អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​

ដោយៈ សៀ វិចិត្រ បន្ទាយមានជ័យ ថ្ងៃទី 04 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 09:03 នាទី ចំនួនអានៈ 2580

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក៏​បាន​លើកឡើង​ពី​ភាពមិនច្បាស់លាស់​នៃ​ការងារ​របស់​ប្រធាន​មន្ទីរ​រូប​នេះ​ផង​ដែរ ជុំវិញ​ការ ងារ​ពាក់​ពន្ធ័​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​។ ​ ​​លោក គោ​ស៊ុំ សារឿ​ត បានបញ្ជាក់​ថា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ មិនសូវ​បាន មក​ធ្វើការ​ទៀងទាត់​ទេ សួរ​មន្ត្រី​ពេលណា​ក៏​លឺ​តែ​មេ​(​លោក ជុង ឡឹម ) រវល់​តែ​នៅ​រាជធានី​ភ្នំពេញ​រហូត សូម​លោក​ត្រូវ​កែប្រែ​និង​ត្រួតពិនិត្យ​រាល់​ការងារ​របស់​ខ្លួន​ឡើងវិញ​។​   ​​ការព្រមាន​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៥ ក្នុងឱកាស​ដែល លោក​អភិបាល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ច្បាប់​ការគ្រប់គ្រង​អាជីវកម្ម មណ្ឌល​កម្សាន្ត ទេសចរណ៍​មនុស្សពេញវ័យ ប្រភេទ​អាជីវកម្ម​ខារ​អូ​ខេ ក្លឹប រង្គសាល នៅ​សាលាខេត្ត​បន្ទាយ មានជ័យ​។​   ​ទន្ទឹម​គ្នា​នៃ​ការលើកឡើង​នេះ គេ​បាន​ឃើញ​លោក ជុង ឡឹម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បន្ទាយមានជ័យ បាន​ក្រោកឈ​រហើយ​បញ្ចេញ​ប្រតិកម្ម​តប​ជាមួយ​អភិបាលខេត្ត​វិញ​ផង​ដែរ តែ​ត្រូវ លោក​អភិបាលខេត្ត​ព្រមាន​ថា ការហៅ​លោក​ប្រជុំ​ថ្ងៃនេះ​បើ​អេះ​មិន​ចំ​រមាស់​ទេ​គឺ​មិន​ឈឺ​ទេ គឺ​ហៅ​លោក មក​និយាយ​ឲ្យដឹង​ខ្លួន មិនមែន​ជា​ពេល​លោក​ឯង​មក​បកស្រាយ​យក​ល្អ​ឬ​យករួចខ្លួន​ទេ បើ​ពូកែ​ចឹង​ពីមុន ម៉េច​មិន​ធ្វើឲ្យ​ល្អមក ចាំ​មក​និយាយ​យក​ល្អ​អី​ថ្ងៃនេះ​?​បើ​និយាយ​ពី​ការងារ​មួយចំនួន​នោះ​គឺ​គ្មាន​ភាព ច្បាស់លាស់​ទាល់តែសោះ​។​   ​រហូតមកដល់​ពេលនេះ​ទើប​ដឹងថា អាជីវកម្ម​ដែល​ពាក់​ពន្ធ័​និង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បន្ទាយ មានជ័យ មួយ​ណា​ក៏​គ្មាន​ច្បាប់ ដូចជា ម៉ាស្សា កា​រ៉ា​អូ​ខេ ក្លឹម​កំសាន្ត រង្គសាល ផ្ទះសំណាក់ សណ្ឋាគារ ..​ល​..​។​ពេល​សួរនាំ​អី​បន្តិច​ថា​គេ​ស្នើរ​សុំ​ច្បាប់​ទៅ​ក្រសួង ចុះ​យើង​ដែល​ជា​អាជ្ញាធរ​ដែនដី​ធ្វើ​អី​? តើ​ពេល មាន​បាតុភាព​អ្វី​ពាក់​ពន្ធ័​ជា​ភ្ញៀវទេសចរណ៍ តើ​នរណា​ជា​អ្នកទទួលខុសត្រូវ​?​តើ​ក្រសួង​ហោះ​មក​ដោះ ស្រាយ​ឬ​?

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1715ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1643ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1553ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1578ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1878ដង សន្ទូងសំណាបត្រូវបានបូមទឹកសង្រ្គោះនៅខេត្តកំពង់ស្ពឺ    អាន1734ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1577ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1608ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1788ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន3092ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38617នាក់
ម្សិលមិញ    19948នាក់
សប្ដាហ៍នេះ    124654នាក់
ខែនេះ    872445នាក់
ឆ្នាំនេះ   3616749នាក់
សរុប   57215645នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2025 ម៉ោង 21:22