ព័ត៌មានក្ដៅ

    លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម

    ដោយៈ ចរិយា ខេត្តពោធិសាត់ ថ្ងៃទី 14 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 09:47 នាទី ចំនួនអានៈ 1365

    មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ ផេង ដែលជា​ប្រធាន​មន្ទីរ​តែម្តង​។

    ប្រាក់​ដែល​គេ​កេងប្រវ័ញ្ច​នោះ​មានដូច​ជា ប្រាក់​នៃ​ជំពូក​៦០ ជំពូក​៦២ និង​ជំពូក​៦៤ ហើយ​អំពើពុករលួយ​គួរ​ឲ្យ​ស្អប់ខ្ពើម គឺ​ការ​បើក​​យក​ប្រាក់ខែ​មន្ត្រី​កិច្ចសន្យា​ខ្មោច​យ៉ាងតិច​២២​នាក់​ក្នុងចំណោម​មន្ត្រី​កិច្ចសន្យា​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​២៨​នាក់​សម្រាប់​ឆ្នាំ​២០១៤​ជាដើម​។

    អំពើពុករលួយ​របស់​លោក នូ ផេង និង​បក្ខពួក​មាន​ច្រើន​លើសពី​អ្វីដែល​រៀបរាប់​ត្រួសៗ​ខាងលើនេះ​ដូច្នេះ​លោក មិន ឃិន ត្រូវ​ចាត់​វិធានការ​ស​លើ​មន្ត្រី​ពុករលួយ​ទាំងនោះ​តាមច្បាប់។អំពើពុករលួយលោក នូ ផេង ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តពោធិ៍សាត់ ព្រមទាំង​បក្ខពួក​បាន​ប្រព្រឹត្ត កំពុង​ត្រូវបាន​ក្រសួង​ធម្មការ​និង​សាសនា​ដែលមាន​លោក មិន ឃិន ជា​រដ្ឋមន្ត្រី​ចាត់វិធានការ​ស៊ើបអង្កេត​។

    ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​លោកស្រី កែវ សុធា​រី អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​ធម្មការ​បាន​ចុះទៅ​ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​ដែល​កើត​ទ្បើង​នៅក្នុង​មន្ទីរ​ធម្មការ​ខេត្ត​ពោ​ធិ៏​សាត់​។

    លោកស្រី កែវ សុធា​រី ត្រូវបាន​គេ​ដឹងថា​ជា​ម្តាយមីង​របស់លោក ពេជ្រ ចន្ថា ដែលជា​ប្រធានការិយាល័យ​ធម្មការ​ខេត្តពោធិ៍សាត់ ហើយ​ជាម​ន្ត្រី​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។នៅពេល​ចុះទៅ​ស៊ើបអង្កេត​នោះ​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​បាន​កោះហៅ​ឈ្មោះ ពេជ្រ ចន្ថា ប្រធានការិយាល័យ​រដ្ឋ​បាល​មន្ទីរ​ធម្មការ​ខេត្ត និង​លោក រ៉ុ​ន សុភា​រិ​ន អនុប្រធាន​មន្ទីរ​ទៅ​សាកសួរ​នៅក្នុង​សណ្ឋាគារ​ភ្នំពេញ ដើម្បី​ឲ្យ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​រឿងអាស្រូវ​ពុករលួយ​។

    ចំណាត់ការ​របស់​ក្រសួង​ធម្មការ​បែបនេះ​បានធ្វើ​ឲ្យ​មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​ត្រេកអរ​យ៉ាងខ្លាំង ព្រោះ​សង្ឃឹមថា​លោក នូ ផេង ជា​ប្រធាន​មន្ទីរ​និង​បក្ខពួក​ជាពិសេស​លោក ពេជ្រ ចន្ថា មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​។ ជាមួយគ្នានេះ​គេ​សង្ឃឹម​ថា អ្នកស្រី កែវ សុធា​រីនឹង​មិន​ការពារ​ក្មួយប្រុស​របស់ខ្លួន​ឈ្មោះ​ពេជ្រ ចន្ថា ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​នោះ​ទ្បើ​យ​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1530ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1461ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន1942ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន631ដង អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ   អាន1247ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន711ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន508ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន671ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន794ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន913ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាបលោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
    ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមមន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
    ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      383នាក់
    ម្សិលមិញ    6825នាក់
    សប្ដាហ៍នេះ    7222នាក់
    ខែនេះ    197742នាក់
    ឆ្នាំនេះ   472601នាក់
    សរុប   28577852នាក់
    ថ្ងៃទី 20 ខែ 02 ឆ្នាំ 2018 ម៉ោង 05:00