ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?

ដោយៈ សហការី ខេត្តពោធិសាត់ ថ្ងៃទី 24 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 10:28 នាទី ចំនួនអានៈ 1937

មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេត្តពោធិ៍សាត់​យ៉ាង​រំភើយ​ជា​យូរ​ឆ្នាំ​មកនេះ។​

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​រក ស៊ី​អារឈើ​ច្រៀក​ដឹកជញ្ជូន​ឈើ​ប្រណីត ដែល​ឆ្លងកាត់​ដែន​ជម្រក​សត្វ ព្រៃ​ភ្នំ​ឱ​រាល់ ខេត្ត​ពោធិ៍សាត់​បាន​ឱ្យដឹង​ថា មាន​មន្ត្រី បរិស្ថាន​ប្រចាំ​ស្នាក់ការ​នៅ​ចំណុច​អំពិល តម្រូវ​ឱ្យ​ពួកគេ​បង់​លុយ​ទាំង​ខាង ឈ្មួញ​រកស៊ី​ដឹក​ឈើ​ទាំង​ខាង​ឈ្មួញ​ទទួល ទិញ ឈើ​សរុប​៥០​ម៉ឺន​រៀល​ក្នុង​ឈើ​១​ម៉ែត្រ គូប​បើ​តវ៉ា​រឿង​តម្លៃ​នេះ​ពួក​មន្ត្រី​ទាំង នោះ​ចាប់​យក​មក ស្នាក់ការ​តែម្តង (Sic) ។​

ព័ត៌មាន​ទម្លាយ​ពី​ប្រភព​បន្តទៀតថា រទេះគោ​ក្របី​ដឹក ឈើ​ប្រភេទ​ធ្នង់ ខណៈ​ឈើ​គ្រញូង​ត្រូវបាន បិទ​ការទិញ​-​លក់ ចំណែក​ឈើ​នាងនួន​ក៏ ជិត​ផុត​ពូជ​ទៀត​នោះ​បាន​ដឹក​ឆ្លងកាត់​ក្រុម មន្ត្រី​បរិស្ថាន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រាល់ ខេត្តពោធិ៍សាត់​ត្រង់​ស្នាក់ការ​ចំណុច​អំពិល ដែល​មានឈ្មោះ ភួង ស្រៀវ ជា ប្រធាន​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ ចាំ​ប្រមូល​លុយ តែ​ក្រុម​មន្ត្រី ទាំងនោះ​មិន​បង្ក្រាប​បទល្មើស​ទេ គឺ​ពួកគេ​បែរ​ជា​បណ្តាក់ គ្នា​ចាំ​យកលុយ ដោយ​តម្រូវឱ្យ​អ្នករកស៊ី ឈ្នួល​ដឹក​ឈើ​ទាំងនោះ​បង់លុយ​ចាប់ពី ២០​ម៉ឺន​រៀល​ក្នុង​១​ម៉ែត្រគូប ហើយ​តម្រូវ​ឱ្យ​ឈ្មួញ ឈើ​បង់​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ម៉ែត្រគូប​ដូចគ្នា ។​

​បើ​តាម​ក្រុម​អ្នកស៊ីឈ្នួល​ដឹកឈើ​ប្រណីត​ទាំង នោះ​ដឹក​ចេញពី​ចំណុច​ស្នាក់ការ​អំពិល ក្នុង​១​រទេះផ្ទុ​កបាន ៨​ផ្លាន ដោយ​កម្រៃ​ដឹកជញ្ជូន​១​ម៉ែត្រគូប​៨០​ម៉ឺន រៀល​ទៅ​ដល់​ស្ពានដែក​ក្នុងស្រុក​ឱ​រាល់ ខេត្ត​កំពង់ស្ពឺ ហើយ​ពួកគេ​បររទេះ ដេក​ផ្លូវ​១​យប់​ឬ​២ យប់​ទើប​ទៅដល់​គោលដៅ ប៉ុន្តែ​ចាំបាច់ ត្រូវ​បង់លុយ​ឱ្យ​លោក ភួង ស្រៀវ ទើប ដឹកឈើ​ទាំង​នេះ​បាន ។  

​កន្លែង​ស្នាក់ការ ក្រុម​មន្ត្រី​បរិស្ថាន​ការពារ​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រាល់​នេះ​ក្លាយទៅជា​កន្លែង ទិញ​លក់​ឈើ​ប្រណីត​ទៅហើយ ព្រោះ​គេ ឃើញ​នៅ​ស្នាក់​ការ​នោះ​មានតែ​ឈ្មួញ ឈើ​ប៉ុណ្ណោះ បើ​មាន​ស្ថាប័ន ណា​ទៅ​បែប​មិន​ស្រួល​គឺ​ពួក​នោះ​រក​គន្លឹះ​បន្លំ ស្ទាក់​ចាប់​ឈ្មួញ​ដឹក​ឈើ​ដើម្បី​ឱ្យ​គេ​មើលឃើញថា ក្នុង​ដែន​គ្រប់គ្រង​របស់ គេ​គ្មាន ការអនុញ្ញាត​ដឹកឈើ​ខុសច្បាប់​នោះ​ទេ ។​

​មិនតែប៉ុណ្ណោះ ប្រភព​បន្តទៀតថា ករណី​នេះ​កើត មាន​ជា​យូរ​ឆ្នាំ​មកហើយ តាំង​ពី​ឈើ​គ្រញូង​រហូត​ដល់​ឈើ​នាងនួន​ធ្លាក់​ដល់ ធ្នង់ ហើយ​កាលពី​មាន​ឈើ​គ្រញូង ឬ​ឈើ នាងនួន គឺ​លោក ភួង ស្រៀវ បាន​ប្រមូល លុយ​ពី​ឈ្មួញ​រហូតដល់​រាប់​ពាន់​ដុល្លារ​ក្នុង ១​ជើងៗ ព្រោះ​ឈើ​ទាំងនោះ​មាន​តម្លៃ ប៉ុន្តែ​ក្រោយ មក​មាន​កាសែត​ក្នុងស្រុក​បាន​ចេញផ្សាយ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទើប លោក ភួង ស្រៀវ និង​បក្ខពួក​បាន​ឃុបឃិត ជាមួយ ឈ្មួញ​ប្រព្រឹត្ត​អំពើពុករលួយ​បិទបាំង​ថ្នាក់លើ ហើយ​ក្រោយមក​ក៏​ឃើញ ថ្នាក់លើ​ដក ភួង ស្រៀវ ចេញ​២ ទៅ​៣​ដង​រួចមកហើយ តែ​ដាក់​អ្នកផ្សេង បែប​មិន​សូវ​ចេះ​រក​លុយ​ឱ្យ​មេ​ទើប​បន្ត ដាក់​លោក ភួង ស្រៀវ មកវិញ ដដែល ។ ជាង នេះ​ទៅ​ទៀត​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រាល់​ដោយ​ចំហរ​កើតមាន​ជា​យូរយារ មក​ហើយ​ដោយ​ប្រជា ពលរដ្ឋ​មិន​ជឿ​លោក ភួង ស្រៀវ ហ៊ាន ធ្វើ​តែ​ម្នាក់ឯង​នោះទេ ប្រហែល​ជា​លោក ប៉ាន់ មរកត នាយក​គ្រប់គ្រង​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រាល់​ខេត្ត​ពោធិ៍សាត់​ជា​អ្នក បើកដៃ​តែម្តង​ក៏​អាច​ថា​បាន ។​

​ផ្ទុយទៅវិញ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ មន្ត្រី​បរិស្ថាន​ការពារ​ដែនជម្រកសត្វព្រៃ ភ្នំ​ឱ​រាល់​ក្នុង​ខេត្ត​ពោសិ៍​តា់​អ្នក​យក​ព័ត៌យើង​មិន​អាច​សុំ​ការបំភ្លឺ​បាន​ពី​លោក ភួង ស្រៀវ បានទេ តែ​លោក ប៉ាន់ មរកត នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់ និង ជា​ប្រធាន​ក្រុម​បង្ក្រាប​បទល្មើស​ផង​នោះ បាន​ពន្យល់​ខ្លះៗ​តាម​ទូរស័ព្ទ​ថា លោក ភួង ស្រៀវ​នៅ​ស្នាក់​ការ​ខាង​ក្រោម ខាងលើ​មាន​អ្នកគ្រប់គ្រង ផ្សេងគ្នា ចំណែក រឿង​ពាក់ព័ន្ធ​ផ្សេងៗ​ចាំ​លោក​ស្រាវជ្រាវ ។ ប៉ុន្តែ​ការឆ្លើយ​របៀប​នេះ​របស់ ប៉ាន់ មរកត ក៏​ត្រូវបាន​គេ​អះអាងថា ជាការ​ដោះសារ គេចវេស​ពី​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ ព្រោះថា ជាទ​មាប់​បើ​ខ្មោ​ចស្រុក មិន​ឱ្យដៃ គឺ​ខ្មោច​ព្រៃ​មិន ហ៊ាន​ទេ ! ហើយ ប៉ាន់ មរកត ក៏​មិន​អាច​គេចផុត​ពី​ការចោទប្រកាន់​ថា ប្រព្រឹត្ត​អំពើពុញរលួយ​នោះ​ដែរ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1342ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1456ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1603ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1348ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1419ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2069ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2059ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1524ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន296ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1588ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42125នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    145296នាក់
ខែនេះ    528576នាក់
ឆ្នាំនេះ   1910808នាក់
សរុប   51270734នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 23:09