បុណ្យចូលឆ្នាំខ្មែរ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 09:11 នាទី ចំនួនអានៈ 2528

មនុស្ស​គ្រប់​ជាតិសាស​ទាំង​អស់​តែ​ង​ប្រា​រព្វ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​គ្រប់​ៗគ្នា គ្រាន់​តែ​ការ​កំណត់​ពេល​ វេលា និង​លំ​នាំ​វិធី​ប្លែក​ពី​គ្នា​ស្រប​ទៅ​តាម​ជំ​នឿ ទំ​នៀម​ទំ​លាប់ និង​ ប្រ​ពៃ​ណី​របស់​ជន​ជាតិ​នីមួយៗ​តែ​ប៉ុណ្ណោះ។

            ជន​ជាតិ​ខ្មែរ​បាន​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះរៀង​រហុត​មក តាំ​ងពី​បុរាណ​កាល​ តែ​ការ​កំ​ណត់​ពេល​វេលា​ប្លែក​ពីគ្នា។

            ប្រ​ទេស​ខ្មែរ​ពីដើម គឺ​ពី​ត្រឹម​សម័យ​ក្រុង​អង្គរ​ធំ​ឡើង​ទៅ គេ​ច្រើន​ប្រើ​ចន្ទ​គតិចូល​ឆ្នាម​នៅ​ខែ មិគសិរ។ ដូច​នេះ​បាន​ជា​គេ​រាប់​ខែ​មគសិរ​ជា​ខែទី០១ លុះ​ក្រោយ​មក​ទើប​គេ​ត្រ​ឡប់​ប្រើ​តាម​សូរិយាគតិវិញ ហើយ​គេ​កំ​ណត់​ចូល​ឆ្នាំ​នៅ​ខែ​ចេត្រ​វិញ។ កំណត់​យក​ព្រះ​ចូល​កាន់មេសរាសី​ដែល​ជា​សាមញ្ញ​សង្រ្កាន្ត គឺ​ព្រះ​អាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល ជា​សង្ក្រាន​វិញ គេ​មិន​យក​តាម​អាយន្ត​សង្ក្រាន្ត [ (ចន្ទគតិ) បេល​ដែល​ព្រះ​អាទិត្យ​ដើរ​បញ្ឈៀង​​មិន​ចំ​ពី​លើ​ក្បាល] ។ ឯថ្ងៃ​ចូល​ឆ្នាំ​មិន​បាន​ទៀត​ទាត់​ទេ ជូន​កាល​ត្រូវ​ថ្ងៃ​១៣មេសា ច្រើន​ជាង។ សព្វ​ថ្ងៃ​គេ​ប្រើ​ចន្ទគតិ​អម​គ្នា​នឹង​សុរិយាគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់​ទំ​នង​នឹង​ពុទ្ធ បញ្ញតិជា​ច្រើន។​ចំ​ណែក​ការ​គិត​តាម​ចន្ទ​គតិនេះ មិន​បាន​ទៀង​ជាមួយ​ថ្ងៃ​ណា​មួយទេ ជូន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជូន​កាល​ក្នុង​វេលា​រនោច​ ប៉ុន្តែ​មិន​មុន​ថ្ងៃ​៤កើត​ ខែចេត្រ​ មិន​ហួស​ថ្ងៃ​៤កើត​ខែ​ពិសាខទេ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ប្រារព្វ​ក្នុង​រយៈ​ពេល​​៣ថ្ងៃ។

                        -ថ្ងៃដំបូង​ហៅ​ថា​ថ្ងៃ​មហាសង្ក្រាន្ត​ ឬ​ថ្ងៃ​ចូល​ឆ្នាំកំណត់ពី​ដំ​ណាច់​ឆ្នាំ​ចាស់ មក​ចូល​ឆ្នាំ​ថ្មី

                        -ថ្ងៃទី​២ហៅ​ថា​ថ្ងៃវ័នបត ឬពារកណ្តាល (ថ្ងៃខ្វាក់)

                        -ថ្ងៃទី៣​ហៅ​ថា​ថ្ងៃឡើង​ស័ក ឬពារឡើង​ស័ក (ថ្ងៃផ្លាស់ស័កថ្មី)

            តាម​ទំ​នៀម​ថា​ថ្ងៃ​សង្ក្រាន្ត និង​ ថ្ងៃវ័នបត ជា​ថ្ងៃ​មិន​ល្អ​ទាំង​អស់ ឯថ្ងៃឡើង​ស័ក​ជា​ស្តេច​ថ្ងៃជា​ថ្ងៃល្អ។

ពិធីសង្ក្រាន្ត​ចូល​ឆ្នាំៈ

            សង្ក្រាន្ត ឬ​ សង្ក្រាន្តិ (សំស្រ្កឹត) មាន​ន័យ​ថា ដំ​ណើរ​ឃ្លាត​ចាកទី ការ​ឈាន​ចូល​ដល់​គឺ​ជាដំ​ណើរ​ដែល​ព្រះ​អាទិត្យ​ចរចូល​ដល់​ទីជួប​មួយ​ជុំរាសិចក្រ បាន​សេចក្តី​ថា​ជា​ដំណើរ​ដែល​ដើម និង​ចុង​នៃ​រាសិចក្រជួបគ្នា បេល​គ្រប់​មួយ​ឆ្នាំ (ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំថ្មី)។

            ឯការ​ចាប់​បដិសន្ធិនៃ​រាសី (ផ្កាយ) ទាំង​ប្រាំពីរ​ប្រចាំ​ក្នុង​សប្តាហ៍ មាន​ទំ​នាក់​ទំនង និង​ជំនឿ​ព្រេង​បុរាណ​មួយ​ឈ្មោះ​សង្ក្រាន្តសូត្រ ដែល​ដំ​ណាល​ពី​កបិល​ព្រហ្ម​បាន​មក​ចោទ​ជា​បញ្ហា ៣ខ ចំ​ពោះ​ធម្មបាល​កុម៉ារ។ បញ្ហាទាំង​ ៣ខ នោះ​គឺ៖

                        ១-តើ​វេលាព្រឹក​ សិរីស្ថិត​នៅ​ត្រង់​ណា?

                        ២-តើ​វេលាថ្ងៃ​ត្រង់ ​សិរីស្ថិត​នៅ​ត្រង់​ណា?

                        ៣-តើវេលា​ល្ងាច សិរីស្ថិត​នៅ​ត្រង់ណា?

            លុះ​រៀប​រណ្តាប់​រួច​ស្រេច​ហើយ នៅ​ពេល​ទេវតា​ចុះ គេមក​អង្គុយ​ជុំ​គ្នា​នៅ​កន្លែង​រៀប​ពលីការ​នោះ អុចធូប​បន់​ស្រន់​សុំ​សេច​ក្តី​សុខ​ចំ​រើន ពី​ទេវ​តា​ឆ្នាំថ្មី រួច​សូត្រ​នមស្សការ​ថ្វាយ​បង្គំព្រះរតនត្រ័យ ហើយ​ក៏​បែក​គ្នា ចាស់​ៗ​យក​ចង្ហាន់​ទៅ​វត្ត ក្មេង​ៗ​ទៅ​លេង​ល្បែង​ប្រ​ជា​ប្រិយ​ផ្សេងៗ​តាម​ចំ​ណង់។

            មុន​ពេល​ទេវតា​ចុះ គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វាល​ចេតិយនៅ​ក្នុង​វត្ត​ត្រង់​កន្លែង​ណាមួយ តាម​ការ​រៀប​ចំ​ពី​អាចារ្យ​វត្ត។ គេ​និយម​ហៅ​វាលសាង​ចេតិយ​នេះថា ”ពិធីពួន​ភ្នំខ្សាច់“ ។ អ្នក​មិន​បាន​ចូល​រួម​ពិធី​ពួន​ភ្នំ​ខ្សាច់​ពេល​នោះ នៅ​ពេល​ជា​បន្ទាប់​មក​ យក​ដី​ខ្សាច់​ទៅ​ដាក់​បន្ថែម​ក៏​បាន​។ គេ​ទាំង​អស់​គ្នា​មាន​ជំ​នឿ​ថា ការ​ពូន​ភ្នំ​ខ្សាច់នេះ​បាន​អានិសង្ឃ​ច្រើន​ណាស់ ព្រោះ​អាច​អោយ​គេ​រួច​ចាកកម្ម​ពៀរ​វេរា។ គ្រួសារ​ខ្លះ​គេ​ពូន​ភ្នំ​ខ្សាច់​ជា​បែប​ឯកជន ដាក់ដី​ខ្សាច់ក្នុង​ថាស ដាក់​កន្លែង​សមរម្យ។

            ថ្ងៃទី១៖ ព្រឹក​ឡើង​ពួក​ឧបាសក ឧបាសិកា​នាំ​គ្នា​វេភត្តហារ​ប្រ​គេន​ព្រះ​សង្ឃ​រួច​ទើប​នាំ​គ្នា​ដើរហែ​ប្រ​ទស្សិណភ្នំ​ខ្សាច់​៣ជុំ។ រួច​ហើយ​អាចារ្យ​ប្រកាស​សុំ​សេច​ក្តី​សុខ​​ចំ​រើន​ចែក​ជូន​ទាយក ទាយិការ គ្រប់​ៗគ្នា រួច​ចូល​ទៅ​អុច​ធូប​ទៀន​ដោត​ត្រង់​ក្រដាស​ពណ៍ នៅ​ជើង​ភ្នំ​ខ្សាច់​ព្រម​ទាំង​ប្រស់​ព្រំ​ទឹក​អប់​ទឹក​ម្សៅ រមៀត​ និង​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត និង​ទេសនា។

            តំបន់ខ្លះគេមិន​យក​ខ្សាច់ទៅពូន​ភ្នំទេ គឺគេ​យក​ស្រូវ​អង្ករមក​ពូន រៀប​សាង​ភ្នំខ្សាច់ និង​យក​នុំចំណី​ទៅ​ថ្វាយ​ទេវតា។

និមិត្តរូប៖

            ភ្នំ​ខ្សាច់កណ្តាល តំ​ណាង​ព្រះ​សុមេរុ​រាជ ដែល​ជា​ស្នូរនៃ​ពិភពលោក ឯភ្នំតូច​នៅ​ទិស​ធំ​ទាំង​៥ តំណាង​ទ្វីប​ទាំង៤គឺ ឧត្តរកុរុទ្វីប នៅ​ខាង​ភ្នំ​ព្រះសុមេរុរាជ ជម្ពូទ្វីប នៅ​ខាង​ត្បូង​ព្រះ​សុមេរុរាជ បុព្វវិទេហទ្វីប នៅ​ខាង​កើត​ភ្នំព្រះសុមេរុរាជ អបរគោយានទ្វីប នៅ​ខាង​លិច​ភ្នំ​ព្រះ​សុមេរុរាជ។

            ថ្ងៃទី២៖ វេលាព្រឹក​វេរភត្តហារ​ប្រ​គេន​ព្រះសង្ឃ។ ក្នុង​ថ្ងៃទី២នេះ កូន​ចៅ​ជូន​សំ​លៀក​បំ​ពាក់ លុយកាក់​ដល់​អ្នក​មាន​គុណ។

            គេ​ធ្វើ​ទាន​ដល់​អ្នក​ក្រី​ក្រ ឬអ្នក​បំ​រើ​ថែម​ទៀត ពេល​រសៀល​ គេ​នាំគ្នា​ទៅ​ពូ​ភ្នំ​ខ្សាច់ ហើយ​សូត្រ​ធម៌​អធិដ្ឋាន​ភ្នំ​ខ្សាច់​ដែល​​​គេ​សន្មត់​ទុក​ដូច​ជា​ ចូឡាមណីចេតីយ​ និមន្ត​ព្រះ​សង្ឃ​បង្ស​កូល​ចេតិយ​បញ្ជូន​មគ្គ​ផល​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​មាន​គុណ បង​ប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ។

ពេល​ល្ងាច​និមន្ត​ព្រះ​សង្ឃ​ចំ​រើន​ព្រះ​បរិត្ត និង​ទេស​នា។

ថ្ងៃទី៣៖ និមន្ត​ព្រះ​សង្ឃ​ឆ្លង​ភ្នំ​ខ្សាច់។ ពេល​ល្ងាច​និមន្ត​ព្រះ​សង្ឃ​ស្រង់​ទឹក និង​ស្រង់​ព្រះ​ពុទ្ធ​រូប​ ដើម្បី​សុំ​អោយ​មាន​​ទឹក​ភ្លៀង។

ពេល​ល្ងាច​និមន្ត​ព្រះ​សង្ឃ​ចំ​រើន​ព្រះបរិត្ត និង​ទេស​នា​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ។ ក្នុង​រយៈពេល​ចូល​ឆ្នាំ​

នោះ​អ្នក​ស្រុក​នាំ​គ្នា​លេង​ល្បែង​ប្រ​ជា​ប្រិយ​ដូច​ជា បោះ​ឈូង ទាញព្រ័ត បោះ​អង្គុញ រាំត្រុដិ (បាត់ដំបង សៀមរាប) ជាដើម៕ ដកស្រង់ចេញ​ពី​សៀវ​ភៅ Tourist Guide 2003

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន886ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1638ដង ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន2057ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2060ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1724ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1469ដង គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច   អាន1461ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1643ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1724ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1445ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1399នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7153នាក់
ខែនេះ    316321នាក់
ឆ្នាំនេះ   2326860នាក់
សរុប   51686786នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 13:58