ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា

ដោយៈ សហការី ខេត្តកំពង់ធំ ថ្ងៃទី 17 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 09:07 នាទី ចំនួនអានៈ 2183

ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់មុនថាគិតតែប្រយោជន៏ផ្ទាល់ខ្លួន និងបក្សពួកមួយចំនួនតូចតែប៉ុណ្ណោះ។

ពហុកីឡាដ្ឋានខេត្តកំពង់ធំដ៏តូចមួយដែលប្រជាលរដ្ឋចាត់ទុកថាជាបេះដូងដ៏សំខាន់១របស់ខេត្ត ដោយសារតែពហុកីឡាដ្ឋាននេះកាលពីដើមមកតែងតែផ្តល់នូវសេចក្តីសប្បាយរីករាយគួរជាទីមនោរម្យ ហើយក៏ផ្តល់មុខមាត់ដល់ខេត្តកំពង់ធំផងដែរ តាមរយៈនៃការប្រកួតកីឡាផ្សេងៗ និងការប្រគុំដន្ត្រី..ល!ក៏ប៉ុន្តែគួរឲ្យអន្និចា ពហុកីឡាដ្ឋានខេត្តកំពង់ធំត្រូវបាន គេឃុបឃិតគ្នាលក់ទៅឲ្យឯកជនឈ្មោះ ឈឿន ចាន់ថន ហៅម៉ៅ កាលពីមិនទាន់ជាប់គុកគឺជាអង្គរក្សរបស់សម្តេចធម្មពោធិសាលជាស៊ីម ហើយក៏ត្រូវឈឿន ចាន់ថន ហៅម៉ៅ លក់បន្តរទៅឲ្យឈ្មោះ ញ៉ែម សារិទ្ធ រស់នៅទីក្រុងភ្នំពេញ ដែលមានជនជាតិកូរ៉េនៅពីក្រោយខ្នងបាត់ទៅហើយ!ដើម្បីប្រមូលលាភសក្ការៈដាក់ចូលហោប៉ាវរៀងៗខ្លួនទៅតាមវប្បធម៌ អ្នកតូចស៊ីតាមតូច អ្នកធំស៊ីតាមធំ ហើយក៏មានអស់លោកអ្នកធំដែលជាអភិបាលខេត្តជំនាន់មុនខ្លះទៀតទទួលបាននូវលាភសក្ការៈផ្ទះល្វែងជាច្រើនល្វែងផងដែរ ពីការឃុបឃិតគ្នាលក់ពហុកីឡាដ្ឋានខេត្តកំពង់ធំនេះ!ហើយយកលេះថាពហុកីឡាដ្ឋានខេត្តកំពង់ធំចាស់មានទីធ្លាតូចចអ្អៀត ទើបទៅបង្កើតពហុកីឡាដ្ឋានខេត្តកំពង់ធំថ្មីដែលមានទីតាំងស្ថិតនៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ មានចម្ងាយជិត១០គីឡូម៉ែត្រពីក្រុងស្ទឹងសែន ឆ្ងាយដាច់ស្រយ៉ាលដែលមានផ្ទៃដីទំហំជាង៥ហិតា!។

ប្រជាពលរដ្ឋបន្តរទៀតថា!ចាប់តាំងពីបង្កើតពហុកីឡាដ្ឋានខេត្តកំពង់ធំថ្មីនេះមកអស់រយៈពេលប្រហែល​​ជាង៥ឆ្នាំមកហើយរហូតមកដល់បច្ចុប្បន្ននេះ!មិនដែលមានកម្មវិធីប្រកួតកីឡា ឬក៏ការប្រគុំដន្ត្រីអ្វីទៅធ្វើនៅទីនោះសោះឡើយ ដោយសារតែនៅឆ្ងាយពីទីរួមខេត្ត ឆ្ងាយពីទីប្រជុំជនពេក!ហេតុដូច្នេះហើយពហុកីឡាដ្ឋានត្រូវបានគេទុកចោលធ្វើឲ្យផ្លូវចាក់ប៊ីតុងចូលត្រូវប្រេះបែកជាអន្លើៗ របងព័ទ្ធជុំវិញដុះស្លែរ ក្នុងបរិវេណពហុកីឡាដ្ឋានពោរពេញទៅដោយគុម្ពស្មៅ និងដក់ទឹកនៅពេលមានភ្លៀងធ្លាក់ម្តងៗ។

បើតាមប្រសាសន៏របស់លោកសាស្ត្រាចារ្យរបស់មន្ទីអប់រំខេត្តកំពង់ធំ សូមមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា!ចំពោះរឿងឃុបឃិតគ្នាលក់ពហុកីឡាដ្ឋានខាងលើនេះលោកមិនដឹងនោះទេ!លោកនិយាយត្រឹមតែថាបន្ទាប់ពីការសាងសង់ពហុកីឡាដ្ឋានថ្មីនេះរួច បំរុងនិងប្រគល់ឲ្យមន្ទីរអប់រំខេត្តកំពង់ធំហើយ!ក៏ប៉ុន្តែ ក្រោយពីធ្វើការត្រួតពិនិត្យទៅឃើញថា ការសាងសង់នេះមិនបានត្រឹមត្រូវទៅតាមបច្ចេកទេសនោះទេ ទើបក្រសួងអប់រំមិនអនុញ្ញាតិឲ្យទទួលយកទៅតាមផ្លូវច្បាប់!ដោយតម្រូវឲ្យធ្វើការកែសម្រួលឡើងវិញ!អញ្ចឹងហើយទើបបានជាបណ្តាលឲ្យពហុកីឡាដ្ឋានខេត្តកំពង់ធំថ្មីនេះ ត្រូវនៅកណ្តោចកន្តែងយ៉ាងដូច្នេះនោះ!

ពាក់ព័ន្ធទៅនិងការឃុបឃិតគ្នាលក់ពហុកីឡាដ្ឋានខេត្តកំពង់ធំនេះដែរ ប្រជាពលរដ្ឋសូមសំនូមពរដល់ អង្គភាពប្រឆាំងអំពើពុករលួយធ្វើការស្រាវជ្រាវរកមុខមេខ្លោងនិងបក្សពួកដែលបាននាំគ្នាចុះហត្ថលេខាលក់ពហុកីឡាដ្ឋានខេត្តកំពង់ធំនេះមកធ្វើការផ្តន្ទាតាមផ្លូវច្បាប់!ជាពិសេសនោះគឺមេខ្លោងធំដែលជាអ្នកទទួលបានលាភសក្ការៈធំជាផ្ទះល្វែងជាច្រើនល្វែងពីការលក់ពហុកីឡាដ្ឋាននេះ៕

                                                                                                

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2721ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1604ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចនិងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ?...    អាន1715ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1562ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1560ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1653ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1826ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2275ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1725ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1845ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14627នាក់
ម្សិលមិញ    23229នាក់
សប្ដាហ៍នេះ    109904នាក់
ខែនេះ    792400នាក់
ឆ្នាំនេះ   2645679នាក់
សរុប   56244575នាក់
ថ្ងៃទី 27 ខែ 04 ឆ្នាំ 2025 ម៉ោង 10:11