ព័ត៌មានក្ដៅ

    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 24 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 4022

    ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្ត​ព្រះ​វិ​ហារ​ឆ្លង​កាត់​ស្រុក​ស្រ​យ៉ង់​ និង​ស្រុក​ស្វាយលើ​​សំដៅ​មក​ខេត្ត​សៀម​រាប​ ​ដូច​គេ​ហែ​កឋិន​ទានទាំង​ថ្ងៃទាំង​យប់​ តែ​ពុំ​មាន​មន្រ្តី​ជំ​នាញ​ណា​ចេញ​មុខ​បង្ក្រាប​ទៅ​តាម​ផ្លូវ​ច្បាប់​នោះទេ តែ​បែជា​ត្រូវ​បាន​អ្នក​រក​ស៊ី​ប្រាប់​ថា ពួកគេ​បាន​បង់​លុយក្រោម​តុ​​អោយ​ក្រុម​មន្រ្តី​ជំ​នាញ​តាម​ដងផ្លូវ​​អស់​ហើយ ទើប​អាច​ដឹក​ឈើ​ឆ្លងកាត់​បាន​យ៉ាង​រលូន​​ដូច្នេះ។

    តាម​ប្រ​ភព​ព័ត៌​មាន​ច្បាស់ការ​បាន​​អោយ​ដឹង​​ថា ជា​រៀង​រាល់​ថ្ងៃមាន​រថ​យន្ត​សាន់យ៉ុង​ប្រ​ហែល​១០គ្រឿង រថ​យន្ត​កាមរីប្រហែល​៥គ្រឿង រថ​យន្ត​ធួរីសប្រហែល​៣គ្រឿង គោយន្ត​កន្រ្តៃប្រ​ហែល​២០គ្រឿង និង​រទេះគោរាប់​សិប​រទេះបាន​ដឹក​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​ស្រុក​ស្រ​យ៉ង់​ និង​ស្រុក​ស្វាយ​លើ​ ស្ថិត​ក្នុង​ខេត្ត​សៀម​រាប​ ដោយ​ឆ្លង​កាត់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ដែល​ត្រូវ​បាន​គេ​ស្គាត់​ថា នាយ​សង្កាត់​ឈ្មោះ យ៉ាន់ស៊ីវ័ត​ ដែល​ជា​អ្នក​គ្រប់​គ្រង​នៅ​ទី​នោះ បាន​បើ​កភ្លើង​ខៀវ​អោយ​ឈ្មួញ​ដឹក​ជញ្ជួន​ឈើ​ឆ្លងកាត់​ដោយ​រលូន​មិន​មាន​ការ​បង្រ្កាប​នោះទេ ដែល​ទង្វើ​អសកម្ម​ទាំងនេះ​​ធ្វើ​អោយ​មហាជន​សង្ស័យ​ថា លោក​យ៉ានស៊ីវ័ត​ កំពុង​តែ​ប្រ​ព្រឹត្ត​អំពើ​ពុករលួយ​ដែល​ផ្ទុយ​ពី​ច្បាប់​បាន​កំណត់ និង​ផ្ទុយ​ពី​ទួនាទី​របស់​ខ្លួន​ដែល​ជា​មន្រ្តី​ជំ​នាញ​របស់​ស្ថាប័ណ​រដ្ឋ​។

    ឆ្លៀត​ពេល​ថ្នាក់​ដឹក​នាំ​កំ​ពូល​កំពុង​មមាញឹក​ក្នុង​ការ​ដឹក​នាំ​ប្រ​ទេស​ជាតិ ឯមន្ត្រីលេម​លើម​​ក្រោម​ឱវាត​ក៏​កំពុង​តែ​មមាញឹក​ក្នុង​ការ​ឃុបឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ទុច្ចរិត​រក​ស៊ី​ដឹក​ឈើ​បំ ផ្លាញ​ជាតិ ដើម្បី​ប្រ​មូល​ផល​ប្រ​យោជដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន ដែល​ជា​កត្តា​នាំ​មក​នូវ​គ្រោះ​មហន្ត​រាយ​ដល់​សង្គម​ជាតិ នាំការ​លិច​លង់ និង​ហិន​ហោច​ព្រៃ​ឈើ​អស់​ពី​កម្ពុជា តែ​មិន​មាន​ថវិការ​ចូល​រដ្ឋ​ដើម្បី​កសាង​ប្រ​ទេសជាតិ​អោយ​រី​ក​ចំ​រើន​នោះទេ។

    ក្រុម​​ប្រ​ជា​ពល​រដ្ឋ​បាន​រិះគន់ថា នេះ មិន​អាច​បន្ទោស​ទៅ​លើ​មន្រ្តី​ជំ​នាញ​ដែល​នៅ​ប្រ​ចាំ​ការ​តាម​ដង​ផ្លូវ​ទាំង​ស្រុង​​បាន​ទេ ព្រោះ​ពាក្យស្លោក​មួយ​បាន​ពោល​ថា ”មាន់​វា​ពង​នៅ​ស្រែណា​ វាច្បាស់​ជាស៊ី​ស្រូវ​នោះ​ជា​មិន​ខាន“ តែ​អ្វី​ដែល​គួរ​បន្ទោស​នោះគឺ​លោក ទា-គឹម​សុទ្ធ​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ដែល​ជា​ថ្នាក់​ដឹក​នាំ​របស់​លោក​ យ៉ាន់ស៊ីវ័ត គួរតែ​នែនាំ​កួន​ចៅ​ក្រោម​ឱវាត​អោយ​គោរព​ទួនាទីអោយ​បាន​ត្រឹម​ត្រូវ មិន​គួរ​មាន​ការ​ធូរលុង​​ ឬ​គេ​ហៅ​ថា ហៃអើៗ ដូច​អាជ័យ​ធ្លាក់ទឹក​នោះទេ។ ពល​រដ្ឋ​បន្ត​ថា លោក​ទាគឹមសុទ្ធ ហាក់​បើ​កភ្នែក​ម្ខាង​បិទ​ភ្នែកម្ខាង ទុក​ឱកាស​អោយ​ក្រុម​មន្ត្រី​លេម​លើម​ក្រោម​ឱវាត​ឆ្លៀត​ឱកាសប្រ​មូល​លុយពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ទៅ​វិញ។​

    ពលរដ្ឋ​ខេត្ត​សៀម​រាប​បាន​ធ្វើ​ការ​អង្វ​យ៉ាង​ទទួច​ទៅ​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ និង​លោក ឃឹមប៊ុន​សុង អភិបាល​ខេត្ត​មេត្តា​ធ្វើ​ការ​ត្រួត​ពិនិត្យ​សា​ឡើង​វិញនូវ​ទង្វើ​អសកម្ម​របស់​លោក យ៉ាន់​ស៊ី​វ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយលើ ដែល​កំ​ពុង​តែ​បើ​ដៃ​អោយ​ក្រុម​ឈ្មួញ​សំរុក​ដឹក​ឈើ​ខុស​ច្បាប់​តាម​ដង​ផ្លូវ​ខាងលើ​យ៉ាង​អាណាធិប្ប​តេយ្យ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ទាល់តែសោះ។

    អ្នកយក​ព័ត៌មាន​យើង​ពុំអាច​សុំការ​បំភ្លឺពី​លោក យ៉ាន់ស៊ីវ័ត​ បានទេនៅ​ព្រឹក​ថ្ងៃដដែលនេះ ព្រោះ​ទូរ​ស័ព្ទមិន​ចូល៕ ដោយ​៖ ផ្លុង-រ៉េត

     

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន1421ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន1142ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1085ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1089ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន565ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន727ដង ការបែងចែកវ័យរបស់នារី   អាន3057ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន667ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន629ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន4838ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញនៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
    ដីលក់ (មិន​ជាប់​តំបន់អប្សរា)ដីលក់ Land for sale - ក្បាលៈ 13m x 25m (១៣ ម៉ែត្រ x ២៥ ម៉ែត្រ) - តំលៃៈ $85 ក្នុងមួយម៉ែត្រការ៉េ - បញ្ជាក់ៈ មិនជាប់តំបន់អាជ្ញាធរអប្សរា បែមុខទៅទិសខាងកើត ជាប់​ផ្លូវ​ដី​ក្រហម១៧ម៉ែត្រ មាន​គេ​រស់​នៅ​ក្ប...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផងគេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      383នាក់
    ម្សិលមិញ    6825នាក់
    សប្ដាហ៍នេះ    7222នាក់
    ខែនេះ    197742នាក់
    ឆ្នាំនេះ   472601នាក់
    សរុប   28577852នាក់
    ថ្ងៃទី 20 ខែ 02 ឆ្នាំ 2018 ម៉ោង 04:53