ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន

ដោយៈ FaceBook ខេត្តត្បូងឃ្មុំ ថ្ងៃទី 16 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 08:02 នាទី ចំនួនអានៈ 1963

ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

មន្ត្រីនគរបាលឃុំនាងទើត បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមាន ឈ្មោះ ភ័ក្ត សាវី អាយុ៦ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយឪពុកឈ្មោះ ភ័ណ្ឌ សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ និងម្តាយឈ្មោះ វេត សាវៀត ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ។ អ្អកទាំងបី មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ប្រភព បានបន្តទៀតថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានទៅទិញ នំកញ្ចប់ «Vong Na Tra» ដែលផលិតនៅ ប្រទេសយួន ដែលដាក់លក់នៅផ្ចះ ឈ្មោះ ស្រុន ធុយ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ និងលក់ដូរបន្ថែម រស់នៅភូមិជាមួយគ្នា មួយកញ្ចប់។ ក្រោយទិញរួច ក្មេងស្រី រងគ្រោះ បានហូបអស់ ពាក់កណ្តាល ស្រាប់តែមានអាការៈមិនស្រួល (ពុល) ពេលនោះ ឪពុកម្តាយបាន ដឹកទៅកាន់មន្ទីរពេទ្យក្រែក ប៉ុន្តែក្មេងរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត នៅតាមផ្លូវ។

បើតាមការស្រាវជ្រាវ របស់សមត្ថកិច្ច នំដែលពុលនោះ អ្នកលក់នំ ទទួលទិញពី ជនជាតិយួន ដែលយកមកលក់ ដល់ផ្ទះតែម្តង។

ពាក់ព័ន្ធក្នុងករណីខាងលើនេះ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ បានបញ្ជាក់ថា យ៉ាងណាក៏ដោយ យើងមិនទាន់ដឹង នៅឡើយទេ ប៉ុន្តែយើងបានវេចខ្ចប់ នំនេះ យកទៅឲ្យមន្ត្រី មានសមត្ថកិច្ច ដើម្បីធ្វើការវិភាគ និងកោសល្យវិច័យមើល ថាតើ នំនេះមានជាតិពុល ឫមួយយ៉ាងណានោះ?។ ក្រោយពីកើតហេតុ នគរបាលស្រុក និងប៉ុស្ដិ៍ បានចុះទៅពិនិត្យ រួចប្រគល់សព ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
-----------------------
FPM-ចេញផ្សាយថ្ងៃទី 15-11-2014, 5:14 pm by នេនតូច

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន1810ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1473ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន2759ដង របាំត្រុដិ (មានវីដេអូ)   អាន2474ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1520ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1581ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1321ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1658ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1359ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1459ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15393នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    161877នាក់
ខែនេះ    545157នាក់
ឆ្នាំនេះ   1927389នាក់
សរុប   51287315នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 12:43