ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 13 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 10:20 នាទី ចំនួនអានៈ 1861

ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ​ឈូសឆាយ​កាយ​ភ្នំ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង បាន​យ៉ាង​រលូន​ដូចនេះ មានច្បាប់​អនុញ្ញាត្តិ រឺ យ៉ាងណា​នោះ​ទេ ។​

​ក្រុម​ប្រជាពលរដ្ឋ​បានអោយដឹងថា ទីតាំង​ភ្នំ​មួយកន្លែង ស្ថិតនៅ​ភូមិ​ភ្នំ ​ធំ ឃុំ​អូរប្រាសាទស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យ តាមបណ្តោយជាតិលេខ៥ត្រូវ​គេ​មើលឃើញ​ថា មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង និង រថយន្ត​ដឹក​អាច​ម៏​ដី​មិន​តិច​ជាង ២០​០គ្រឿង​នោះ​ទេ។

ពាក់​ពន្ឋ័កា​រជីក​កកាយ​ភ្នំ​យក​អាចម៍ដី​តំបន់​ខាងលើ​នេះ​បុរស​ម្នាក់​ជា​អ្នកមើលការខុសត្រូវ​កា​រដ្ឋា​ន​កិនថ្មខាងលើ​បានធ្វើការគម្រាមអ្នកការសែតមិនឲ្យសរសេររឿងការដ្ឋានកិនថ្មទាំងនោះប្រយ័ត្នមានបញ្ហាពីព្រោះគេបង់ពន្ធឲ្យរដ្ឋអស់ហើយ ត្រង់ប៉ះពាល់សុខភាពពលរដ្ឋលគេមិនដឹងទេពលរដ្ឋទាំងនោះសុទ្ធតែជាពល​រដ្ឋ​អាណាធិបតេយ្យ។ ប្រជាពលរដ្ឋ​នៅ​ខាងកើត​និង​ខាង​ជើ​ភ្នំ​ធំ​និង​សិក្សា​នុ​សិស្ស​ដែល​ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ធំ​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី​បាន​និយាយថាពួកគេសព្វថ្ងៃមិនបានរៀនសូត្រប៉ុន្មានទេគឺរវល់តែរត់រកកន្លែងសុវត្តភាពខ្លាចគ្រោះថ្នាក់នៅពេលគេដាក់រំសេវកម្ទេចភ្នំយកថ្មប្រឈម​និង​គ្រោះថ្នាក់​ដូចជា​ការបាញ់​ថ្ម​កំទិច​ថ្ម​មក​ប៉ះ​ដំបូលផ្ទះ​និង​សាលារៀន​និង​ម៉ា​ស៊ី​កិន​ថ្ម​ហុយ​ជាប្រចាំ​ដែលធ្វើ​អោយ​​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​កើតមាន​ដូចជា​ធូលី​ហុយ​ចូល​ស្រ​មុះ​រលាក់​ផ្លូវដង្ហើម​ជាដើម​។​ ​

ប្រជាពលរដ្ឋ​បាន​បញ្ចា​ក់ថា ក្នុងចំណោម​៤​ក្រុមហ៊ុន​ម៉ា​ស៊ី​កិន​ថ្មភ្នំ​ធំ​គឺមាន​៤ក្រុមហ៊ុន​ភ្នំ​មាន​១.​ក្រុមហ៊ុន ណុប​ ទូច ២.​ក្រុមហ៊ុន លឹម ផា​វី ៣.​ក្រុមហ៊ុន លឹម ហេង ក្រុមហ៊ុនទីគ ណៃដែល​ធ្វើ​ប្រឈម​អោយ​ប្រជាពលរដ្ឋ​និង​សិក្សា​នុ​សិស្ស​ដែល​គ្រោះថ្នាក់បំផុត។​

សុំ​ណូ​ម​ពរ​ពី​ប្រជាពលរដ្ឋ​គឺ​សុំអោយ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ ណុប​ ទូច និងក្រុហ៊ុន លឹម ហេង ដែលប្រឈមនិង​បញ្ហា​បាញ់​ថ្ម​និង​កិន​ថ្ម​ហ៊ុយប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និងសាលារៀនបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យដែលរស់ជិតនិង ខាង ​មុខ​ក្រុមហ៊ុន​។​ ​

លោក សុ​ត វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា នៅ​ភ្នំ​ធំ​គឺមាន​មាន​ក្រុមហ៊ុន​ម៉ាស៊ីន​កិន​ថ្ម​ចំនួន​៤​ក្រុមហ៊ុនដូចជា៖ ​១.​ក្រុមហ៊ុន គ​ ណៃ​(​នៅ​ខាងត្បូង​ភ្នំ​ធំ​) ២.​ក្រុមហ៊ុន លឹម ហេង (​ខាងកើត​ភ្នំ​) ៣.​ក្រុមហ៊ុន លឹម ផា​វី (​ខាងកើត​ភ្នំ​) ៤.​ក្រុមហ៊ុន ណុប តូច (​ខាងកើត​ខាង​ឈៀង​ខាង​ជើងភ្នំ​ធំ​) ។

​លោក​បាន​ប្ត​ថា ចំពោះ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ចោទប្រកាន់​ក្រុមហ៊ុន​ម៉ាស៊ីន​កិន​ថ្ម​ដែល​ធ្វើអោយប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និង​សិក្សា​នុ​សិស្ស​នោះ​គឺ​លោក​ដូចជា​មិនបាន​ដឹង​ច្បាស់​ព្រោះ​ការបាញ់​ថ្ម​បើ​ប៉ះពាល់​ដល់​អ្នកជិតខាង​ក្រុមហ៊ុន​ចេញសង​ ហើយ​​ពាក់ព័ន្ធ​និង​ការ​ហុយ​ប៉ះពាល់​សុខភាព​គឺ​មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​អោយ​ស្រោច​ទឹក​មិនអោយ​ហុយ​។​

ចំពោះ​ក្រុមហ៊ុន ណុប ទូច ហាមឃាត់​ប្រជាពលរដ្ឋ​មិនអោយឡើង​​លើ​ភ្នំ​ធំ​ទៅ​ល្អាង​កី​ធ្វើបុណ្យ ​គឺ​ក្រុមហ៊ុន​គ្មាន​សិទ្ធ​ហាមឃាត់​ឡើយ​ព្រោះ​ជា​សម្បត្តិ​រដ្ឋ​និង​កូនភ្នំ​ខាងកើត​ឈាង​ខាងជើង​ដែល​កាយ​រៀប​ហើយ​ធ្វើ​ធ្វើ​របង​ថ្ម​ព័ន្ធ​យក​នោះ​លោក​ដឹងថា​ ​ជា​ដី​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​គ្រោងទុក​ដី​ធ្វើ​ផ្សា​ភ្នំ​ធំ​ដែល​ត្រូវ​ដោះដូរ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1768ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន1520ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1378ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1448ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1504ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1472ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1664ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1682ដង សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2098ដង លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន1810ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39265នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    142436នាក់
ខែនេះ    525716នាក់
ឆ្នាំនេះ   1907948នាក់
សរុប   51267874នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 21:01