ព័ត៌មានក្ដៅ

    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ

    ដោយៈ ច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី 12 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:33 នាទី ចំនួនអានៈ 1756

    មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយពី រាស្រ្តរាល់ថ្ងៃហើយចំហមិនខ្លាចអ្នកណាថែមទៀត ។ការលេង​ដោយ​បើក​ចំ​ហបានបែបនេះ​ត្រូវបានគេ​ដឹងថាមាន​មន្រ្តីខិលខូច​ជាសមត្ថកិច្ចជួយ​គាំទ្រនិងជួយ​ដោះស្រាយ​ពេល​មាន​អ្នក​ចង់បង្រា្កប ហើយក្រុម​មន្រ្តីទាំងនោះ​ក៏ជារនុកក្នុង សម្រាប់​ជាការ​តាម​ដាន​និង​រាយ​ការណ៏​ដល់​មេ​កន្ទុយ​លេខ​ទាំងនេះដែរ ។

    តាមប្រភពពត៏មានបានឲ្យដឹងថាការរកស៊ីរបរកត់កន្ទុយលេខក្នុងផ្សានេះកើតលុះត្រាតែមេឆ្នោតទាំងនោះបានបង់លុយខែទៅឲ្យក្រុមសមត្ថកិច្ចពាក់ពន្ធ័ក្នុងរួមមានសមត្ថកិច្ចសាលាក្រុងច្បារមន លោកប៉ូលីស៏ និងលោកប៉េអឹម រួមទាំងអាជ្ញា ធរក្នុងផ្សាផងដែរ ។

    បើការឲ្យដឹងពីក្រុមអាជីវករលក់ក្នុងផ្សាបាននិយាយថាតូបលក់សាច់ជ្រូកដែលជាកន្លែងកត់កន្ទុយលេខដ៏ធំក្នុងផ្សាកំពង់ស្ពឺតាមច្រកចូលពីខាងមុខផ្សាគេបានកត់និងស៊ីសងលុយយ៉ាងចំហ មិនមានការលាក់លាមទេ ដោយសារតែពួកមេកត់ និងទទួលស៊ីសងដ៏ធំនេះគេបានបងលុយដល់ក្រុមសមត្ថកិច្ចទាំងនោះគ្រប់ៗកន្លែង ។ ប្រភពបានឲ្យដឹងទៀតថា មេកន្ទុយលេខដ៏ធំនេះគេបានប្រមូលលុយពី ក្រុមកូនកញ្ច្រែងឬ(អ្នកកត់ឬប្រមូលតាមភូមិ)ក្នុងមួយថ្ងៃមិនក្រោមពី១០ទៅ២០លានរៀលទេក្នុងមួយថ្ងៃ ហើយលុយទាំងនោះគឺគេបានច្រកថង់វិចយកទៅផ្ទះ ជារាល់ល្ងាចដោយមិនខ្លាចសមត្ថកិច្ចបន្តិចឡើយ ។

    ករ​ណី​​ល្បែង​ស៊ី​សង កន្ទុយ​លេខ​ខុស​ច្បាប់នៅទូទាំងខេត្តកំពងស្ពឺ បាន​​បើក​​លេង យ៉ាង​​គ​គ្រឹក​គ​គ្រេង តែ​​ស​មត្ថ​កិច្ច​​ប៉ូ​លិសនិងប៉េអឹម រួម​​អាជ្ញា​ធរ​​មិន​​ប​ង្ក្រាប ពីព្រោះ​ជា​ឆ្នាំងបាយ របស់​ពួកគាត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អស់ជំនឿ​ទៅលើ គោលនយោបាយ ៩​ចំណុច នៃ​ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។​

    ការ​បើក​លេង ល្បែង​កន្ទុយលេខ ​ខុសច្បាប់នោះដែរមាន​ក្នុង​ផ្សាកំពង់ស្ពឺ ផ្សាព្រៃផ្តៅ ផ្សាត្រពាំងក្រឡឹង  ​ផ្សាត្រែងត្រយឹង សុទ្ធសឹងតែ​មេ​ធំៗ​ដុះ​ស្លែ ហើយ​គេ​ពុំដែល​ឃើញ អាជ្ញាធរ​ឬ សមត្ថកិច្ច​ប៉ូលិស ធ្វើការ​បង្ក្រាប ម្តងណា​ឡើយ​មានតែជួយកាងនិងលាក់ការបន្ថែម ។

    ​ការរិះគន់​ខាងលើនេះ ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្តមួយចំនួន បាន​សង្កេតឃើញ ការចុះ​បង្ក្រាប​ទៅលើ បទល្មើស​ខុសច្បាប់​នោះ តាម​បណ្តា​ខេត្ត​ក្រុងនានា គឺ​គេ ​បាន​អនុវត្ត ចុះបង្ក្រាប​ស្ទើរ​ទាំងស្រុង ហើយ​ចម្លែក​តែ​នៅក្នុង ខេត្តកំពង់ស្ពឺហាក់បីដូចជា ធ្វើ​មិនដឹងមិនឮ ចំពោះ​បទល្មើស ដែល​កើតឡើង ជា​យូរ​ឆ្នាំ​មកហើយ ឬ មួយ​ជា​ឆ្នាំងបាយ របស់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​។ ភាព​ធូរ​លុង​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​បែបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ចំពោះ​ភូមិ ឃុំ​គ្មាន​សុវត្ថិភាព ដូចជា អំពើហិង្សា​ក្នុង​គ្រួសារ និង​ចោរលួច​ចោរប្លន់ ចោរ​គាស់​ផ្ទះរួមទាំងការជំពាក់បំណុលរដ្ឋស្ទើរ គ្រប់គ្រួសារ  ។ពួកពលរដ្ឋគាត់នៅតែចាំមើលតើចំណាត់ការរបស់ លោកអភិបាលខេត្តកំពង់ស្ពឺដែលលោកជាគណះបញ្ជាការរួមនិងជាអ្នកដឹកនាំធំជាងគេនិងមានវិធានការបែបណាចំពោះរឿងនេះ ៕ច្បារមន

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន1108ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន6294ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន1559ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន588ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1348ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន662ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន741ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន1090ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន657ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1380ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាពប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      103នាក់
    ម្សិលមិញ    486នាក់
    សប្ដាហ៍នេះ    38295នាក់
    ខែនេះ    172726នាក់
    ឆ្នាំនេះ   1184514នាក់
    សរុប   29289765នាក់
    ថ្ងៃទី 27 ខែ 05 ឆ្នាំ 2018 ម៉ោង 02:28