ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 03 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 02:22 នាទី ចំនួនអានៈ 2802

រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បាល​ រស្មី​អង្គរ ​(ជីងហ៊ួរ) ដែល​តែ​ង​តែ​លេច​លឺ​រឿង​អាស្រូវដោយ​ព្យា​បាល​អោយ​មនុស្ស​ស្លាប់​​កន្លង​មក​ ហើយ​នៅ​ពេល​ថ្មី​ៗនេះ​ សមត្ថ​កិច្ច​បាន​ឆែក​ឆេរ​រក​ឃើញ​មាន​ថ្នាំ​ហួស​ដឺឡេ (ផុត​កំណត់ប្រើប្រាស)មួយ​ចំ​នួនធំ និង​សេរ៉ូម​គេចពន្ធមិន​ចុះ​បញ្ជី​យ៉ាង​សន្ធឹក​សន្ធាប់ទៀត​ផង តែ​ខាង​មន្ទីរ​និង​ក្រសួង​សុខាភិបាល​ហាក់​នៅ​តែ​ធ្វើ​ប្រ​ងើយ​កន្តើយមិន​ចាត់​ការ​អោយ​បាន​ធ្ងន់ថ្ងូរ​ ​និង​មន្ទីរពេទ្យ​មួយនេះដដែល។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹង​ថា កាល​ពី​ថ្ងៃទី​១៥​ខែ​មករា​ឆ្នាំ២០១៥​កន្លង​ទៅ​ថ្មី​ៗនេះ ក្រុម​មន្ត្រី​ជំ​នាញដូចជា​ខាង​មន្ទី​រ​សុខា​ភិបាល​ខេត្ត និង​ខាង​ការិយា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​​ចុះ​ឆែក​ឆេ​ក្នុង​មន្ទីរ​ពេទ្យ​រស្មី​អង្គរ​ខាង​លើ​ រក​ឃើញវត្ថុតាង​ល្មើស​ច្បាប់​ចំ​នួន​០៧​មុខ ក្នុង​នោះ​មាន​ថ្នាំ​គ្រាប់​ចំនួន​៣០១គ្រាប់​ហួស​កាល​បរិច្ឆេតប្រើ​ប្រាស និង​សេរ៉ូម​៨៣​ដប​មិន​បាន​ចុះ​បញ្ជី។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ប្រ​ភព​ព័ត៌មាន​បែក​ធ្លាយ​ចេញ​ពី​បុគ្គលិក​ដែល​ធ្លាប់​បំ​រើការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ​ នេះ​បាន​បង្ហើប​ប្រាប់​ថា វេជ្ជបណ្ឌិត​ជា​ជន​ជាតិ​ចិន​ដែល​ជា​ថៅ​កែ និង​ជា​អ្នក​ព្យា​បាល​ផ្ទាល់ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​មិន​មាន​សញ្ញា​ប័ត្រ​វេជ្ជ​បណ្ឌិតនោះ​ទេ ហើយ​ខាង​ស្ថាន​ទូត​ក៏ពុំ​បាន​ទទួល​ស្គាល់​គ្រូពេទ្យ​រូប​នោះ​ថា​ជា​វេជ្ជបណ្ឌិត​ដែរ។ ប្រ​ភព​ធ្លាប់​ប្រាប់​ទៀត​ថា មន្ទីរ​ពេទ្យ​រស្មី​អង្គរ​នេះបើ​ក​ដំ​ណើរ​ការ​ទៅ​បាន​ ដោយ​ជួល​អោយ​វេជ្ជ​បណ្ឌិត​ជន​ជាតិ​ខ្មែរ​ដែល​ចូល​និវត្តន៍​អោយ​ឈរ​ឈ្មោះជំ​នួសតែ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​មាន​អាសន្ន​ម្តងៗ​ទើប​ហៅ​លោក​វេជ្ជបណ្ឌិត​ខ្មែរ​ដែល​ឈរ​ឈ្មោះនោះមក ឈរចាំដោះស្រាយដោយ​អះអាងថា ជាមន្ទីរពេទ្យ​របស់ខ្លួន។

កាលពី​រសៀលថ្ងៃទី២៤​ម្សិលមិញ មាន​គ្រូ​ពេទ្យជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​បំ​រើការ​នៅ​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ បាន​ប្រាប់​ កម្ពុជា​សុវណ្ណភូមិ​ តាម​ទូរ​ស័ព្ទ​ថា ថ្នាំដែល​ហួស​កាល​បរិច្ឆេត​ខាង​លើ​ គឺ​នៅ​កប់​តាម​ក្រឡុក​ក្រលៀត​កៀន​កោះ មិន​បាន​យក​មក​ព្យាបាល​ទេ ព្រោះមន្ទីរ​ពេទ្យ​ធំមាន​ថ្នាំច្រើន​ មិន​បាន​ពិនិត្យ​អស់នោះទេ ឯចំ​ណែក​សេរ៉ូម​ដែល​ថា មិន​បាន​ចុះ​បញ្ជី​នោះ​ គឺ​បុគ្គលិក​ទ្វេស​ប្រហែស​មិន​បាន​បិទ​តែម​នាំ​ចូល​គ្រប់​ដប ទើប​មាន​សេរ៉ូម​ខ្លះអត់​មាន​បិទពន្ធដូច្នេះ។ គ្រូពេទ្យ​រូប​នោះ​បាន​បន្ថែមថា ថ្ងៃ​ក្រោយ​និង​ពិនិត្យ​អោយ​អស់​មិន​អោយ​ចន្លោះ​ប្រហោង​បែប​នេះទៀត​ទេ។

គួររំលឹកផង​ដែរថា កាលពីខែ០៥​ ឆ្នាំ២០១២ មន្ទីរ​ពេទ្យ​ជីងហ៊ួ (រស្មីអង្គរ) បាន​ចុះចែក​ថ្នាំ​គ្រា​ប់​ដល់​ប្រ​ជា​ពលរដ្ឋ​នៅ​ស្រុក​ពួក ខេត្តសៀ​ម​រាប ​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​បាន​ធ្វើ​អោយ​មនុស្ស​ប្រុស​ម្នាក់​និង​មនុស្សស្រី​វ័យ​ចំ​ណាស់​ម្នាក់​ស្លាប់​បាត់​បង់​ជី​វិត ដោយ​ក្រុម​សាច់​ញាតិ​ជន​រង​ក្រោះ​បាន​អះ​អាង​ថា ការ​ស្លាប់​របស់​ម្តាយ​ និង​ឪពុក​ពួក​គេ​បណ្តាល​មក​ពី​លេប​ថ្នាំ​របស់​គ្រូវ​ពេទ្យ​មក​ពី​គ្លីនិក​ ជីងហ៊ួ ឬរស្មី​អង្គរ ដែល​យក​មក​ចែក​ចាយ​ដោយ​ឥត​គិត​ថ្លៃ​នេះ​ឯង។

សូម​បញ្ជាក់ផង​ដែរថា បើ​យោង​តាម​ការ​ស៊ើប​អង្កេត​ មន្ទីរ​សំ​រាក​ព្យាបាល​រស្មី​អង្គរ ដែល​ពី​មុន​ឈ្មោះ គ្លីនិក​ជីង​ហ៊ួរ​នេះ តែ​ង​តែមាន​រឿង​អាស្រូវ ដោយ​ព្យាបាល​បណ្តាល​អោយ​មនុស្ស​ស្លាប់​ជាហូរ​ហែ ព្រោះ​គ្រូពេទ្យ​ដែល​ជា​ថៅ​កែ និង​ជា​វេជ្ជ​បណ្ឌិត​ផ្ទាល់​នៅ​មន្ទីរ​ពេទ្យនេះ​មិន​មាន​សញ្ញា​ប័ត្រ​ត្រឹម​ត្រូវ ដែល​អាច​និយាយ​បាន​ថា គ្មាន​ចំ​ណេះ​ដឹង​ពិត​ប្រាកដ។

ប្រ​ភព​មួយ​ទៀត​បាន​អោយ​ដឹង​ថា មូល​ហេតុ​ដែល​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ​ (ពីមុន ជីង​ហ៊ួរ) នេះ​អាច​ឈរ​ជើង​បាន​រហូត​ដល់​សព្វ​ថ្ងៃបើ​ទោះ​បី​ជា​មាន​រឿង​អាស្រូវ​រាប់​មិន​អស់​ក៏ដោយ ក៏ព្រោះ​តែ​មន្ទីរ​ពេទ្យ​​នេះ​មាន​អ្នក​ធំម្នាក់​នៅ​ពីក្រោយ​ខ្នង និង​មាន​ភាគហ៊ុន​របស់​អ្នក​ធំជា​មន្រ្តី​រាជការ​ម្នាក់​​​នៅ​ខេត្ត​សៀមរាបនេះ​ទៀត​ផង។
ពលរដ្ឋ​ដែល​ដឹង​ពី​រឿង​អាស្រូវ​របស់​មន្ទីរ​ពេទ្យ​រស្មី​អង្គរ សូម​អំ​ពាវ​នាវ​ដល់​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​មេត្តា​កុំ​ទៅ​ប្រ​ថុយ​ប្រ​ថាន​ព្យា​បាល​ជំ​ងឺនៅ​មន្ទីរ​ពេទ្យ​នេះ​បន្ត​ទៅ​ទៀត​ ព្រោះ​អាច​បាត់​បង់​ជីវិត​មុន​អាយុក៏អាច​ថា​បាន​ដែរ៕ ដោយ៖​ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1405ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1571ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1537ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1656ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1491ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1317ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1406ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1496ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន1931ដង អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1457ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17814នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    164298នាក់
ខែនេះ    547578នាក់
ឆ្នាំនេះ   1929810នាក់
សរុប   51289736នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 14:19