ព័ត៌មានក្ដៅ

    ពិធី ឡើងអ្នកតា

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 12:38 នាទី ចំនួនអានៈ 5107

    I.អ្នកតាជាអ្វី?

                អ្នក​តាជា​ពាក្យ​ដូច​គ្នា​ និង​ អ្នកដូន។ អ្នកតា​បាន​ដល់​ជីតា អ្នក​ដូន​បាន​ដល់​ជីដូន។ សព្វ​ថ្ងៃ​នេះ ”អ្នក​តា“ សំដៅ​ដល់​​ឈ្មោះ​ខ្មោច​មួយ​ពួក​ដែល​នៅ​រក្សា​មនុស្ស​ទោះ​ជា​ស្រី​ក្តី​ប្រុស​ក្តី។ ចំពោះ​ពាក្យ​អ្នក​ដូន​គេ​និយាយ​មួយ​ដង​មួយ​កាល​ដែរ ពេល​មនុស្ស​ជួប​ប្រ​ទះ​ទុក្ខ​ព្រួយ​ខ្លាំង​ ”អ្នក​តា​អ្នក​ដូន​អើយ! ជួយ​ខ្ញុំ​ផង?“

                តាំង​ពី​បុរាណ​កាល​មក​ខ្មែរ​តែង​មាន​ជំ​នឿ​បុព្វ​ការី​ជន​ មាន​ជីដូន​ជី​តា​ជា​ដើម រមែង​តែង​ទៅ​កើត​ជា​ខ្មោច​មួយ​ពួក​នៅ​ថែរក្សា​ចៅ​ដែល​​នៅ​សល់។

                ដូច​នេះ​ហើយ​បាន​ជា​គេ​តែ​ង​គោរព​អ្នក​តា​គ្រប់​ៗគ្នា។

                នៅ​មាន​ពាក្យ​ច្រើន​ទៀត​សំ​រាប់​សំ​គាល់​ពួក​ខ្មោច​របៀប​នេះ ដូច​ជាពាក្យ ”មេស“ សំរាប់​សំគាល់​ខ្មោច​អ្នក​រក្សា​ស្រុក​ទូទៅ ទាំង​ប្រុស​ទាំង​ស្រី។ ប៉ុន្តែ​ក្រោយ​មក​ពាក្យ​ មេស យាយទេព សំ​គាល់​តែ​បី​សាច​ស្រី​ទៅ​វិញ។

    II.តើ​អ្នក​តា​នៅ​កន្លែង​ណា?

                អ្នកតា​ស្ថិត​នៅ​ទី​ផ្សេងៗ លើភ្នំ​ ក្នុង​ព្រៃ ស្រុក​ ខេត្ត​ ក្រុង​ និង​ក្នុង​ព្រះ​នគរ។ អ្នក​តា​នៅ​កន្លែង​ណា​ក៏​ធ្វើ​អំណាច​កាន់​កាប់​ថែ​រក្សា​ទី​នោះ ទាំង​មនុស្ស​សត្វ ធម្ម​ជាតិ​ផ្សេងៗ ។ អ្នក​តាមាន​អំ​ណាច​បំ​ផ្លាញ អ្នក​ធ្វើ​កំហុស និង​ជួយ​គាំពា​រក្សា​មនុស្ស​ល្អ មាន​ជំនឿ​លើ​ខ្លួន។

                ដោយ​គេ​យល់​ថា អ្នក​តា​មាន​អំ​ណាច​ដូច​ខាង​លើ​នេះ​ហើយ បាន​ជា​គេ​នាំ​គ្នា​សាង​អា​ស្រម​អោយ​អ្នក​តា​នៅ​ បូជា​គ្រឿង​ក្រយា ក្នុង​ពេល​មាន​អាសន្ន​​ ក៏​មាន​បូជា​តាម​កាល ១ឆ្នាំ​ម្តង​ក៏មាន។

                *សំគាល់ៈ ពេល​ដែល​ខ្មែរ​ទទួល​ឥទ្ធិពល​ព្រាហ្មណ៍​សាសនា ក៏​បាន​យក​ឈ្មោះ អទិទេព​ក្នុង​សាសនា​ព្រាហ្ម​ណ៍ខ្លះ មក​ដាក់​អោយ​ឈ្មោះ​អ្នក​តាដែរ ដូច​ជា​អ្នក​តា​ព្រះ​ឥសូរ អ្នក​តា​ព្រះ​នរាយណ៍។ ឈ្មោះ​ទេពីព្រះ​ឥសូរ ក៏មាន​ឈ្មោះ​អ្នក​តាដែរ ”អ្នកតានាងខ្មៅ“។

                -អ្នកតារក្សា​ព្រះនគរ ខ្មែរ​តែង​យល់ថា ”អ្នក​តា​ព្រះ​ស្រុក“

                -ព្រះ​រាជា​សម័យ​ឧត្តុង្គ​តែង​គោរព​អ្នក​តាឃ្លាំង​មឿង អ្នក​តាដំ​បង​ដែក ជា​អ្នក​តា​ព្រះ​ស្រុក។ សម័​យ​បច្ចុប្បន្នគោរព ”អ្នកតា​ព្រះ​ចៅ“។

                តើ​គេ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា​នៅ​ពេល​ណា?

                រៀង​រាល់​ដើម​ឆ្នាំនីមួយៗ តែង​ប្រារព្វ​ពិធី​ឡើង​អ្នក​តា ដើម្បី​អោយ​អ្នក​តា​ជួយ​ផ្តល់​សេច​ក្តី​សុខ​អោយ​ប្រ​ជា​ជន​ក្នុង​ឆ្នាំ​ថ្មី តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ។

                ពិធី​ឡើង​អ្នក​តា​នៅ​ស្រុក​ខ្មែរ គេ​ធ្វើ​ក្នុង​ខែចេត្រ រហូត​ដល់​ខែ​ពិសាខ ស្រុក​ខ្លះ​ធ្វើ​ក្នុង​ខែ​ចេត្រ ខ្លះទៀត​ធ្វើ​ក្នុង​ខែ​ពិសាខ ប៉ុន្តែ​ភាគ​ច្រើន​ធ្វើ​ក្នុង​ខែ​ពិសាខ។

                ពិធី​ឡើង​អ្នក​តា​ក្នុង​ខែ​ពិសាខ គេ​កំ​ណត់​ធ្វើ​ឡើង​នៅ​ដើម​ខែ ហើយ​គេ​កំ​ណត់​ធ្វើ​នៅ​ថ្ងៃ​អង្គារ ឬនៅ​ថ្ងៃសៅរ៍ (ថ្ងៃដែល​ខ្មោច​អរក្ស​អ្នក​តា​ចូល​ចិត្ត​ទទួល​គ្រឿង​សំ​ណែន)។

                របៀប​គ្រឿង​ក្រយា បូជា​អ្នក​តា មាន​ការ​ប្រែ​ប្រួល​ខ្លះ​ៗ​តាម​សម័យ​និយម។ ពេល​ដែល​គេ​និយម​គោរព​អ្ន​ក​តា​ខ្លាំង គេ​ខំ​ផ្គត់​ផ្គង់​អ្នក​តា​ខ្លាំង​ធ្វើ​អាស្រម​ល្អៗ​ថ្វាយ និង​ស្វែង​រក​អាហារ​ប្រណិតៗ ថ្វាយ​អ្នក​តា​តាម​ចំ​ណង់រហូត​ដល់​ដាក់​ពាក្យ ”អ្នក​តា ចូលចិត្ត​ សោយនេះ​ សោយ​នោះ“។ នៅ​ក្នុង​ស្រុក​ខ្មែរ​សម័យ​បូរាណគេ​លឺ​សុះសាយថា អ្នកតា​ចូល​ចិត្ត​សោយ​សាច់​មនុស្ស សាច់ក្របី ដែល​គេ​សម្លាប់​ថ្វាយ​ស្រស់ៗ ហេតុ​នេះ​បាន​ជា​បុរាណ​យក​មនុស្ស​ទោស​ទៅ​សម្លាប់​ថ្វាយ​អ្នក​តា​ គេ​យក​ក្របី​ថ្វាយ​អ្នក​តា។ ប៉ុន្តែក្រោយៗមក​ទៀត ពេល​ដែល​ឥទ្ធិពល​ពុទ្ធសាសនា ឬកម្លាំង​មនុស្ស​ខ្លាច​បុណ្យ​បាប ក៏លែង​សម្លាប់​មនុស្ស ហើយ​ធ្វើ​ឧបកិច្ច​យក​ក្របី​គោ ទាំង​រស់​ទៅ​ចង​មុខ​អា​ស្រម​ប្រាប់​អ្នក​តា​ថា ថ្វាយ​ទាំង​អស់។ លុះ​ចប់​កិច្ចហើយ គេ​ក៏សុំ​យក​គោ ក្របី​នោះ​ទៅ​វិញ។

                ឥឡូវ​នេះ​គេ​ត្រឹម​ថ្វាយ​សាច់​ជ្រូក​ មាន់ ទា និង​ម្ហូប​អាហារ​ធម្ម​តាប៉ុណ្ណោះ។

    សំគាល់ៈ មនុស្ស​ដែល​សម្លាប់​ដោយ​អ្នក​តា ឬ​ខ្មោច​ចូល​សណ្ឋិតហៅថា ”សំនឹង“ ជា​ស្រី​ឬជា​ប្រុស​ក៏បាន​តែ​ឃើញ​តែ​ឃើញ​មាន​ស្រី​ច្រើន​ជាង​ប្រុស។ គេ​ទំនាក់​ទំនង​ចង់ដឹង​រឿង​រាវ​ផ្សេងៗ ពី​អ្នក​តា គឺ​សួរ​ផ្ទាល់​ និង​សំ​នឹង។ អ្នក​តា​សំ​ខាន់ៗ​នៅ​ប្រ​ចាំ​ស្រុក​នីមួយៗរមែង​មាន​រូបសំនឹងជា​ដរាប។

                ប្រ​ដាប់​សំ​រាប់​ថ្វាយ​សំនឹង​មាន កញ្ចក់ ក្រាស ប្រេង​ម្សៅ សំ​លៀក​បំ​ពាក់ និង​ ដាវ​មួយ​ដាក់​លើ​ជើង​ពាន គ្រឿង​ក្រយា​សំនែន…។

    III.រាជ​ពិធីឡើង​អ្នក​តាបច្ចុប្បន្ន

                នៅ​ថ្ងៃសៅរ៍​ វេលារសៀល ដើមខែពិសាខ គេ​រៀប​ចំ​ពិធី​ឡើង​អ្នក​តា​តាម​ទំលាប់។ វេលានោះ​មាន​ក្រុម​គ្រូ និង​អ្នក​រាជការ​ក្រសួង​ព្រះ​បរម​រាជ​វាំង​ទៅ​អាស្រម ឆ្ពោះ​ទៅ​អ្នក​តា​ព្រះ​ចៅ​វត្ត​ភ្នំ។ ពេល​ហែទៅ​ដល់​ពួក​បាគ្រូ យកក្រ​យា​បូជា​អណ្តាប់ មាន​ស្លាធម៌ ស្លាត្រួយ ស្លាដម លើគ្រែ ហើយ​មាន​ក្អម​ទឹក ពី​ខាង​មុខ​គ្រែ​យក​កន្ទេល​ខ្នើយ​ក្រាល​ពី​ខាង​មុខ តមក​រៀប​ដាក់​គ្រឿង​ក្រយា​មាន​បង្អែម​ និង​ចំ​អាប។

                លុះ​រៀប​ស្រេច​ហើយ ចាង​ហ្វាង​ក្រុម​បាគ្រូ ឬតំណាង​សូត្រ​ប្រណិត​ធាន​អញ្ជើញ​​ទេវតា អ្នកតា​មក​យក​ក្រយា បូជា​ពាក្យសូត្រ​ជា​សេចក្តី​សង្ខេប​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​បាគ្រូ សំ​រាប់​ប្រើ​មួយពេល​ៗ ចប់​ហើយ​សូត្រ​ធម៌ ប្រសិទ្ធិ​ទឹក​មន្ត និង​សូត្រ​ពលិការ​ថ្វាយ​គ្រឿងក្រយា​បូជា​ដល់​អ្នក​តា។ លុះ​ចង់​កិច្ច​ហើយ​ចាង​ហ្វាង​ក្រុម​បាគ្រូ យក​ទឹក​ដែល​ប្រសិទ្ធិ​រួច​ហើយនោះ​ទៅ​ស្រង់​ប្រស់​ព្រំ​ទេវ​រូបជា​ការ​ស្រេច៕ (ដកស្រង់ចេញពី Tourist Guide 2003)

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1461ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន740ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន584ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន600ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន999ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន561ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន650ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន716ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន3705ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន655ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយលិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋមអគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10702នាក់
    ម្សិលមិញ    17918នាក់
    សប្ដាហ៍នេះ    35473នាក់
    ខែនេះ    225993នាក់
    ឆ្នាំនេះ   500852នាក់
    សរុប   28606103នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2018 ម៉ោង 20:13