ព័ត៌មានក្ដៅ

    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង

    ដោយៈ គ្រឹស្នា ខេត្តកំពុងឆ្នាំ ថ្ងៃទី 01 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 03:34 នាទី ចំនួនអានៈ 1706

    គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

    ​ស្ត្រី​ឈ្មោះ ទិ​ត ច្រឹប អាយុ​៤២​ឆ្នាំ ដែល​ត្រូវជា​ម្តាយ​កុមារា​ងាយ​រងគ្រោះ​ទាំងអស់ បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​យើង​ដឹងថា ប្តី​របស់​ឈ្មោះ ព្រឿង ហ៊​ន អាយុ​៤៤​ឆ្នាំ មុខរបរ​ឡើងត្នោត និង​មានកូន​ប្រុស​៤​នាក់ ក្នុងបន្ទុក តែ​ពួកគេ​បាន​ពិការ​៣​នាក់​។ កុមារា​ទាំង​៣​នាក់​នោះ មានឈ្មោះ ផុន ហា អាយុ​១២​ឆ្នាំ​, ឈ្មោះ ផុន ហ៊ី អាយុ​១០​ឆ្នាំ​, ឈ្មោះ ផុន សុជាតិ អាយុ​៨​ឆ្នាំ ដោយឡែក​កុមារា​ឈ្មោះ ផុន រស្មី អាយុ​២​ឆ្នាំ ដែលជា​កូនពៅ​នោះ មិនទាន់​កើត​ជំងឺ​ពិការ​ចំពោះ​រូបគេ​នៅឡើយ​ទេ​។ គាត់​បាន​បន្តថា គាត់​មានការ​ភ័យខ្លាច​កូនប្រុស​ពៅ​របស់គាត់​កើត​ជំងឺ​ពិការ​ដូច​បងៗ​ដែរ ព្រោះថា កូនប្រុស​ទាំង​៣​របស់គាត់ នៅពេល​ពួកគេ​មាន​អាយុ​៤​ឆ្នាំ ក៏បាន​លេចចេញ​នូវ​ជំងឺ​ដើរ​មិន​រួច​នេះ​តែម្តង ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន គាត់​ក៏​ធ្លាប់មាន​កូនប្រុស​ម្នាក់ទៀត ឈ្មោះ ផុន ហ៊ា បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ នៅពេល​រូបគេ​អាយុ​បាន​១៥​ឆ្នាំ​។ ដោយសារ​ការព្រួយបារម្ភ និង​ជីវភាព​ខ្វះខាត គាត់​បាន​សំណូមពរ​ដល់​សប្បុរស​ជន​ទាំងអស់ ជួយ​ព្យាបាល​ដល់​កូនៗ​គាត់​ទាំង​៣​នាក់​ផង​។​

    ​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អតីត​យុវ​និតិ​សម្បទា​ខេត្តកំពង់ឆ្នាំង ដែល​បាន​ដឹកនាំ​ក្រុមការងារ​លេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ​ចុះទៅ​សួរសុខទុក្ខ​ផ្ទាល់​បាន​ថ្លែងថា ដោយ​មើលឃើញ​នូវ​ភាពលំបាក​នៃ​គ្រួសារ​កុមារា​ងាយ​រងគ្រោះ​ក្រុមការងារ​បាន​នាំយក​ជំនួយ​ឧបត្ថម​មក​ផ្តល់ជូន​ដែល​រួមមាន​អង្ក​ចំនួន​៧៥​គីឡូក្រាម​, ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល​, ទឹកស៊ីអ៊ីវ​, ទឹកត្រី​, ប្រេងឆា​, មី​, ទឹកក្រូច​, សា​រ៉ុង និង​ខោអាវ​សម្រាប់​កុមារ​មួយចំនួន​ផងដែរ​។ ដោយឡែក​យុវតី​ឈ្មោះ ហុក ចាន់ អាយុ​២៣​ឆ្នាំ ជា​ជនពិការ​តាំងពី​តូច​រស់នៅ​ជាមួយ​ឪពុក​ជរា​ឈ្មោះ ហុក ញិ​ល អាយុ​៧៥​ឆ្នាំ ស្ថិតនៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​ដែរនោះ ក៏បាន​ទទួល​ជំនួយ​ជា​អង្ក​ចំនួន​៥០​គីឡូក្រាម​, ប្រាក់​ចំនួន​២០​ម៉ឺន​រៀល និង​សម្ភារៈ​មួយចំនួន​ផងដែរ​។​

    ​លោក ថោង ចំរើន ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កុមារា​ពិការ​ទាំង​៣​នាក់ ដែល​កំពុង​ជួប​នូវ​ការលំបាក​ក្នុង​ពេលនេះ ជាពិសេស លោក​ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា ជួយ​ដល់​កូនប្រុស​ពៅ​របស់​ស្ត្រី​រងគ្រោះ​ឲ្យ​ជៀស​ផុតពី​ជំងឺ​ពិការ​នេះ​ផង ព្រោះថា ក្នុងចំណោម​កូនប្រុស​ទាំង​៥​នាក់ របស់គាត់ បានកើត​ជំងឺ​នេះ​៤​នាក់ ហើយ​ជំងឺ​នេះ បានសម្លាប់​កូនច្បង​គេ​ម្នាក់​ទៀតផង​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1085ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន1268ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន694ដង អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម   អាន498ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន677ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន556ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1264ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1089ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន516ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន554ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
    លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញយោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      383នាក់
    ម្សិលមិញ    6825នាក់
    សប្ដាហ៍នេះ    7222នាក់
    ខែនេះ    197742នាក់
    ឆ្នាំនេះ   472601នាក់
    សរុប   28577852នាក់
    ថ្ងៃទី 20 ខែ 02 ឆ្នាំ 2018 ម៉ោង 05:00