ព័ត៌មានក្ដៅ

អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង

ដោយៈ ចាន់ មករា ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 02 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 12:30 នាទី ចំនួនអានៈ 1469

ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសតូចធំ អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​បាន​ចេញលិខិត ព្រ​មាន​ដល់​មន្ត្រី​ពន្ធ​ដា៤​រូប​ដើម្បី​ឲ្យ​ពួក​គេ​កែ​ប្រែ​កំ​ហុស​របស់​ខ្លួន។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាល​ពី​ថ្ងៃទី២៨ ខែ​វិច្ឆិ​កា​ ឆ្នាំ២០១៤កន្លង​ទី​នេះ បានចេញលិខិតព្រមានធ្ងន់ៗមួយ ដល់​មន្រ្តី​ពន្ធ​ដារ​ចំ​នួន​៤​រូប​ នៅក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹង​ការអាក់ខាន មិន​បាន​ចុះ​បញ្ជី​ពន្ធ​ និង​ការ​ប្រ​មូល​​ពន្ធ​ពី​ស​ហគ្រាស​ មិន​គ្រប់​ចំនួន និង​មិន​ទាន់​ពេល​វេលា ។

មន្រ្តីពន្ធដារទាំង​៤រូប ដែល​រង​ការ​ព្រមាន​នោះមាន៖

ទី១. លោក តុម ផាន់នី មន្រ្តី​ទ​ទួល​បន្ទុក​ពន្ធ​​មុខ​សញ្ញា​លេខ១ នៅ​សង្កាត់​កំ​ពង់​ស្វាយ។ ទី២. លោក ផេង សុភា មន្រ្តីទទួលបន្ទុកប្រមូលពន្ធ​មុខសញ្ញាលេខ២ សង្កាត់ព្រះពន្លា។ ទី៣. លោក ធឹម សុធន មន្រ្តីទទួលបន្ទុកប្រមូលពន្ធ​មុខសញ្ញា​លេខ៣ នៅសង្កាត់អូរអំបិល-ទឹកថ្លា។

ទី៤. ឌឹម វិរោចន៍ ប្រធានស្នាក់ការពន្ធដារ​សិរីសោ​ភ័ណ​តែម្តង។

ក្នុង​លិខិតព្រមាន​ដ៏ក្តៅគគុក​នេះ​បាន​បញ្ជាក់​ថា ឱ្យ​មន្រ្តី​ពន្ធ​ដារ​ទាំង​៤​នាក់​កែ​ប្រែ​កំ​ហុស​ឆ្គង​របស់​ខ្លួន ជាបន្ទាន់​និង​បញ្ឈប់​រាល់​សកម្ម​ភាព អសកម្ម​ក្នុង​ការ​ចុះ​បញ្ជី​ពន្ធ និង​ប្រ​មូល​ពន្ធ នៅក្នុង មូលដ្ឋាន។

ជុំវិញការ​ព្រ​មាន​នេះ ប្រ​ជា​ពល​រដ្ឋ​ដែល​ជា​អ្នក​បាន​យក​រថ​យន្ត​ទៅ​បង់​ពន្ធ​នៅ​ស្នាក់​ការ​ពន្ធ​ដា ស្រុក/ក្រុង ខេត្ត​បន្ទាយមាន​ជ័យ បាន​រិះគន់​ថា ចំ​ពោះ​រថ​យន្ត​ដែល​មាន​តម្លៃ​ពន្ធ​ផ្លូវ​ចាប់​ពី​៦០ម៉ឺន ឡើង​ទៅ​ខាង​មន្ត្រី​ពន្ធ​ដា​ឲ្យ​ទៅ​បង់​នៅ​តាម​ធនា​គារ។ តែ​សម្រាប់​រថ​យន្ត​ធុន​តូច​ដែល​ត្រូវ​បង់​ពន្ធ ផ្លូវ១០​ទៅ២៥​ម៉ឺន គឺ​គេ​តម្រូវ​ឲ្យ​ទៅ​បង់​លុយ​នៅ​តាម​ស្នាក់​ការ​ស្រុក/ក្រុង​ ឬសាខាខេត្ត ដើម្បីពួក មន្ត្រី​ទាំង​នោះ​អា​ច​រក​ចំ​ណូល​ក្រោម​តុ​បន្ថែម​ពី​លើ​ពន្ធ ក្រោម​រូប​ភាព​ថ្លៃសរ​សេ​បែប​បទ​​ឬ​ថ្លៃ​​ទឹក​ប៊ិច ក្នុងម្នាក់​ចាប់​ពី​១ម៉ឺន​ទៅ២​ម៉ឺនរៀល​ ដែល​ថ​វិការ​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មន្ត្រីពន្ធដា ជាអ្នក​កំ​ណត់​យក​ខ្លួន​ឯង ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​មិន​មែន​ជា​ចំ​ណូល​ថវិការ​ជាតិ​ឡើយ។

ចំពោះសកម្មភាព​ពុក​រលួច​នេះគឺ ភាគ​ច្រើនកើត​មាននៅ​ស្នាក់​ពន្ធដាក្រុង​សិរីសោ​ភ័ណ និង​ស្នាក់ ការ​ពន្ធ​ដាក្រុង​ប៉ោយ​ប៉ែត ដែលមាន​លោក ហាក់ សុផល​ ជា​ប្រ​ធាន ហើយ​បុគ្គ​រូប​នេះ​ក៏​ត្រូវ​បាន ពល​រដ្ឋរិះ​គន់​ចំៗផង​ដែរ ពីការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សូវ​មាន​ក្រម​សីល​ធម៌​ឡើយ​ជាមួយ​បង ប្អូន​ប្រជាពល​រដ្ឋពេល​ពួកគាត់​ទៅបង់​ពន្ធ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន1663ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1513ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន1400ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1127ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1269ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន1740ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន1469ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន1773ដង ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1250ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1226ដង
ព័ត៌មានផ្សេងៗទៀត
ផ្សាយពាណិជ្ជកម្ម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      323នាក់
ម្សិលមិញ    5876នាក់
សប្ដាហ៍នេះ    60854នាក់
ខែនេះ    31929នាក់
ឆ្នាំនេះ   288858នាក់
សរុប   46252207នាក់
ថ្ងៃទី 05 ខែ 02 ឆ្នាំ 2023 ម៉ោង 05:16