ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស

ដោយៈ ប៊ុន រដ្ឋា ខេត្តសៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 12:15 នាទី ចំនួនអានៈ 2435

ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍​​ជាច្រើន​មក​កម្សាន្ត​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត នៃ​បឹង​ទន្លេសាប ក្នុងនោះ​ផ្ទៃ​ទឹកទន្លេ​សាប រួមទាំង​ដើម​រាំង​ទឹក​រាប់ម៉ឺន​រាប់សែន​ដើម ដែល​ដុះ​ត្រៀបត្រា​ជា​ជួរ​ក្នុង​ផ្ទៃ​ទឹក បានបង្ហាញ​ឲ្យ​ឃើញ​ពណ៌​ចម្រុះ ប​ញ្ជេ​ញ​នូវ​រស្មី​ចាំង​ភ្លេ​តៗ​ពី​ស្លឹក​រាំង ដែលមាន​ខ្លះ​ស្លឹក​ខ្ចី ខ្លះ​ស្លឹក​ចាស់​។

​មិនតែប៉ុណ្ណោះ​ទិដ្ឋភាព​បឹង​ទន្លេសាប ដែល​ប្រកបដោយ​ដើម​រុក្ខជាតិ​ជាច្រើន ដែល​បាន​ដុះ​នៅក្នុង​ទឹក ហើយ​កំពុងតែ​ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំណាប់អារម្មណ៍​ចង់ឃើញ​ចង់​ស្គាល់ ពី​គុណប្រយោជន៍​របស់​ដើម​រាំង​ទឹក ដែល​ប្រជាពលរដ្ឋ​ខ្មែរ តែងតែ​យកត្រួយរាំងមក​ហូបជាមួយ​ម្ហូបអាហារ ពិសា​ជាមួយ​នំ​បញ្ចុក ទឹកគ្រឿង នំ​បាញ់ឆែវ ដែលមាន​រស់ជាតិ​ឆ្ងាញ់ ដែល​ត្រូវបាន​គេ​ដឹងថា ជា​ឱសថ​បុរាណ​ជួយ​ដល់​អ្នក​កើតរោគ​ក្រពះ និង​អ្នកមាន​ជំងឺរាក់​រូស​ទៀតផង​។

​លោក ចាន់ ធី ជា​អ្នកនេសាទ​ស្ថិតនៅ​ក្នុងភូមិ​ចុង​ឃ្នៀ​ស សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដើម​រាំង​ទឹក មាន​មុខងារ​សំខាន់​ណាស់​ក្នុង​ការជួយ​ជា​ជម្រក​របស់​ម​ឆ្ឆា​ជាតិ​ក្នុងការ​បន្ត​ពូជ​ពង​កូន ហើយ​កម្រ​នឹង​ឃើញ​មាន​ដុះ​នៅ​ផ្នែក​ខាងលើ​នៃ​វាល​ភ្នំ តែ​បច្ចុប្បន្ន​ដើម​រាំង ត្រូវបាន​គំរាមកំហែង​ប្រឈមមុខ​នឹង​ហិច​ហោច ដោយសារតែ​នៅ​រដូវប្រាំង​មាន​អ្នកនេសាទ​ដុត​ព្រៃ​លិច​ទឹក​ចាប់​សត្វ​អណ្តើក សត្វ​ពស់ និង​ការកាប់​ព្រៃ​ទម្លាក់​ទុក​ឲ្យ​ងាប់ រួច​យកមក​ធ្វើជា​អុស​។ មិនតែប៉ុណ្ណោះ​ដើម​រាំង​ទឹក បច្ចុប្បន្ន​កំពុងតែ​ប្រឈម​នឹង​ការ​គាស់​យក​ទាំង​ឫស​ដឹកចេញទៅ​លក់​នៅក្រៅ​ប្រទេស ដោយសារ​មានការ​លបលួច និង​ឃុបឃិត​គ្នា​ពី​សំណាក់​អ្នកមានអំណាច​។

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ ឯកឧត្តម ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល មេត្តាជួយ​ទប់ស្កាត់​នូវ​ទង្វើ​ដូចខាងក្រោម ដើម្បី​ថែរក្សា​ព្រៃ​លិច​ទឹក សម្រាប់​ការបន្ត​ពូជ​របស់​ម​ឆ្ឆា​ជាតិ ក៏ដូចជា​ការថែរក្សា​អភិរក្ស​ដើម​រាំង​ទឹក សម្រាប់​លម្អ​សោភ័ណភាព​នៃ​បឹង​ទន្លេសាប ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​កាន់តែច្រើន​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1496ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1494ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1554ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន1810ដង សារគោរបជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា   អាន1934ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1396ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1502ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1532ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1410ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន1982ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2278នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    148762នាក់
ខែនេះ    532042នាក់
ឆ្នាំនេះ   1914274នាក់
សរុប   51274200នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 02:07