ក្រុមជនសង្ស័យ៣នាក់ មាន០២នាក់ប្រើប្រាស់ ម្នាក់ជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកមង្គលបូរី ធ្វើការឃាត់ខ្លួនក្រោយពីរកឃើញថា ពួកគេបានធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀន និងដកហូតបានវត្ថុតាងខេទឹកកក០៣ថង់តូច កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិឬស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលស្រុកមង្គលបូរី លោក ស៊ី ឌី បានឲ្យឹងនៅថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០១៤នេះថា ជនសង្ស័យ០៣នាក់ដែលត្រូវចាប់រួមមាន ទី០១-ឈ្មោះ ឈ ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ(អ្នកជួញដូរ) រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោកស្រុកមង្គលបូរី ទី០២-ឈ្មោះ គោក ចិន ភេទប្រុស អាយុ២៨ឆ្នាំ និងទី០៣-ឈ្មោះ ធី ប៊ុនថន ភេទប្រុស អាយុ១៨ឆ្នាំ(អ្នកទាំង០២ជាអ្នកប្រើប្រាស់)រស់នៅភូមិសឿ ឃុំសឿស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ស៊ី ឌី បានបន្តថា មុនចាប់ខ្លួនកម្លាំងសមត្ថកិច្ចយើងបានស្រាវជ្រាវរកឃើញថា ឈ្មោះ ឈ ចំរើន ជាមុខសញ្ញាចែកចាយគ្រឿងញៀនស្រាវជ្រាវបានដឹងបង្ក្រាបឃាត់ខ្លួន០៣នាក់ និង០២នាក់ជាអ្នកប្រើប្រាស់ និងបានរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ខេទឹកកក)ចំនួន០៣កូនថង់តូច និងទូរស័ព្ទដៃ០៣គ្រឿង កាបូបដាក់លុយ០១ នាឡិកាដៃចំនួន០១ ហើយកម្លាំងនគរបាលយើងក៏ធ្វើការឃាត់ខ្លួនពួកគេយក មកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
ថ្ងៃនេះ | 1642 | នាក់ |
ម្សិលមិញ | 4201 | នាក់ |
សប្ដាហ៍នេះ | 20966 | នាក់ |
ខែនេះ | 107860 | នាក់ |
ឆ្នាំនេះ | 3446379 | នាក់ |
សរុប | 52806305 | នាក់ |
ថ្ងៃទី 10 ខែ 10 ឆ្នាំ 2024 ម៉ោង 07:27 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net