លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 11 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:12 នាទី ចំនួនអានៈ 1332

ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង បឹង​ទន្លេសាប​ ដូចជា​​ឆ្នុក​ដាក់​អំពូល​​ដូច​ផ្កាយ​រះព្រោង​ព្រាត ​នៅ​តាម​មាត់​បឹង​ទន្លេសាប ​ពេលយប់​ ហើយ​ភ្លើង​ឆ្នុក​ទាំង​នោះ​ភ្លឺ​មិន​ចាញ់​ទីក្រុង​ភ្នំពេញ​ដែល​លោក​នាយក​រដ្ឋ​មន្រ្តីរស់​​នៅ​​សព្វ​ថ្ងៃនោះឡើយ។

ប្រភព​ពត៌មាន បានឲ្យដឹងថា លោក ញ៉ឹម ស៊ី​វ័ន្ត ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល ជី​ក្រែង បាន​ខំ​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​អ្នកនេសា​ត្រី​ខុសច្បាប់ ដោយ​ប្រមូល​លុយ​រាប់រយ​លាន​រៀល ដើម្បី​វិច​ជូន​លោក ព្រិន សាវិន នាយខ​ណ្ទ​រដ្ឋបាល​ជលផលខេត្ត​​សៀមរាប ជា​ថ្នូរ​នឹង​ការ​ដាក់​ឆ្នុក ដាក់​សាច់ រុញ​ស៊ី​ប នៅក្នុង​បឹង​ទន្លេសាប ដោយ​ពុំ​មាន​ការ​ខ្វាយខ្វល់​ពី​ការបាត់បង់​មច្ឆា​ជាតិ​នោះទេ​។​

​ជាក់ស្តែង​នៅក្នុង​ភូមិ​មាត់​ខ្លា ភូមិ​ពេជ្រ​ក្រី ស្ទឹង​ជ្រៅ នៅក្នុង​ពេល​រាត្រី ភ្លើង​ឆ្នុក​ដែល​ជា​បទល្មើស​ហាមឃាត់​ត្រូវ​បាន​ជនល្មើស​ដាក់​ដោយ​សេរី រាប់ពាន់​អំពូល​ដូច​គេ​បណ្តែតប្រទីប​ធ្វើអោយ​ទិដ្ឋភាព​បឹង​ទន្លេសាប​នាពេល​រាត្រី​ភ្លឺ​មួយ​ចំហៀង​មេឃ​។ តាម​ប្រភព​ពត៌មាន​ពី​ប្រជា​នេសាទ​និយាយថា​៖ ការដាក់​ឆ្នុក​ត្រូវ​ទៅ​តាម  ខែរនោច​រឺ​ខ្នើត  ខែ​ខ្នើត ឆ្នុក​មួយ​អាច​នេសាទ​ត្រី​ចាប់ពី ១០០​គីឡូក្រាម ទៅ​៥០០​គីឡូក្រាម ​ខែរនោច​ចាប់ពី​៣០០​គីឡូក្រាម​ទៅ​១​តោន​ក្នុង​មួយ​ឆ្នុក​។ ​ក្នុង​មួយ​យប់​អ្នកនេសាទ​នៅ​តំបន់​នេះ​អាច​នេសាទ​ត្រី​បាន​សរុប​ទាំងអស់គ្នា មិនតិច​ជាង​២០​តោននោះទេ​។ 

​អ្នក​ដែល​ប្រមូល​ទិញ​ត្រី​ល្អិត​ច្រើន​ជាង​គេ​យក​ទៅ​ចែកចាយ​តាម​បែ រឺ​ក៏​តាម​ស្រះ​ដែល​ចិញ្ចឹម​ត្រី​ឆ្តោរ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ  កង  ជនជាតិ​វៀតណាម  សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​អន្លង់​ចំបក់ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប  ការប្រើ​ឧបករណ៍​ឆ្នុក​មក​ប្រើប្រាស់​ក្នុង​ការនេសាទ​ត្រី​ខុសពី​ច្បាប់រដ្ឋបាល​ជលផល​។​

​ជុំវិញ​ការចោទប្រកាន់​ថា លោក ញឹម ស៊ី​វ័ន្ត បើកភ្លើង​ខៀវ​ឲ្យ​អ្នក​នេសាទ​ខុសច្បាប់ ដើម្បី​ប្រមូល​លុយ​ចូល​ហោប៉ៅ និង​ផ្គាប់ផ្គន់​មេ អ្នក​សារពត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ​ញឹម ស៊ី​វ័ន្ត ប្រធាន​សង្កាត់​រដ្ឋបាល​ជលផល​ឃុំ​អន្លង់​សំណរ​បានទេ​ទោះបីជា​ទូរស័ព្ទ​ទៅ​គាត់​ក៏​គាត់​មិន​ដែល​ធ្លាប់បាន​លើក​ដែរ​។ 

ប៉ុន្តែ​មាន​ប្រភព​ពត៌មាន​វាយតម្លៃ​ផ្សេងៗ គ្នា​ចំពោះ​រដ្ឋបាល​ជលផល  និង​មន្ត្រី​ពាក់ព័ន្ធ   ខ្លះ​និយាយថា​អសម្ថភាព  ខ្លះ​ទៀត​និយាយ​ថា​ពុករលួយ ខ្លះ​ទៀត​និយាយ​ថា ​ធ្វើការ​គ្មាន​អាថ៌កំបាំង  ព្រោះ​ជុំវិញ​ខ្លួន​របស់​លោក  ញឹម ស៊ី​វ័ន្ត អ្នក​ខ្លះ​គឺជា​ខ្សែរយៈ​របស់​អ្នកនេសាទ ដែល​ប្រើ​ឧបករណ៍​ឆ្នុក​។   

​ទន្ទឹមនឹងនោះ​ដែរ ប្រជាពលរដ្ឋ​ស្ទើរតែ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ពាក្យ​២​ឃ្លា​និយាយថា ​«​បើ​ចង់​រកស៊ី​ឈើ​អោយ​សែន​មេព្រៃ បើ​ចង់​រកស៊ី​ត្រី​អោយ​សែន​ជលផល មិនបាច់​រក​ក្បាលជ្រូក មិនចាំបាច់​អុជ​ធូប មិនចាំបាច់​រក​ក្បាលមាន់ ក្បាល​ទា សែន​តែ​នឹង​ដុល្លា​រកស៊ី​បាន​ហើយ »​។

ពលរដ្ឋ​អ្នក​រក​ស៊ី​ដាក់​លប រាយ​មង ចងសន្ទូច ស្រប​ច្បាប់​សូម​អំពាវនាវ​ដល់​លោក ព្រិន សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជន​ផល​ខេត្ត​សៀមរាប មេត្តា​ចាត់​វិធាន​ការ​ទៅ​លើ​បទ​ល្មើស​ខាង​លើ និង​ចាត់​ការ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​ផង ព្រោះ​កំពុង​តែ​សប្បាយ​ចាយ​លុយ​បទ​ល្មើស​ហើយ បាន​ជា​មិន​មាន​សកម្ម​ភាព​បង្រ្កាប​បទ​ល្មើស​បែបនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1259ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1153ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1377ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន1444ដង លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល...    អាន1340ដង បុគ្គលិក៨ពាន់នាក់​ធ្វើកូដកម្មមុខ​ណាហ្កាវើល   អាន1156ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1195ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1161ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន1494ដង ចំរៀងបទ ជំរុំតាទុំ   អាន1525ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      82នាក់
ម្សិលមិញ    18648នាក់
សប្ដាហ៍នេះ    176811នាក់
ខែនេះ    556017នាក់
ឆ្នាំនេះ   1097285នាក់
សរុប   47060634នាក់
ថ្ងៃទី 25 ខែ 03 ឆ្នាំ 2023 ម៉ោង 01:02