សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់

ដោយៈ សេដ្ឋការ ខេត្តកំពុងឆ្នាំ ថ្ងៃទី 27 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 06:50 នាទី ចំនួនអានៈ 2124

លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំងសាច់អួនទំនើបៗប្រវែងវែងៗ នៅក្នុងតំបន់អភិរក្ស ចំ​ណុច​សែ​សាង​ក្នុង​ឃុំ​កំ​ពង់​​ព្រះ​​គគីរ ស្រុក​បរិបូណ៍។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះចាប់បានជនល្មើសចំនួន៥នាក់ និងកាណូត៣​គ្រឿង និង​បាន​ប្រ​លែង​​ត្រីនៅក្នុងលបលូទាំងអស់ទៅក្នុងទន្លេធម្មជាតិវិញ។ សមត្ថកិច្ចចម្រុះដែលបានសហកា​រគ្នា​ក្នុង​កិច្ច​ប្រតិបតិ្តការខាងលើនេះ រួមមានសមត្ថកិច្ចនគលបាលខេត្ត នគរបាលស្រុកបរិបូណ៍ នគល​បាល​ប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ និងប្រជាពលរដ្ឋក្នុង​សហគមន៍នេសាទឃុំកំពង់ព្រះគគីរ សរុបមានចំនួន​ជាង​២០នាក់ ប្រើប្រាស់កាណូត៧គ្រឿង។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ជនល្មើសកំពុងលើកលបលូចំនួន៥នាក់ ដែលមាន១-ឈ្មោះ ណាក់ វណ្ណា​ អាយុ២៥ឆ្នាំ, ២-ឈ្មោះ សាង វុធ អាយុ២៦ឆ្នាំ ពួកគេទាំងពីរនាក់ រស់នៅភូមិស្លត ឃុំ​ផ្លូវ​ទូក ស្រុកកំពង់លែង, ​៣-ឈ្មោះ ហ៊ាន តុប អាយុ៤០ឆ្នាំ, ៤-ឈ្មោះ ម៉េង ណាត អាយុ១៨ឆ្នាំ, ៥-ឈ្មោះ ម៉េង រស្មី អា​យុ​៩ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង និងដក​ហូត​កា​ណូត​បាឡា​ស្មាច់ចំនួន៣គ្រឿង ចុះកាត់យកលបលូចំនួន៣២គ្រឿង ដែល​ក្នុង​មួយ​គ្រឿងៗ​មាន​​ប្រវែង​ពី​១០ ​ទៅ​១៥​ម៉ែត្រ ក្នុង​នោះដែរ ត្រីមួយចំនួនធំដែលជាប់នៅក្នុងលបលូ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋចាក់លែង​ក្នុងទន្លេធម្មជាតិវិញ​។កិច្ចឆ្មក់ប្រតិបត្តិការនេះ បានចាប់ផ្តើមពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ម៉ោង១២ត្រង់​ទើប​បញ្ចប់។

ក្រោយពីបានឆ្លងយោបល់លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោក ឯក ស៊ុនរស្មី ព្រះរាជ​អាជ្ញា​រងខេត្ត បានធ្វើការអប់រំជនល្មើសទាំង៥នាក់ ដោយឲ្យធ្វើកិច្ចសន្យាបឈ្ឈប់ការប្រព្រឹត្តនេសាទល្មើសច្បាប់ និង​ធ្វើ​កិច្ចសន្យា​ឲ្យរុះរើបំផ្លាញរុះរើរបាំងសាច់អួនខុសច្បាប់ឲ្យអស់ពីក្នុងតំបន់អភិរក្សវិញ ទើប​ប្រគល់​កា​ណូត​បាឡាស្មាច់ទាំង៣​គ្រឿង និងអនុញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានជាបណ្តោះអាសន្ន។ នៅ​ក្នុង​ករណី​បង្ក្រាប​នេះ លោកព្រះរាជអាជ្ញា​រង បានតម្រូវឲ្យលោកនាយប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ និង​លោក​នាយ​សង្កាត់រដ្ឋបាលជលផលបរិបូរណ៌ កសាង​សំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ដោយឡែកលបលូចំនួន៣២មាត់ ត្រូវបានសមត្ថកិច្ចចម្រុះ និងប្រជា​ពលរដ្ឋក្នុងសហគមន៍នេសាទ​ ដឹក​យក​ទៅកាប់កម្ទេចចោលនៅលើដីទួល​វត្តកំពង់ព្រះគគីរ ក្នុងភូមិកោះតាម៉ូវ។

លោក ឯក ស៊ុនរស្មី បានថ្លែងឲ្យដឹងនៅក្នុងកិច្ចបង្ក្រាបបទល្មើសនេសាទខាងលើនេះថា មូល​ហេតុដែល​នាំ​ឲ្យលោក​ដោះលែងជនល្មើសនេសាទខាងលើនេះ គឺព្រោះតែលោកមិនចង់ធ្វើបាបប្រជាពលរដ្ឋក្រីក្រ លោក​នឹង​ស្រាវជ្រាវវែកមុខរកមេខ្លោងនៅពីក្រោយខ្នង និងអ្នករត់ការ ដែលបានអនុញាតឲ្យ​ប្រជា​ពល​រដ្ឋប្រ​ព្រឹត្តិបទល្មើស​នៅក្នុងតំបន់អភិរក្ស ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា របាំងសាច់អួនរាប់គីឡូម៉ែត្រដូចខាងលើនេះ នៅមានជាច្រើនកន្លែងទៀត នៅតាម​ស្រុកមួយ​​ចំនួន ដែលខាងមុខនេះ លោកព្រះរាជអាជ្ញានឹងដឹកនាំសមត្ថកិច្ចចម្រុះ ចុះ​ឆ្មក់​ទៅ​បង្ក្រាប​ជាបន្ត​បន្ទាប់​​ទៀត ដោយ​មិនឲ្យសមត្ថកិច្ចខិលខូចមួយចំនួនដឹងជាមុនឡើយ ព្រោះថា បើឲ្យដឹងជាមុននោះ កិច្ចបង្ក្រាប នឹងមិនទទួលបាន​លទ្ធផលល្អក្នុងការបង្ក្រាបនោះឡើយ៕ សេដ្ឋការ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1500ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1506ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1399ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1627ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1406ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1370ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1605ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន1812ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1581ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន584ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4469នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43511នាក់
ខែនេះ    352679នាក់
ឆ្នាំនេះ   2363218នាក់
សរុប   51723144នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 07:35