អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទទី១ និងច្រើនជាង ១ លាននាក់នៃប្រជាពលរដ្ឋអាមេរិក រាប់ បញ្ចូលទាំងកុមារ និងមនុស្សពេញវ័យទាក់ទងជាមួយជំងឺនេះជារៀងរាល់ថ្ងៃ។
១ ជំងឺទឹកនោមផ្អែមគឺជាអី្វ?
ទឹកនោមផ្អែម គឺជាជំងឺមានអានុភាពេទៅលើរាងកាយរបស់មនុស្ស នៅពេលដែល ជាតិស្ករក្នុងឈាមឡើងខ្ពស់ជាងធម្មតា។ ស្ករបានមកពីចំណីអាហារទាំងអស់ដែលមាន ជាតិស្ករតិច ឬច្រើន ពេលយើងបរិភោគចូលទៅ ជាតិស្ករនេះនឹងស្រូបចូលទៅក្នុងឈាមយើង ហើយមានល្បឿនយឺត ឬលឿនគឺមិនដូចគ្នាទេ។ ជំងឺទឹកនោមផ្អែម គឺស្ថិតក្នុងជំងឺរុំារ៉ៃដែលត្រូវ ការព្យាបាលដោយយកចិត្តទុកដាក់ ហើយអ្នកកើតមានជំងឺនេះ ចាំបាច់ត្រូវតែស្វែងយល់នូវគន្លឹះ ដើម្បីថែរក្សាសុខភាព ក៏ដូចជាការស្វែងយល់ពីរបៀបរស់នៅប្រចាំថ្ងៃផងដែរ។
២ អ្វីទៅជំងឺទឹកនោមផ្អែមប្រភេទទីមួយ?
ជំងឺទឹកនោមផ្អែមគឺមានពីរប្រភេទៈ ប្រភេទទីមួយ និងប្រភេទទីពីរ។ ជំងឺទឹកនោមផ្អែម ទាំងពីរប្រភេទនេះ បណ្តាលមកពីកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ជាងធម្មតា។
ជំងឺទឹកនោមផ្អែមប្រភេទទីមួយ (កាលពីមុនគេហៅថា ជំងឺទឹកនោមផ្អែមដែលរួមបញ្ចូល ការប្រើថ្នាំអាំងស៊ុយលីន ឬជំងឺទឹកនោមផ្អែមកើតមានតែចំពោះក្មេង) លទ្ធផលនៅពេលលំពែង បាត់បង់សមត្ថភាពដើម្បីផលិតអ័រម៉ូនអាំងស៊ុយលីន។ ជាមួយគ្នានេះ អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទីមួយ មានប្រព័ន្ធសាំនឹងជំងឺ ហើយធ្វើអោយខូចកោសិកា នៅក្នុងលំពែងសម្រាប់ផលិត អាំងស៊ុយលីន។ ជំងឺទឹកនោមផ្អែមប្រភេទទីមួយនេះ មិនអាចការពារទុកហើយគ្មានមធ្យោបាយ ណាដើម្បីទស្សន៍ទាយថា នរណាកើតមានជំងឺនេះណាស់ មិនមានន័យថា មនុស្សពេញវ័យ ឬកេ្មងទេ។ កុមារ និងមនុស្សវ័យជំទង់ ដែលកើតមានជំងឺទឹកនោមផ្អែមប្រភេទីមួយ គឺពឹងផ្អែក ទាំងស្រុងទៅលើការចាក់ថ្នាំអាំងស៊ុយលីន (ឱសថព្យាបាលទឹកនោមផ្អែម) រៀងរាល់ថ្ងៃដើម្បី គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់គេ។ សូមបញ្ជាក់ថា ថ្នាំចាក់អាំងស៊ុយលីន ដែលដាក់ លក់នៅលើទីផ្សារមានច្រើនប្រភេទ វាអាស្រ័យលើការព្យាបាលរបស់គ្រូពេទ្យជំនាញ។ ថ្នាំទាំង នោះរួមមានដូចជា អាំងស៊ុយលីន NPH, Mixtard, Rapid...។ រាល់ការប្រើប្រាស់ថ្នាំចាក់ទាំងនេះ អ្នកជំងឺត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញអោយបានត្រឹមត្រូវ ចៀសវាងការចាក់ខុសពីវេជ្ជបញ្ជា បណ្តាលអោយជាតិស្ករក្នុងឈាមចុះខ្លាំង កត្តានេះនាំអោយអ្នកជំងឺឈានទៅរកការបាត់បង់ជីវិត ឬសន្លប់។
អ្វីទៅជំងឺទឹកនោមផ្អែមប្រភេទទីពីរ?
ជំងឺទឹកនោមផ្អែមប្រភេទទីពីរ (កាលពីមុនគេហៅថា ជំងឺទឹកនោមផ្អែមមិនត្រូវការថ្នាំចាក់ អាំងស៊ុយលីន ឬជំងឺទឹកនោមផ្អែមចាប់ផ្តើមកើតមានទៅលើមនុស្សពេញវ័យ) ហើយជំងឺប្រភេទ ទីពីរនេះខុសពីប្រភេទទីមួយ។ ប្រភេទទីពីរនេះបង្ហាញពីរាងកាយរបស់មនុស្សគ្មានលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងអាំងស៊ុយលីនធម្មតា វាមិនដូចអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទីមួយនោះ ទេ ហើយអ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរជាច្រើន អាចបន្តផលិតអាំងស៊ុយលីន ប៉ុន្តែមិនគ្រប់ គ្រាន់ដើម្បីជួបសេចក្តីត្រូវការរាងកាយរបស់គេ។
-សញ្ញាណ និងរោគសញ្ញានៃអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទីមួយៈ នោមញឹកញាប់ ស្រេកទឹកខុសពីធម្មតា ស្រកទំងន់ខុសពីធម្មតា ជារឿយៗអស់កម្លាំង មានអារម្មណ៍ថានឿយ ហត់ ស្រវាំងភ្នែក ឈឺស្ពឹកដៃ ស្ពឹកជើង។
ការរស់នៅរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយ
កុមារ និងក្មេងជំទង់ដែលកើតមានជំងឺទឹកនោមផ្អែមប្រភេទទីមួយ ត្រូវការតាមដាន និង ត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមដូចខាងក្រោមៈ
-ត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមយ៉ាងតិចអោយបានបីដងក្នុងមួយថ្ងៃ ដោយប្រើ ឧបករណ៍វាស់ជាតិស្ករ។ សព្វថ្ងៃនេះ មានឧបករណ៍វាស់ជាតិស្ករច្រើនសណ្ឋានដាក់លក់នៅលើ ទីផ្សារ អ្នកអាចរកជាវបាននៅតាមហាងលក់បរិក្ខារពេទ្យ និងហាងលក់ថ្នាំពេទ្យនានា។
-ចេះប្រើថ្នាំចាក់អាំងស៊ុយលីនដោយខ្លួនឯង
-បរិភោគចំណីអាហារសមល្មមអោយបានទៀងទាត់ពេល និងតាមវេជ្ជបញ្ជាគ្រូពេទ្យ
-ធ្វើលំហាត់ប្រាណជាប្រចាំដើម្បីសុខភាព។ ការហាត់ប្រាណគឺមានប្រយោជន៍ណាស់ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះអាចជួយអោយបរិមាណជាតិស្ករក្នុងឈាមដែលលើសថយ ចុះ ពិសេសកាត់បន្ថយជំងឺបេះដូង ឬបញ្ហាផ្សេងៗនាពេលអនាគត។
-គ្រប់បញ្ហាទាំងឡាយណាដែលកើតមានឡើង ត្រូវតែមកជួបពិគ្រោះជាមួយគ្រូពេទ្យ ជំនាញជាបន្ទាន់៕