ព័ត៌មានក្ដៅ

    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 01:33 នាទី ចំនួនអានៈ 2431

    ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំង នៅ​តំបន់០​១​ដែល​ជា​ដំ​បន់​ហាម​ឃាត់យោង​តាម​​ប្រកាស​លេខ ​០០១ ​របស់រាជ​​រដ្ឋា​ភិបាល​កម្ពុជា ទុកព្រៃ​លិច​ទឹក​នៅ​​ដំបន់នេះជាដំបន់ត្រីពង​កូន​នៅ​រដូវ​វស្សា។

    ប្រភព​បាន​រាយការណ៍ថា លោក​ ខាំលឿ តែង​តែ​រុករាន​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​ជា​រៀង​រាល​ឆ្នាំបន្តិច​ម្តង​ៗដើម្បី​យក​ដី​ធ្វើ​ស្រែប្រាំង​ ដោយ​គ្មាន​ថ្នាក់​ស្រុក​ថ្នាក់​ខេត្ត​ណា​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ព្រោះ​លោក​ខាំង​លឿមាន​ខ្នង​ក្រាស​មាន​លុយ​ច្រើន​ទុក​គ្រាន់​ចំ​ណាច​ដល់​ថ្នាក់​លើ​នៅ​ពេល​មាន​រឿងអា​ស្រូវ​​ម្តងៗ។

    កាល​ពី​ពីរ​ឆ្នាំមុន​លោក​ ខាំលឿង ធ្លាប់​បាន​អួត​អាង​ប្រាប់​អ្នក​កាសែតថា លោក​បាន​ចំ​ណាយ​លុយ​ផ្ទាល់​ខ្លួន​អស់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរីកកាំង ​ក្នុងការ​​ឧបត្ថមសាង​សង់​សាលារៀន​ វត្ត​អារាម និង​អាគារដ្ឋ​ផ្សេងៗ ដែល​មិន​មាន​​មេ​ឃុំ​ណា​ធ្លាប់​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅ​បរិចាកយ៉ាង​ច្រើន​​បែប​នេះ​នោះ​ទេនៅក្នុង​ទឹក​ដី​​ខេត្ត​សៀម​​រាបនេះ ទើប​លោក​អាច​ឈរ​ជើងជា​មេ​ឃុំ​​បានយូ​បែប​នេះ​។

    នៅ​ព្រឹក​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥នេះលោក ខាំលឿ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា គេ​ចោទ​គាត់​ថា លក់​អាង​ទឹក គេ​ចោទគាត់ថា កាប់​ដើមរាំងទឹក​ កាប់​ព្រៃលិចទឹក​យក​ដី​ធ្វើ​ស្រែ តែ​រឿង​ទាំង​អស់​នេះ​វា​មិន​ពិត​ទេ។ លោក​ខាំលឿ​បន្ថែមថា ថ្ងៃច័ន្ទ​ស្អែក​នេះលោក​និង​កោះ​ហៅ​ក្រុម​ប្រឹក្សាឃុំ​ខាង​គណបក្ស​ប្រ​ជា​ជន​ គណបក្ស​ហ្វុន​ស៊ីម​បិច​ គណបក្ស​សង្គ្រោះ​ជាតិ អោយ​នាំគ្នា​ទៅ​មើល​​កន្លែង​ដែល​គេ​ចោទ​លោកថា​ បាន​កាប់​ដើម​រាំង​ព្រៃ​លិច​យក​ដី​ធ្វើ​ស្រែ​ប្រាំង។

    បើ​ទោះ​ជា​លោក​ ខាំលឿ មេឃុំ​កណ្តែក​ខំ​បក​ស្រាយ​យ៉ាង​ណា​ក៏​ដោយ​ក៏​គ្មាន​អ្នក​ណា​គេ​ជឿដែរ ព្រោះ​ដើម​រាំង​ទឹក​ជា​ច្រើន​ដើម​បាន​កាប់​បំ​ផ្លាញ​ដួល​រាយ​ពេញដី​ ហើយ​ត្រូវ​បាន​ពល​រដ្ឋ​នាំ​គ្នា​រាយ​ការណ៍​មក​ មាន​ទាំង​រូប​ភាព​បញ្ជាក់​យ៉ាង​ច្បាស់​ទៀត​ផង។

    ពល​រដ្ឋ​នៅ​ឃុំ​កណ្តែក​ដែល​មិន​មែន​ជា​បក្ស​ពួក​ដៃ​ជើង​របស់​លោក ខាំ​លឿ សូម​អំពាវ​នាវ​ដល់​ស្ថា​ប័ណ​ពាក់​ព័ន្ធ​មេត្តា​ចុះ​ត្រួត​ពិនិត្យ​ព្រៃលិច​ទឹក​ដែល​លោក​ ខាំ​លឿ បាន​កាប់​បំ​ផ្លាញ​នេះផង​ ជា​ពិសេស​លោក ឃឹម ប៊ុន​សុង​ អភិបាល​ខេត្ត​សៀម​រាប បើ​មិន​ដូច្នោះ​ទេ ព្រៃ​លិច​ទឹក​សំ​រាប់​ត្រី​ពង​កូន​និង​រលាយ​អស់​ជា​មិន​ខានឡើយ៕ ដោយ៖ សៀ-វិនិច្ឆ័យ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1087ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន609ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន691ដង កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1322ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន581ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន760ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1664ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន662ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន5474ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1415ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផងគេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      103នាក់
    ម្សិលមិញ    486នាក់
    សប្ដាហ៍នេះ    38295នាក់
    ខែនេះ    172726នាក់
    ឆ្នាំនេះ   1184514នាក់
    សរុប   29289765នាក់
    ថ្ងៃទី 27 ខែ 05 ឆ្នាំ 2018 ម៉ោង 02:31