ព័ត៌មានក្ដៅ

    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ

    ដោយៈ VOD ខេត្តក្រចេះ ថ្ងៃទី 12 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 06:07 នាទី ចំនួនអានៈ 1248

    អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​

    ​តាម​សេចក្ដី​រាយ​ការណ៍​ពី​អ្នក​សារ​ព័ត៌មាន​ប្រជា​ពលរដ្ឋ​របស់​VOD​ លោក ​ចាន់ ​កុសល្យ ​ឲ្យ​ដឹង​ថា ​អ្នក​សារ​ព័ត៌មាន​រូប​នោះ​ឈ្មោះ ​តាំង​ ទ្រី​ អាយុ​៤៨ ​ឆ្នាំ ​ត្រូវ​បាន​ជន​ដៃ​ដល់​បាញ់​សម្លាប់ នៅ​វេលា​ម៉ោង​ជាង​១ ​រំលង​អាធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​អាទិត្យ​ ទី​១២ ​ខែ​តុលា ​នៅ​ចំណុច​ទួល​ពន្លៃ ក្នុង​ភូមិ​ឃ្សឹ​មខាង​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ ខណៈ​ដែល​អ្នក​យក​ព័ត៌មាន​រូប​នោះ​ព្យាយាម​តាម​ថត​សកម្ម​ភាព​ជួញ​ឈើ​ខុស​ ច្បាប់​នៅ​តំបន់​នោះ​។

    ក្រោយ​ហេតុ​ការណ៍ ​គេ​ឃើញ​មាន​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស ​៤៧០ ​មួយ​គ្រឿង​ គ្មាន​ស្លាក​លេខ ក្រឡាប់​នៅ​ខាង​មុខ​រថយន្ត​របស់​ជន​រង​គ្រោះ ដែល​ជាប់​គឿង​កណ្ដាល​ផ្លូវ​។ ចំណែក​ឯ​ម្ចាស់​រថ​យន្ត​ឡិចស៊ីស​ដែល​ក្រឡាប់​នោះ​បាន​គេច​ខ្លួន​បាត់​។

    ប្រភព​ដដែល​ឲ្យ​ដឹង​ថា លោក​តាំង​ ទ្រី  ជា​អ្នក​យក​ព័ត៌​មាន​ឲ្យ​កាសែត​វាល​ឥ​ន្ទ្រី ​ដែល​មក​ដល់​ពេល​នេះ ​VOD​ មិន​ទាន់​អាច​សុំ​បំភ្លឺ​ពី​ចាង​ហ្វាង​ការ​ផ្សាយ ​ដើម្បី​បញ្ជាក់​ពី​ហេតុ​ការណ៍​បាញ់​សម្លាប់​នោះ​នៅ​ឡើយ​ទេ​។ ចំណែក​អធិការ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ ​លោក​ញ៉ាម ​សៅយ៉ុន សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​។

    ​រហូត​មក​ដល់​ពេល​នេះ ​អ្នក​កាសែត​ ជាង​២០​នាក់​ហើយ​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ក្រៅ​ច្បាប់ ហើយ​ឃាតក​ពិត​នៅ​មិន​ទាន់​វែក​មុខ​មក​ផ្ដន្ទា​ទោស​នៅ​ឡើយ​ទេ​៕ ប្រ​ភពដើមពី៖ VOD

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន630ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1171ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន3718ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន1678ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន913ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន701ដង វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចត...    អាន1279ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1150ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន737ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន521ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័នប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
    លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាបក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
    ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែនកម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      383នាក់
    ម្សិលមិញ    6825នាក់
    សប្ដាហ៍នេះ    7222នាក់
    ខែនេះ    197742នាក់
    ឆ្នាំនេះ   472601នាក់
    សរុប   28577852នាក់
    ថ្ងៃទី 20 ខែ 02 ឆ្នាំ 2018 ម៉ោង 05:04