ឈើក្រញូងខុសច្បាប់ជិត២តោន ត្រូវបានលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងតំណាងអយ្យការ បញ្ជាអោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបរឹបអូសទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥នេះ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោគចក ក្រុងខេត្តសៀមរាប ដែលឈ្មួនស្តុកនៅក្នុងផ្ទះរបស់ខ្លួនរងចាំលក់ចេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានលួចបង្ហើបប្រាប់ថា ម្ចាស់ឈើត្រូវបានគេស្គាល់ថា ឈ្នោះ រ៉ា (ហៅរ៉ាមុខខ្មោច) ភេទប្រុស អាយុប្រហែល៥០ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងអាស័យដ្ឋានខាងលើ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ឈើដែលបានធ្វើការរឹបអូសខាងលើ ជាប្រភេទឈើក្រញូង មានមុខសុទ្ធ ហើយតាមការ សន្និដ្ឋាន ជំហ៊ានដំបូង មានទម្ងន់ ជិត២តោន ត្រូវបាន ដឹកជញ្ជូនយកទៅរក្សាទុក នៅផ្នែក រដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បី ធ្វើការបង់ពិន័យ ទៅតាម ច្បាប់របស់រដ្ឋបាលព្រៃឈើ។
លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងនៅកន្លែង ប្រតិបត្តិការណ៍ថា ឈ្មោះ លោករ៉ា បានបដិសេធន៍ថា គាត់មិនមែនជាម្ចាស់ឈើខាងលើនេះតេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីជំនាញបានធ្វើការអញ្ជើញលោករ៉ាទៅបំភ្លឺនៅឯរដ្ឋបាលព្រៃឈើសិនជាបឋម។ ចំណែកចំណុចត្រូវឃាត់ខ្លួន ជនសង្ស័យឬអត់នោះ លោកព្រះរាជអាជ្ញារងនៅមិនទាន់អោយអ្នកយកព័ត៌មានយើងដឹងនៅឡើយទេ
បើយោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅខេត្តសៀមរាបដែលធ្លាប់ស្គាល់លោក រ៉ា (ហៅរ៉ាមុខខ្មោច) នេះបានអោយដឹងថា លោករ៉ា ជាឈ្មួញដឹកឈើចាស់វស្សាណាស់ទៅហើយនៅក្នុងទឹកដីខេត្តសៀមរាបនេះ តែមិនមានមេព្រៃឬសមត្ថកិច្ចណាហ៊ានចាប់គាត់ទេ ព្រោះគាត់ចេះសែនព្រេនអោយសមត្ថកិច្ចបានដិតដល់ ម្យ៉ាងទៀតលោក រ៉ា រកស៊ីមិនមែនតែឯងនោះទេ គឺមានក្រុមមន្រ្តីម៉េអឹមមួយក្តាប់តូចជាបក្ខពួកនៅពីក្រោយខ្នងទៀតផង ទើបការរកស៊ីទៅបានដោយរលួនរាប់សិបឆ្នាំទៅហើយ។
ពលរដ្ឋខេត្តសៀមរាបសូមអោយស្ថាប័នតុលាការមេត្តាចាត់ការករណីខាងលើអោយបានធ្ងន់បន្តិច ព្រោះវល្មមដល់ពេលវេលាត្រូវបញ្ចប់ការដឹកជញ្ជូនឈើក្រញូងខុសច្បាប់ទាំងនេះហើយ។
សកម្មភាពឈ្មួញរកស៊ីដឹកឈើក្រញូងខុសច្បាប់ចាប់ផ្តើមកក្រើកឡើងវិញ តែសមត្ថកិច្ចទើបតែចុះបង្រ្កាបបានមួយករណី ឯជាច្រើនករណីទៀតដែលចរាចរណ៍ពីស្រុកអន្លង់វែងឆ្លងកាត់ខេត្តសៀមរាប នៅមិនទាន់មានការបង្រ្កាបនៅឡើយ បើទោះជានៅតាមដងផ្លូវមានស្នាក់ការមេព្រៃ ស្នាក់ការបរិស្ថាន ស្នាក់ការប៉ូលីសសេដ្ឋកិច្ចដូចម្រាមដៃក៏ដោយ៕ ដោយ៖ សៀ-វិនិច្ឆ័យ
ថ្ងៃនេះ | 2033 | នាក់ |
ម្សិលមិញ | 4201 | នាក់ |
សប្ដាហ៍នេះ | 21357 | នាក់ |
ខែនេះ | 108251 | នាក់ |
ឆ្នាំនេះ | 3446770 | នាក់ |
សរុប | 52806696 | នាក់ |
ថ្ងៃទី 10 ខែ 10 ឆ្នាំ 2024 ម៉ោង 09:11 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net