ព័ត៌មានក្ដៅ

    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់

    ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 24 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 10:17 នាទី ចំនួនអានៈ 1150

    សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ទុកពេល​អោយ​១​សប្តាហ៍​ដើម្បីអោយ​លោក​ បូរគុណ កាយដី​​ចេញ​ដោយ​ខ្លួនឯងអោយ​អស់​ ​បើ​មិន​កាយ​​ចេញ​​ទេ ខេត្ត​និង​ចាត់វិធានការក្តៅ​ទៅ​តាម​ផ្លូវ​ច្បាប់​។ 

    ​យោង​តាម​សម្តីលោក វ៉ៃ-កេង​លី អភិបាលរង​ក្រុង​សិរីសោភ័ណបាន​​ប្រាប់ថា ក្រោយពី​លោក បូរ-គុណ បាន​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន​គោលបំណង​ធ្វើ​អ្វីមួយ​ដែល​ធ្វើអោយ​បាត់បង់​សោភ័ណភាព​មាត់​ស្ទឹង​និង​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ប្រព័ន្ធ​ទឹក​នៅ​ចំណុច​ក្បាល​ស្ពាន​ខាងកើត​និង​ខាងជើង​ផ្លូវ​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ ដែល​សកម្មភាព​នោះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំង ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរចាត់​វិធានការ​អោយ​ខានតែបាន​។ 

    ​ប្រ​ភព​ដដែល​បាន​បន្តថា នៅ​ពេល​លោក បូ-គុណ បាន​ចាក់ដី​រំលោភ​ដី​មាត់​ស្ទឹង​សែ​សិន​ហើយ​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ធ្វើការ​វាស់វែង​ហើយ​ជាក់ស្តែង​រកឃើញ​ថា​មន្ត្រី​គយ​រូបនោះ​បាន​​​ចាក់​ដី​រំលោភ​ដី​មាត់​ស្ទឹង​ដែល​មាន​បណ្តោយ​ប្រវែង​៤៥​ម៉េត្រ ​និង​ទទឹង​១០​ម៉ែត្រ ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដាំ​កូន​ស្វាយ​ កូន​ចេក​ ដូច​ដី​របស់​ខ្លួន​​ថែម​ទៀតផង​​។ 

    ​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បានបញ្ជាក់​ថា អ្នក​ដែល​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន​លោក​បាន​អោយ​មន្ត្រី​ជំនាញ​ចេញ​លិខិត​កាលពីពេល​​ថ្មីៗ​​នេះ ​គឺ​បញ្ឈប់​រាល់​សកម្មភាពទាំង​ឡាយ​ខាង​លើ​​ហើយ​ទុក​រយះពេល​១​សប្តាហ៍​អោយ​អ្នក​ដែល​ប្រព្រឹត្ត​​នេះ ​កាយ​ចេញ​អោយ​បាន​ឆាប់​និង​ដក​ដំណាំ​ដែល​ដាំ​ចេ​ញ​ជាបន្ទាន់​ បើ​មិន​អនុវត្តន៍​តាម​ទេ​គឺ​ខេត្ត​និង​មាន​វិធានការ​តាមច្បាប់​។ 

    ​លោក បូ-គុណ ដែល​ជា​ម្ចាស់​ដី​បាន​ប្រាប់​កាល​ពីពេល​​​ថ្មីៗ​នេះ​ថា ចំណុច​ដែល​លោក​ចាក់​ដី​នេះ​មួយចំណែក​ជា​ដី​របស់​លោក ​និង​មួយ​ចំណែក​ទៀត​ត្រូវបាន​ទិញ​គេ​ហើយ​ត្រូវ​បាន​ចាក់ដី​ព្រោះថា​ ជា​ដី​របស់​លោក​ដែល​មាន​កម្ម​សិទ្ធ​ស្របច្បាប់​ហើយ​ការចាក់ដី​នេះ​គឺ​លោក​មាន​ច្បាប់​ពី​អាជ្ញាធរ​ទើប​លោក​ហ៊ាន​ចាក់​។ ​បើសិន​ជា​ដី​នេះ​ខេត្ត​យល់ឃើញ​ថា​លោក​ចាក់​ដី​រំលោភ​ដី​មាត់​ស្ទឹង​នោះ​លោក​មិន​ជំទាស់​ហើយ​ប្រគល់​ជូន​ខេត្ត​វិញ​តែ​សុំ​លោក​អភិបាលខេត្ត​កំណត់​អោយបាន​ច្បាស់​ហើយ​មិនចាំបាច់​អោយ​កាយ​ចេញ​ដោយ​រក្សា​ទុកជា​ចំណី​ដី​មាត់​ស្ទឹង​វិញ​៕ 

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន645ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន418ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន663ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន1709ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1171ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន565ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន536ដង ក្រសួង​ព័ត៌មាន​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត   អាន466ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1636ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន1216ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាលោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញនៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
    មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យយោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      383នាក់
    ម្សិលមិញ    6825នាក់
    សប្ដាហ៍នេះ    7222នាក់
    ខែនេះ    197742នាក់
    ឆ្នាំនេះ   472601នាក់
    សរុប   28577852នាក់
    ថ្ងៃទី 20 ខែ 02 ឆ្នាំ 2018 ម៉ោង 04:56