សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 08:01 នាទី ចំនួនអានៈ 1949

តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​រំ​ពង​ ដែល​បណ្តាល​អោយមាន​ការ​​រំ​ខាន​ដល់​ការ​ទស្ស​នា​ប្រាសាទ​របសល់​ភ្លៀវ​ទេស​ចរណ៍​តាំង​ពី​​ម៉ោង​៤ទាប​ភ្លឺ ដោយ​មិន​មាន​ការ​រំ​ខាង​ពី​សំ​ណាក់​អាជ្ញាធរ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​នោះ​ទេ។

មាន​សេចក្តី​រាយ​ការណ៍​ពី​ប្រ​ជា​ពល​រដ្ឋ មគ្គុទេស​ទេសចរណ៍ តៃ​កុង​ឡាន​ តៃ​កុង​រឺម៉ក មក​ថា ជា​រៀង​រាល់​ព្រឹក​ចាប់​ពី​ម៉ោង​៤និង​៣០​នាទី រហូត​ដល់​ថ្ងៃកម្ពស់​កំពូល​ប្រាសាទ​អង្គរ​វត្ត មាន​ឡាន​ម៉ាក់​កូរ៉េ​កែ​ឆ្នៃ​ដាក់​លក់​កាហ្វេ​មួយ​គ្រឿង​បាន​មក​ចត​ទល់​ពី​មុខ​ជណ្តើរ​ខាង​លិច​នៃ​ប្រា​សាទ​អង្គរវត្ត​​ ដោយ​ដាក់​តំ​រៀប​តុកៅអី​លក់​កា​ហ្វេ ហើយ​បាន​ប្រើ​ម៉ា​ស៊ីន​ភ្លើង​ម៉ាក​ឆៃណាខ្នាត​ធំបញ្ឆេះ​អូស​ឌីណា​ម៉ូភ្លើង​ចាប់​អំ​ពូល​ភ្លើង​ និង​ប្រើ​ប្រាស​គ្រឿង​អេឡិច​ទ្រូនិក​ដូច​ជា​ម៉ាស៊ីន​ឆុង​កាហ្វេ ទូរ​ទឹក​កក​​ជាដើម​​ ដើម្បី​លក់​កាហ្វេ​អោយ​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ធ្វើ​ដំ​ណើរ​ទៅ​ទស្សនា​ថ្ងៃរះនៅ​ប្រាសាទ​អង្គរ​វត្ត។

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា រថ​យន្ត​កែ​ច្នៃ​ដាក់​លក់​ភេសជ្ជៈ​ដែល​បាន​ប្រើ​ម៉ា​ស៊ីន​ភ្លើង​រំ​ខាន​សូរ​សំ​លេង​ខាង​លើមាន​ស្លាក​យី​ហោឈ្មោះ “បងស៍ កាហ្វេ ធូ ហ្គោ = Bong’s Coffee 2 go”។ ប្រ​ភព​បន្តថា ដី​ចំ​ណី​ថ្នល់​នៅ​មុខ​ប្រា​សាទ​អង្គរ​វត្តខាង​លិចប៉ូ​លីស​សណ្តាប់​ធ្នាប់​បាន​ដាក់​ស្លាក​ ”ហាមចត“ ប៉ុន្តែ​រថ​យន្ត​កែច្នៃ​លក់​កាហ្វេ​ខាង​លើ មិន​ត្រឹម​តែ​ចត​ធម្ម​តា​នោះ​ទេ ថែម​ទាំង​ដាក់​តំ​រៀប​តុ​លក់​កាហ្វេត្រៀប​ត្រា​ ហើយ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​សូ​រ​ដូច​ផ្គររន្ទះ ដែល​ជា​ការ​រំ​ខាន​ដោយ​សូរ​សំ​លេងដល់​ភ្ញៀវ​ទេស​ចរណ៍យ៉ាង​ខ្លាំង តែ​គេ​មិន​ឃើញ​មាន​អាជ្ញា​ធរ​ ​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​អប្ស​រា មក​នែនាំ​សកម្ម​ភាព​ខាង​លើ​នេះទេ ដែល​សកម្ម​ភាព​ខាង​​លើ​នេះ​ធ្វើ​អោយ​មជ្ឈដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ទូទៅ​សង្ស័យ​ថា ក្រុម​ហ៊ុន​រថ​យន្ត​កែ​ច្នៃលក់​កាហ្វេ​ខាង​លើ​នេះ ប្រ​ហែល​ជា​បាន​បង់​លុយ​ប្រ​ចាំ​ខែ​អោយ​គ្រប់​ជំ​នាញ​អស់​ហើយ​មើល​ទៅ​ ទើប​អាច​រក​ស៊ី​ដោយ​រលូន​បែប​នេះ ដោយ​គ្មាន​ការ​រំ​ខាន។

នៅថ្ងៃទី២៤​ខែតុលា​ឆ្នាំ២០១៤​នេះ យើង​ពុំអាច​សុំ​ការ​បក​ស្រាយ​បំ​ភ្លឺ​ពី​លោក ពៅ ម្ចាស់​រថ​យន្ត​កូរ៉េកែ​ច្នៃដាក់​លក់​កា​ហ្វេ​ខាង​លើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល តែ​បើ​យោង​តាម​សម្តី​បុគ្គលិក​ម្នាក់​បាន​ប្រាប់​បណ្តាញ​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ២០១៤​ ​ថា ម្ចាស់​របស់​គេ​ទៅ​ស្រុក​ក្រៅ​ពុំទាន់មកវិញទេ។

នៅ​រសៀល​ដដែល​នេះ​ លោក​ឈុំ​សំ​បាន មេប៉ុស្តិ៍​នគរបាល​សង្កាត់​គោគចក បាន​ប្រាប់​តាម​ទូរ​ស័ព្ទថា ខាង​សណ្តាប់​ធ្នាប់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ជា​ទួនាទី​របស់​ ស្នង​ការ​បិតិគភណ្ឌ​មិន​ពាក់​ព័ន្ទ​និង​នគរបាល​ប៉ុស្តិ៍ទេ តែ​បើ​មាន​បទ​ល្មើ​ស​នោះ​ទើប​ជា​ទួនាទី​របស់​នគរបាល​ប៉ុស្តិ៍។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ ស្នង​ការ​បិតិ​កភណ្ឌ​បាន​ទេ​នៅ​រសៀលថ្ងៃ​​ដដែល​នេះ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំរាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ដោយ៖ ផ្លុង-រ៉េត,

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1385ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1300ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1558ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1464ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1675ដង អភិបាលរងស្រុកស្វាយលើម្នាក់ ប្រើហឹង្សាលើអ្នកកាសែត ព្រោះតែកាងកូនប្រុសឈូសដីព្រៃរបស់រដ្ឋ   អាន1370ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន2510ដង លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគ...    អាន2084ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1280ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1273ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      480នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    12056នាក់
ខែនេះ    41130នាក់
ឆ្នាំនេះ   3226158នាក់
សរុប   49189507នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 05:25