ព័ត៌មានក្ដៅ

    អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា

    ដោយៈ សៀមរាប ថ្ងៃទី 01 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 591

    អង្គការ​អាដហុក​បាន​រៀប​ចំ​កម្ម​វិធី ការ​ប្រ​ជុំសន្ទនា ក្រោម​គំរោង​សំលេង​សំ​រាប់​នៃការ​ផ្សះផ្សា នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ២០១៤ នៅភូមិ​ចុង​កៅ​ស៊ូ​ សង្កាត​ស្ល​ក្រាម ក្រុង​សៀម​រាប ដែល​មាន​សមាស​ភាព​អ្នក​ចូល​រួម​មក​ពី​សមគមន៍ដីធ្លីស្រុក​បន្ទាយ​ស្រី-​ក្រុង​សៀម​រាប ក្រុម​ប្រឹក្សា​សង្កាត់ ចៅ​សង្កាត់​រង មន្រ្តី​ប៉ុស្តិ៍ ព្រះ​សង្ឃ និង​ដើម​​បណ្តឹង​រដ្ឋ​ប្ប​វេណីចំ​នួន​២៥នាក់​ផងដែរ។​

    កញ្ញា​ ហ៊ាន-ជាវគុណ មន្រ្តី​និង​ជា​អ្នក​ធ្វើ​បទ​បង្ហាញក្នុង​កម្ម​វិធី​ខាង​លើ​ដែល​មក​ពី​អង្គការ​អាដហុកបាន​អោយ​ដឹង​ថា កន្លង​ទៅ​ខាង​អង្គការ​អាដហុក​ធ្លាប់​បាន​ជួយ​រៀប​ចំ​ឯក​សារ​ពាក្យ​បណ្តឹង​ អោយ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ដាក់​ប្តឹង​ទៅ​លើ​ជន​សង្ស័យ​ដែល​ជាមេ​ដឹង​នាំធំៗក្នុង​របប​ខ្មែរ​ក្រហមដូច​ជា លោក​អៀង-សារី អ្នក​ស្រី​អៀង-ធារិទ្ធ លោក​ខៀវ-​សំ​ផន និង​លោក​នួន​-ជា ជាដើម។ កញ្ញា​បន្តថា ការ​ជួប​ជុំ​ព្រឹក​នេះគឺ​ជា​ការ​ជជែក​សន្ទនាគ្នា​និង​ចង់​ដឹង​ថា តើ​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​មាន​អារម្មណ៍​ថា ទទួល​បាន​យុត្តិ​ធម៌​ខ្លះ​ហើយ​ឬនៅ ហើយ​តើ​ពួក​គាត់​មាន​សំ​នូម​ពរ​អ្វី​បន្ត​ទៀត និង​ជា​ការ​ស្ទាប​ស្ទង់​ថា ពួកគាត់​បាន​យល់​ដឹង​អ្វី​ខ្លះ​ពី​លាសាក្តី​ខ្មែរ​ក្រហម។

    លោក​ ចាន់-ថន ជា​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី​មួយ​រូប​ក្នុង​ចំ​ណោម​២៥​រូប​បាន​អោយ​ដឹង​ថា នៅ​ខេត្ត​សៀម​រាប​មាន​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​ចំ​នួន​តែ​១១៥​នាក់​តែ​ប៉ុណ្ណោះ ដែល​បាន​ប្តឹង​ទាម​ទារក​យុ​ត្តិ​ធម៌​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម។ លោក​បន្ត​ថា មូល​ហេតុ​ដែល​មាន​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រ​ហម​ដាក់​ពាក្យ​បណ្តឹង​តិច​តួច​បែប​នេះ​ព្រោះ​ទី​១ពល​រដ្ឋ​ខ្មែរ​រវល់​តែ​ខ្វាយ​ខ្វល់​ពី​ជីវ​ភាព​រស់នៅ ទី២ពួកគាត់​មិន​ដឹង​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯណា ព្រោះ​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​ដាក់ពាក្យ​បណ្តឹង​មិន​បាន​ទូលំ​ទូលាយ។

    ពល​រដ្ឋ​សហគមន៍​ និង​ដើម​បណ្តឹង​ដែល​មក​ចូល​រួមប្រ​ជុំ​សន្ទនា​ខាង​លើ​ពួក​គាត់​ភាគ​ច្រើន​ចង់​អោយ​សាលា​ក្តី​ខ្មែរ​ក្រហម​ពន្លឿន​ការ​កាត់​ទោស​មេ​ដឹង​នាំ​របប​ខ្មែរ​ក្រហម​​២នាក់​ទៀត ​(លោក​នួនជានិង​លោក​ខៀវសំ​ផន) អោយ​បាន​លឿន​ព្រោះ​ជន​សង្ស័យ​២រូប​នេះ​មាន​វ័យ​ចំ​ណាស់​ណាស់​ទៅ​ហើយ។ ពួកគាត់​ចាប់​អារម្មណ៍ទៅ​លើ​សម្តី​របស់​លោក នួនជា ដែល​និយាយ​ថា គេ​យក​តែ​ខ្លួន​ក្រពើ​មក​កាត់​ទោស​ ឯក្បាល​និង​កន្ទុយ​ក្រពើ​មិន​យក​មក​កាត់​ទោស។ ពល​រដ្ឋ​ចង់អោយ​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​កាត់​ក្តី​សំណុំ​រឿង​លេខ​ ០០៣ និង​០០៤​ ហើយ​ជា​ពិសេស​ពួក​គាត់​ចង់​ដឹង​ថា អ្នក​ណា​ជា​ក្បាល​និង​កន្ទុយ​ក្រពើដូច​សម្តី​លោក​នួន​ជា​បាន​លើ​ក​ឡើង។​ ពល​រដ្ឋ​បាន​សម្តែង​មតិ​ថា ពួក​គាត់​ហាក់​ទើប​តែ​បាន​ទទួល​យុត្តិ​ធម៌​តិច​ទួច​ណាស់​ ក្នុង​ដំ​ណើរ​ការ​កាត់​ទោស​មេដឹង​នាំ​ខ្មែរ​ក្រ​ហម​កន្លង​ទៅ​នេះ។

    ពល​រដ្ឋ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវៀង​សាលា​ក្តី​ខ្មែរ​ក្រ​ហម​និង​តុលាការ​ក្នុង​ស្រុក​ថា សាលាក្តី​ខ្មែរ​ក្រហម​ហាក់​ធ្វើ​ការ​បាន​ល្អ​ មាន​ភាព​យុត្តិ​ធម៌ ព្រោះ​គេ​ធ្វើ​ការ​ស៊ើប​អង្កេត​រួច​ទើប​ធ្វើ​ការ​ឃាត់​ខ្លួន ប៉ុន្តែ​តុលាការ​នៅ​ក្នុង​ស្រុក​គេ​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​រួច​ទើប​ធ្វើ​ការ​ស៊ើ​ប​អង្កេតជា​ក្រោយ។

    គេ​សង្កេត​ឃើញ​ថា ការ​ជួប​ជុំ​ប្រ​ជុំ​សន្ទនា​ខាងលើ​មាន​ន័យ​ខ្លឹម​សារ និង​មាន​សារៈសំ​ខាន់​ ដែល​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​យល់​ដឹង​អំ​ពី​ការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រ​ហម​ និង​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ចេះ​ស្វែង​រក​យុត្តិ​ធម៌​ដោយ​ខ្លួន​ឯង​ ចេះ​ប្រើ​ប្រាស​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ ដែល​ខ្លួន​មាន។ នៅ​មាន​ពល​រដ្ឋ​ដែល​មិន​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​សាលាក្តី​ខ្មែរ​ក្រហមទាន់​ពេល​វេលា ​ជា​ច្រើននាក់​​កំ​ពុង​តែ​ស្រេក​ឃ្លាន​ចង់​ដាក់​ពាក្យ​បណ្តឹង​រក​យុត្តិ​ធម៌​ជូន​សាច់​ញាតិ​ដែល​​ជា​ជន​រង​គ្រោះ​កាល​សម័យ​ខ្មែរ​ក្រហម៕ដោយ​៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន513ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន5327ដង លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1212ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន918ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន707ដង ការបែងចែកវ័យរបស់នារី   អាន3250ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន6659ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន3138ដង Daily Promotion from Siem Reap Taxi Owner!   អាន5055ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន2859ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្តក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាតប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4502នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42480នាក់
    ខែនេះ    158397នាក់
    ឆ្នាំនេះ   1371225នាក់
    សរុប   29476476នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:09