ព័ត៌មានក្ដៅ

    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង

    ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 21 ខែ 08 ឆ្នាំ 2014 វេលាម៉ោង 06:41 នាទី ចំនួនអានៈ 3432

    សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។

    ការឈានដល់ចាប់ខ្លួនជនទាំងពីរខាងលើ ធ្វើឡើងនៅចំណុច មុខរោងម៉ាស៊ីនកិនស្រូវ ឃុំសសរស្តម្ភ ស្រុកពួក តាមដងផ្លូវជាតិលេខ៦នៅម៉ោង១០និង៣០នាទី ថ្ងៃទី៨ខែសីហាឆ្នាំ២០១៤ ។

    មន្ត្រីប៉េអឹមជាឈ្មួញរកស៊ីឈើក្រញូងដែលចាប់ខ្លួនមានឈ្មោះសូ វិបុល ប្រុសអាយុ៣៧ឆ្នាំ ជាមន្ត្រីប៉េអឹមប្រចាំស្រុកត្រពាំងប្រា សាទ ខេត្តឧត្តរមានជ័យ។ ចំណែកម្នាក់ទៀតឈ្មោះហុង វិចិត្រ ប្រុសអាយុ២៣ឆ្នាំ រស់នៅស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាតៃកុងរថយន្ត។ រីឯរថយន្តដែលដកហូតម៉ាកISUZU ឌុយមិច ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខក្លែងក្លាយខេមរភូមិន្ទ០៩. ២.០៥៥៧។

                    នាយផ្នែកនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំ ខេត្តសៀមរាបលោកវរសេនីយ៏ត្រីឡុង សំអឿន បានឲ្យដឹងថា ការបង្ក្រាបជំនួញឈើគ្រញូងដែលឈានដល់ឃាត់ខ្លួន មន្ត្រីប៉េអឹមនិងជនស៊ីវិល នេះដឹកនាំដោយលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការសហការជាមួយ ប៉េអឹម ស្រុកពួក សមត្ថកិច្ចរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប។

    គេមិនដឹងថាប៉េអឹមរូបនេះ ធ្លាប់រកស៊ីដឹកឈើគ្រញូងពីមុនមកយ៉ាងណានោះទេ តែទឹកមុខកាយវិការ និង សំដីគឺបានសម្តែងឲ្យឃើញថា គ្មានអ្វីកើតឡើងសម្រាប់រូបគេទេ បើទោះបីជាមានការចាប់វាយខ្នោះយ៉ាងនេះ ក៏ដោយ។

     ក្នុងពេលសមត្ថកិច្ចសាកសួរ លោកប៉េអឹមឈ្មោះសូ វិបុល បាន ឆ្លើយក្នុងទឹកមុខញញឺមថា លោកមិនខ្វល់ទេ បើខ្វល់ពីការចាប់ខ្លួនចឹង ម្លេះរត់ចោលឡានបាត់ទៅហើយ។ ត្រឹម តែដឹកឈើគ្រញូងប៉ុណ្ណឹងមានអីត្រូវខ្លាច។ ចប់ចម្លើយជាមួយសមត្ថកិច្ច លោកប៉េអឹម សូ វិបុល បានលើកដៃ ដែលជាប់ខ្នោះបង្ហាញ ហើយប្រាប់អ្នកកាសែតថា ថតឲ្យពេញមុខដើម្បី មេបានឃើញផង។

    ទោះបីយ៉ាងណាក្នុងពេលសមត្ថកិច្ច ចាប់វាយខ្នោះ មន្ត្រីប៉េអឹម ដែលមានបទល្មើសឈើគ្រញូងនៅជា មួយផងនោះ មហាជនដែលឃើញហេតុការ សម្តែងពីការសាទរយ៉ាងខ្លាំង ដោយនិយាយថា ជារឿងល្អបំផុត ដែលមន្ត្រីអ្នកច្បាប់ប្រព្រឹត្តិបទល្មើស ហើយច្បាប់មិនលើកលែងបែបនេះ។ គេសង្ឃឹមថាស្ថាបន័តុលាការ នឹង អនុវត្តផ្លូវច្បាប់ បើទោះបីជនប្រព្រឹត្តិជាមន្ត្រីប្រដាប់អាវុធក៏ដោយ។

                    ក្រោយពេលសមត្ថកិច្ចស្ទាក់ចាប់រថយន្ត ខ.ម ដឹកឈើគ្រញូងហើយចាប់វាយខ្នោះមន្ត្រីប៉េអឹមខាងលើ ក៏ ធ្លាយព័ត៏មានមកថា លោក សូ វិបុល ជាមេស្នាក់ការប៉េអឹមលេខ២០៦ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ។ កាលពីយប់ម៉ោង៩និង៣០នាទីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៣ លោកសូ វិបុល រួមទាំងបក្ខពួកជិត១០នាក់ បានវាយដំទៅលើបុរសជាចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ ម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ដោយសា លោកចាងហ្វាងកាសែតខាងលើ ថតរូបសកម្មភាពដឹកឈើរបស់ លោកសូ វិបុល។ ក្រោយកើតហេតុ លោកសូ វិបុល បានបង់ប្រាក់១០០ដុល្លារហើយបញ្ចប់រឿង។

                    លោក ឯម មុន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដែល នៅក្នុងហេតុការណ៏ បានឲ្យដឹងថា ឈើគ្រញូងដែលចាប់បានមាន៧០ដុំ ទម្ងន់៤២០គីឡូក្រាម។ ទាំងឈើទាំង រថយន្តរួមទាំងមន្ត្រីប៉េអឹមនិងជនស៊ីវិល បានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្ត៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ   អាន1062ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1579ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន810ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន709ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន488ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន731ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន912ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន675ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន666ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន3705ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផងគ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      383នាក់
    ម្សិលមិញ    6825នាក់
    សប្ដាហ៍នេះ    7222នាក់
    ខែនេះ    197742នាក់
    ឆ្នាំនេះ   472601នាក់
    សរុប   28577852នាក់
    ថ្ងៃទី 20 ខែ 02 ឆ្នាំ 2018 ម៉ោង 04:54