ ឆាយហុង ហ៊ានបង្ខំឱ្យបង់លុយថ្លៃបាយយ៉ាងក្រអឺតក្រទមផងដែរ ។

តាមករណីជាក់ស្តែង នៅចំណុចឧដុង្គ ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ ៥ មានទីតាំងថ្លឹងរថយន្តនៅ ខាងលិច ផ្លូវ ជារបស់មន្ទីរសាធារណការខេត្តកំពង់ស្ពឺ ក្រោមបញ្ជារបស់លោក កាន់ ឆាយហុង ប៉ុន្តែនៅតាមដងផ្លូវ លេខ ៥១ គេ សង្កេតឃើញមានការស្រុតប្រេះស្រាំផ្លូវ គួរឱ្យសោកស្តាយបំផុត ដែលរថយន្តតូចៗឬរ៉ឺម៉កមិនអាចធ្វើ ដំណើរបានទេ ព្រោះទំហំនៃការខូចខាតដែលគ្មានការជួសជុលនោះកាន់តែរីកធំឡើងៗ ។ ករណី១ ទៀត គេមិនច្បាស់ទេថា តើលោក កាន់ ឆាយហុង ព្យាយាមចាត់ចែងឱ្យមន្ត្រីក្រោមឱវាទប្រចាំការតាមចំណុចជញ្ជីងថ្លឹង រថយន្តទាំងនោះ ប្រមូលលុយ យកទៅបង់ចូលជាថវិកាជាតិ ឬយកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួននោះទេ ។

ផ្ទុយទៅវិញគេចង់ឃើញរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យមើលភាពអសកម្មក្រោមចំណាត់ ការរបស់ លោក កាន់ ឆាយហុង ឡើងវិញផង ។ ព្រោះក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញមួយចំនួនបានរអ៊ូរទាំពីការ កោសរូសបង្ខំឱ្យ បង់លុយទៅតាមតែទំនើងចិត្តមិនដែលក្រែងញញើតពីច្បាប់ទម្លាប់នោះទេ ។ ហើយបើទោះបីជា ការបង់លុយ គ្មាន វិក្ក័យ បត្រទាំងនោះ ត្រូវបានចាត់ទុកជាអំពើពុករលួយ ផ្ទុយពីការណែនាំរបស់លោក ឱម យ៉ិនទៀង ក៏ដោយ ។

គួររំលឹកថា ការដឹកជញ្ជូនផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់សុទ្ធតែត្រូវជាប់កាតព្វកិច្ចបង់លុយជូនក្រុមជញ្ជីង ថ្លឹង រថ យន្តមិនអាចគេចវេសបានឡើយ ។ ដើម្បីកុំឱ្យមានឧបសគ្គ ឬបញ្ហាផ្សេងៗដូច្នេះហើយបានជាលោក កាន់ ឆាយហុង មានឱកាសយកបទពិសោធន៍ដែលគាត់ធ្លាប់ធ្វើជាប្រធានក្រុមជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់នៅក្នុង ខេត្តកណ្តាល មកអនុវត្តន៍ក្នុងការប្រមូលផលប្រយោជន៍ពីការដឹកជញ្ជូនលើសទម្ងន់នៅក្នុងខេត្តកំពង់ស្ពឺ យកទៅ ច្រកហោប៉ៅ ធ្វើ មានធ្វើបានផ្ទាល់ខ្លួនយ៉ាងរំភើយ ។

ពាក់ព័ន្ធនឹងបញ្ហាអសមត្ថភាពខាងលើនេះមន្ត្រីជាច្រើនមិនសប្បាយចិត្តចំពោះចំណាត់ការពុករលួយ និងភាព អសកម្ម ដែលកើតឡើងដោយសារអំពើបក្ខពួកនិយមរបស់លោក កាន់ ឆាយហុង នោះទេ ហើយសកម្មភាព ទាំង នោះកំពុង ប្រព្រឹត្តផ្ទុយពីគោលការណ៍កែទម្រង់ស៊ីជម្រៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់ទៅ ១៨០អង្សារឯណោះ គឺ ពួក គេនៅតែធ្វើអ្វីៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលពុំគួរអភិបាលខេត្តកណ្តាល មើលរំលងទង្វើពុក រលួយ របស់ លោក កាន់ ឆាយហុង នោះទេ !៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1557ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1407ដង Apple iPhone 6 official sales kick off in a number of countries   អាន3244ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន883ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2105ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម   អាន2112ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1629ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1484ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1530ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1690ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3931នាក់
ម្សិលមិញ    4680នាក់
សប្ដាហ៍នេះ    20897នាក់
ខែនេះ    390306នាក់
ឆ្នាំនេះ   2400845នាក់
សរុប   51760771នាក់
ថ្ងៃទី 25 ខែ 04 ឆ្នាំ 2024 ម៉ោង 15:55