ព័ត៌មានក្ដៅ

    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ

    ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 05:40 នាទី ចំនួនអានៈ 6216

    នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក​ធ្វើ​នយោបាយ​ដើម្បី​ស្រោច​ស្រង់​ប្រ​ទេស​ជាតិ​ មាន​អ្នក​ធ្វើ​នយោបាយ​ដើម្បី​ពន្លិចជាតិ មាន​អ្នក​យក​លុយ​មក​ធ្វើ​នយោបាយ និង​មាន​អ្នក​ខ្លះនាំគ្នា​មកធ្វើ​នយោបាយ​ដើម្បីរក​លុយរក​អំណាច​សំ​រាប់​តែ​បុគ្គល​ខ្លួនឯង​តែប៉ុណ្ណោះ។

    បើ​យើង​ក្រឡេល​មើ​លនិង​តាម​ដាន​​អ្នក​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរនោះ​យើងនឹង​ដឹងថា មាន​អ្នក​ខ្លះមាន​លុយ​រួច​ទៅ​ហើយ​មុន​មក​ធ្វើ​ជា​អ្នក​នយោបាយ ដោយ​អ្នក​ខ្លះ​បាន​អះអាងថា ខ្លួន​ចង់​ធ្វើ​នយោ​បាយ​ដើម្បី​ស្រោច​ស្រង​ប្រ​ទេស​ជាតិ ចង់​ជួយ​រាស្រ្ត​របស់​ខ្លួន​អោយ​ប្រ​សើឡើង ចង់​អោយ​ប្រ​ទេស​ជាតិ​អភិវឌ្ឈន៍ ចង់​លុប​បំ​បាត់​អំ​ពើ​ពុក​រលួយ មិន​តែ​ប៉ុណ្ណោះថែម​ទាំង​រិះគន់​ភាគីម្ខាង់​ថា ខ្វះសមត្ថ​ភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស ប្រសិន​បើ​ខ្លួន​បាន​ធ្វើ​ជា​អ្នក​ដឹក​នាំ​វិញនិង​ធ្វើ​អោយ​ប្រ​សើ​ជាង​នេះរាប់​សិប​ដងឯណោះ។ តែ​បើ​ទោះបី​​ជា​អ្នក​នយោបាយ​ប្រ​ភេទ​នេះ​មិន​ល្អ​គ្រប់​១០​ក៏ដោយ​ក៏គេ​អោយ​តំ​លៃ​ខ្លះៗដែរ ព្រោះ​គេ​មាន​លុយ​មក​ធ្វើ​នយោបាយ​ គេ​មិន​បាន​កេង​ប្រ​វ័ញ្ញញើស​ឈាម​អ្នក​ដ៏ទៃ​យក​មក​ធ្វើ​នយោបាយ​នោះទេ គឺ​ចាត់​ទុក​ថា ជា​មនុស្ស​មាន​ទឹក​ចិត្ត​ស្នេ​ហា​ជាតិគ្រាន់​បើដែរ បាន​ជា​ហ៊ាន​យក​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​មក​ធ្វើ​នយោបាយ​ ដោយ​មិន​ទាន់​ដឹង​ថា ខ្លួន​អាច​ទទួល​ជោគជ័យ​លើ​គូប្រ​កួតឬក៏អត់​ក៏ដោយ។

    ចំ​ណែក​អ្នក​មក​ធ្វើ​នយោបាយ​ដើម្បី​លុយវិញ ខ្លួន​មិន​មាន​លុយ​គ្រប់​គ្រាន់​ក្នុង​ការបើក​បក្ស​​ធ្វើ​នយោបាយ​ទេ តែ​ចេះ​តែ​ខំ​ត្រ​ដរខ្យល់​និងគេ​ដែរ ដោយ​អះអាងថា ទោះជា​ខ្លួន​ក្រ​ក៏មានចិត្ត​ស្នេហាជាតិដែរ ចេះ​ស្រលាញ់​ជាតិ​ដែរ ចេះ​ប្រលាញ់​មាតុភូមិរបស់​ខ្លួន​ដែរ នេះ​ជាភាសាដែល​និយាយចេញពី​មាត់​តែប៉ុណ្ណោះ គេ​មិន​បាន​ដឹងថា ក្នុង​ចិត្ត​របស់​អ្នក​នយោបាយ​ប្រ​ភេទនេះ​គិត​អ្វី​នោះទេ។

    ជាក់ស្តែង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​មាន​អ្នក​នយោបាយ​មួយ​ចំ​នួន​ធំ គឺ​លេមលើម មិន​ច្បាស់​ការ ដូច​មាន់​ត្រ​ចៀកស នៅ​ក្រៅ​សៃ​វៀន​រងាវអួតអាង​​អើងកង តែ​ដល់​ចូល​ក្នុង​សៃវៀន​ ជល់​មិន​បាន​មួយ​តឹកផងក៏​រត​បាត់​​ទៅ​ហើយ។ អ្នក​នយោ​បាយ​ប្រ​ភេទនេះត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​នយោបាយ​ដើម្បី​រក​លុយ ​ព្រោះ​ខ្លួន​គ្មាន​លុយ បើក​បក្ស​មួយ​រួច​ដើរ​សុំ​លុយ​ជំនួយ លុយ​ឧបត្ថម ទ្រទ្រង់​បក្ស ជូន​ពេល​ខ្លះអាច​ត្រូវ​បាន​គេ​ទិញ​ទឹក​ចិត្តអោយ​មក​ធ្វើ​ជាអ្នក​នយោបាយ​ក៏មានដែរ។

    អ្នក​នយោបាយ​ខ្លះ​អួត​អាង​កប់​ពពកថា ខ្លួន​ជា​អ្នក​ចេះ ខ្លួន​ជាអ្នក​គ្រាន់​បើ​ ខ្លួន​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ តែ​ធាតុ​ពិត​​ចេះ​តែ​ស្រែក​ដូច​សត្វ​សេក​តែប៉ូណ្ណោះ ធាតុពិត​ខ្លួន​ក្រអោយ​រហាម បើក​គណបក្ស​នយោបាយ​មួយ​រួច​ដើរ​រៃ​អង្គាស​លុយ​ពី​សមាជិក​ដើម្បី​ទ្រទ្រង់​បក្ស និង​ដើម្បី​ទិញ​បាយ​កញ្ចប់​ហូប​ប្រ​ចាំ​ថ្ងៃ នេះ​ហើយ​គេ​ហៅ​ថា មក​ធ្វើ​នយោបាយ​ដើម្បី​រក​លុយ បើ​ធ្វើ​ជា​កម្មករ​សំណង់​រាង្គកាយ​វា​មិន​អាច​ទៅ​រួច​ដូច្នេះបើក​បក្ស​នយោបាយ​មួយ​គ្រាន់​បើ​ជាង ព្រោះ​អាច​មាន​បាយ​ហូប​ស្រួល ម្យ៉ាង​ទៀតអាច​ពង្វគ់​មនុស្ស​មួយ​ចំ​នួន​អោយ​ជឿជាក់​ខ្លួន អោយ​យក​បាយ​មក​អោយ​ហូប​ស្រេច​ៗ គ្រាន់​មាន​កម្លាំងជេរគេ​ជេរឯងហូរដូច​ទឹក​បាក់ទំនប់​។

    អ្នក​នយោ​បាយ​ខ្លះ​ទៀត​ត្រូវ​បាន​គេរិះ​គន់ថា បើ​បក្ស​ដើម្បី​ទុក​លក់​សម្លេង​យក​លុយ​នៅ​ពេល​ជិត​ដល់​ថ្ងៃបោះ​ឆ្នោត ព្រោះ​នៅ​ពេល​ជិះ​ដល់​ថ្ងៃបោះ​ឆ្នោត​ម្តងៗ បក្ស​ធំៗ​នៅ​ស្រុក​ខ្មែរ​ប្រ​ជែង​គ្នា​ចង់​កាន់​អំណាច​ ដូច្នេះ​ដើម្បី​យក​ឈ្នះ​ភាគី​ម្ខាង​អាច​លួច​ខ្សឹប​ខ្សៀវ​បក្ស​តូចៗអោយ​លក់​សម្លេង​អោយ​ខ្លួន​ ឬ​អាច​ផ្តល់​លុយ​អោយ​បើក​បក្ស​ដើម្បី​បំ​បែក​សន្លឹក​ឆ្នោត​ដៃគូម្ខាង​ទៀត ព្រោះ​ដឹង​ថា មនុស្ស​ដែល​មិន​គាំទ្រខ្លួន​អាច​ងាក​ទៅ​គាំទ្រ​បក្ស​ម្ខាង​ទៀត ដូច្នេះ​បើ​មាន​អ្នក​លក់​ថ្នាំ​ស្រែង​ណាពូកែវោហាដូច​ក្រុម​អ្នក​លេង​​ប៉ាហ៊ី ជួល​អោយ​លក់​ថ្នាំស្រែងភា្លម។​ពាក្យចាស់​ពោលថា បាចទឹក​ដាក់គ្នាគង់តែទទឹក យ៉ាង​ណា​អ្នក​ដែល​មិន​ដឹងស្មាន​តែ​គ្រាន់ហើយ​​ក៏លុង​ខ្លួន​ជឿ​អ្នក​លក់​ថ្នាំ​ស្រែង​ទាំង​មិន​បាន​ពិចារណា។ មនុស្ស​ដែលកំពុង​តែ​អត់ ​ឃើញ​លុយ​យក​សិន​ហើយ ដើម្បី​វីឡា ដើម្បី​ឡាន​ទំ​នើប ដើម្បីស្រីកេ្មងៗខ្ចីៗ ដើម្បីគ្រួសារហ៊ឺហាមួយពេល យ្យ៉ាង​ទៀតដឹង​ខ្លួន​ថា មិន​មាន​សមត្ថ​ភាពប្រ​កួត​ប្រ​ជែង​ផង ហើយ​មិន​សូវ​មាន​ឧត្តម​គតិទៀត​ នេះ​គេ​ហៅ​ថា អ្នក​ធ្វើ​នយោបាយ​ដើម្បី​រក​លុយ។

    ឥឡូវ​នៅ​កម្ពុជា​វាជា​ទម្លាប់​ ហើយ​រៀន​តៗគ្នា អោយ​តែ​មុន​ដល់​ឆ្នាំ​បោះ​ឆ្នោត​សកល នាំគ្នា​បើ​គណបក្ស​ន​យោ​បាយចាំ​ត្រង ក្រែង​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោតមាន​អ្នក​ទិញ​ទឹក​ចិត្ត​ ឬជួល​អោយ​ដើរ​លក់​ថ្នាំស្រែង។ ធម្ម​តា​ចាស់​ៗនិយាយតៗគ្នា​ថា គិញ​គគ់ដើរ​លក់​ថ្នាំស្រែង តែ​ស្រែង​កើត​ខ្លួន​ឯង​មើល​មិន​ជា កែមិន​ឡើង​។

    មនុស្ស​គ្រប់​រូប​មាន​ខួរក្បាល​១គឺឡូកន្លះដូច​ៗគ្នា បើ​ខួរ​ក្បាល​យើង​មិន​ឆ្លាត​ដូច​គេ​ យ៉ាង​ណា​ក៏​បាន​ពាក់​កណ្តាល​គេ ឬ​មួយ​ភាគ​ណា​នៃ​អ្នក​ឆ្លាតដែរ អោយ​តែ​យើង​មាន​ឧត្តម​គតិបើ​ក​បក្ស​ដើម្បី​​​ស្រោច​ស្រង​ជាតិពិត​មែន​គង់​តែរាស្រ្ត​គេ​មើល​ឃើញ​ទេ តែ​បើ​អ្នក​បើក​បក្ស​ដើម្បី​រក​លុយ​ក៏​រាស្រ្ត​គេ​ដឹងដែរ។ ពាក្យ​ចាស់​ពោលថា ចង្កឹស​មួយ​បាច់​កាច់​មិន​បាក់​ សាមគ្គី​គ្នា​ជា​កម្លាំង​ គ្មាន​ខ្លាំង​សត្រូវ​ណា​អាច​យក​ឈ្មះ​យើង​បាន​ទេ តែ​បើ​ម្នាក់ៗ​ចង់​ធ្វើ​តែ​ធំ​រៀង​ៗខ្លួន​ដូច​សព្វ​ថ្ងៃនេះ កម្ពុជា​ច្បាស់​ជា​ធ្លាក់​ក្នុង​ដៃ​ចោរ​ឈ្លាន​ពានក្នុ​ងពេល​ឆាប់ៗ​​ជាក់ជាមិន​ខាន ព្រោះ​អ្នក​ធ្វើ​នយោ​បាយ​ដើម្បី​ជាតិ​វាមានតិច តែ​អ្នក​ធ្វើ​នយោបាយ​ដើម្បី​លុយ​វាមាន​ច្រើន​។

    មនុស្ស​យើង​កើត​មក​គង់​តែ​ស្លាប់​ទៅ​វិញ​ ពេល​ស្លាប់​ទៅ​អាច​យក​អ្វី​ទៅ​បាន​ខ្លះ ចាំបាច់​អី​ដែល​ត្រូវ​ខំ​កាប់​សម្លាប់​គ្នា​ដើម្បី​អំ​ណាច​ ដើម្បី​លុយទៅ​វិញ ល្មមៗអាច​បន្ស់​ទុក​អោយ​កូន​ចៅ​ចិញ្ចឹម​ជីវិត​ទៅ​បាន​ហើយ កុំ​ធ្វើ​នយោយ​បាយ​ដើម្បី​លុយ អ្នកគួរ​តែ​ធ្វើ​នយោ​បាយ​ដើម្បី​ប្រ​ទេស​ជាតិ​មាតុ​ភូមិពិត​ប្រាកដ ដើម្បី​កិត្តិយស ដើម្បី​កេរ​ឈ្មោះ​ល្អ​នៅ​ក្នុង​សៀវ​ភៅ​ប្រ​វត្តិសាស្រ្ត យ៉ាង​ណា​ក៏កូន​ចៅ​ជំ​នាន់ក្រោយ​របស់​អ្នក​មាន​មុខ​មាន​មាត់​រស់​នៅ​ក្នុង​សង្គមនិង​គេ​​ដែរ។​

    ​អ្នក​នយោបាយ​កុំ​ក្បត់ឧត្តម​គតិខ្លួនឯង កុំ​ធ្វើ​នយោ​បាយ​ដើម្បី​ប្តូរបាយក្នុង​ពេល​បច្ចុប្បន្ន កុំ​ធ្វើ​នយោ​បាយ​ដើម្បី​សន្សំលុយទុក​អោយ​ស្រី​ក្មេង កុំ​ធ្វើ​នយោបាយ​អោយ​គេ​សសើរថាខ្លួន​ជា​អ្នក​នយោបាយ​ បើ​មិន​ជុះ​កុំ​ផោម​នាំ អោយ​ឆ្កែអ បើមិន​ភ្លៀង​កុំ​ផ្គរ ខ្លាច​អ្នក​ស្រែ​គ្នា​ចាក់​ទឹក​បំ​ពង់ បើ​មិន​បាន​ជួយ​ជាតិ​មាតុ​ភូមិ​កុំ​នាំ​គ្នា​មក​ជួយ​បំ​ផ្លាញ​ជាតិ ឈប់​ទៅ​កុំ​អោយ​ខ្មាសខ្មោច៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន5239ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន4424ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន1418ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន1317ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន610ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន564ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន585ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន790ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន2857ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន2091ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេចនៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
    តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារសមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
    និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយយោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យយោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀនមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      154នាក់
    ម្សិលមិញ    486នាក់
    សប្ដាហ៍នេះ    38346នាក់
    ខែនេះ    172777នាក់
    ឆ្នាំនេះ   1184565នាក់
    សរុប   29289816នាក់
    ថ្ងៃទី 27 ខែ 05 ឆ្នាំ 2018 ម៉ោង 02:43