នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 10:16 នាទី ចំនួនអានៈ 1509

មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត់​កសិន​សំ​រាប់​ចាក់​សំ​រាម ដែល​ទង្វើ​ទាំងនេះ​ធ្វើ​អោយ​​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំ​ពី​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្ត​រជាតិ​ដែល​បាន​ទៅ​ទស្សនានៅ​ទីនោះ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា អ្នក​ឆែក​សំ​បុត្រ ប៉ូលីស​ អាជ្ញាធរ​អប្សរា ដែល​ឈរ​ចាំ​យាម​នៅ​ទី​នោះ​ហាក់​ធ្វើ​មិន​ដឹង​មិន​លឺចំ​ពោះ​អ្នក​ដែល​យក​សំ​រាម​ទៅ​ចាក់​នៅ​ទីនោះ។ ប្រ​ភព​បន្តថា សំ​រាម​ដែល​ចាក់​នៅ​ទី​នោះ​មាន​ដូច​ជា សំ​បក​ដបទឹក​សុទ្ធ សំ​បក​ដូង ថង់​ផ្លាស្ទិច និង​សំ​រាម​ផ្សេងៗ​ទៀត​ ដែល​ត្រូវ​បាន​គេ​សង្ស័យថា ជា​សំ​រាម​ដែល​ក្រុម​អ្នក​លក់ដូរ​នៅ​ទី​នោះ​យក​ទៅ​បោះ​ចោល​ ដោយ​មិន​បាន​វិច​ខ្ចប់​ដាក់​ធុង​សំ​រាម​អោយ​បាន​ត្រឹម​ត្រូវ។ ប្រ​ភព​បន្ត​ថា នៅ​ក្បែរ​រណ្តៅ​សំ​រាម​ខាង​លើនេះ ក៏​មាន​ក្លិន​លាមក​ស្អុយ​ឆាប​ឆួល​ពាស​ពេញ​ព្រៃ ព្រោះ​នៅ​ក្បែរៗទី​នោះ​មិន​មាន​បង្គន់អនាម័យសំ​រាប​បន្ទោបង់ទេ។

ប្រភព​បន្ថែម​ទៀតថា គេ​សង្កេត​ឃើញ​ក្រុម​ក្មេង​ទំ​នើង​បាន​ជិះ​ម៉ូតូចេញ​ចូល​តាម​មាត់​កសិន​ខាង​កើត​ឆ្ពោះ​ទៅ​ទិស​ខាង​ជើ​ង​ដោយ​បើក​បរ​លើ​ថ្ម​មាត់​កសិន​ជា​ហែរហូរ​បន្ត​កន្ទុយ​គ្នា មួយ​ចេញ​មួយ​ចូល​ ដោយ​មិន​ដឹង​ថា ពួកគេ​ចូល​ទៅ​ទី​នោះ​ដើម្បី​ធ្វើ​អ្វី​? គេ​មិន​បាន​ដឹង​ថា ចូល​ទៅ​អង្គុយ​កម្សាន្ត​លេង​ធម្ម​តា​ ឬនាំ​គ្នា​ទៅ​ធ្វើ​អ្វី​ផ្សេង​នោះទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏អាជ្ញាធរ​អប្ស​រា មិន​គួរ​អោយ​ក្មេង​ៗ​ទាំង​នោះ​ទៅ​បើក​បរ​មូតូ​ចេញ​ចូល​តាម​មាត់​កសិន​ ដែល​ជា​ហេតុ​អាច​ធ្វើ​អោយ​ថ្ម​មាត់​កសិន​បាក់​បែក​ខូច​ខាត​ដោយ​ប៉ះ​ទង្គិច​ជាមួយ​និង​ឈ្នាន់​ម៉ូតូ និង​ទទួល​រំ​ញ័រ​ពី​ការ​បើក​ម៉ូតូ ដែល​អាច​ធ្វើ​អោយ​ថ្ម​មាត់​កសិន​បាក់​រលំ​រលាយ​ហិន​ហោច​ដោយ​យថា​ហេតុ។

ក្រុម​ពល​រដ្ឋ​ដែល​បាន​ឃើញ​រណ្តៅ​សំ​រាម​ និង​ធុំ​ក្លិន​លាមក​ពេញ​ព្រៃក្បែរប៉ុស្លិ៍យាម​ខាងលើ​នេះ​ បាន​រិះ​គន់​ថា តំ​បន់​ទេស​ចរណ៍​ធម្មជាតិ​ដែល​គេ​ល្បី​សុស​សាយ​លើ​សកលលោក មិន​គួរ​អោយ​គេ​យក​សំ​រាម​មក​ចាក់​ពាស​វាល​ពាស​កាល​ ហើយ​បណ្តោយ​អោយ​មនុស្ស​ទៅ​បន្ទោ​បង់​ពេញ​ព្រៃ​ដូច្នេះទេ។ ពល​រដ្ឋនៅ​​ខេត្ត​សៀមរាប​ទំ​លាក់​កំហុស​ទាំង​នេះ​ទៅ​លើ​ស្ថា​ប័ណ​អាជ្ញា​ធរ​អប្ស​រា​ទាំង​ស្រុង​ព្រោះ​តំ​បន់​ប្រាសាទ​អង្គរ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​អាជ្ញាធរ​អប្ស​រា។

ពលរដ្ឋ​បន្ត​រិះ​គន់ថា បើ​លោក​ ឃឹម-ប៊ុន​សុង​ អភិបាល​ខេត្ត​សៀមរាប​មិន​ឆាប់​មាន​វិធាន​ការ​ទប់​ស្កាត់​បញ្ហា​ខាង​លើ​នេះ​ទេ នៅ​មាត់​កសិន​ក្បែរ​ច្រក​ចូល​ខាង​កើត​​​នៃ​ខ្លោង​ទ្វារ​ប្រ​សាទ​អង្គរ​វត្ត​ច្បាស់​ជាក្លាយ​ជា​កន្លែង​ស្តុក​សំ​រាម​ និង​ក្លាយ​ជា​ព្រៃ​អាចម៌​ជាក់​ជា​មិន​ខាន៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1262ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន1596ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1239ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន1367ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1257ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1221ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1166ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1362ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1479ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1236ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      168នាក់
ម្សិលមិញ    18648នាក់
សប្ដាហ៍នេះ    176897នាក់
ខែនេះ    556103នាក់
ឆ្នាំនេះ   1097371នាក់
សរុប   47060720នាក់
ថ្ងៃទី 25 ខែ 03 ឆ្នាំ 2023 ម៉ោង 01:40