នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់

ដោយៈ ឡុង សៅ ខេត្តរតនគីរី ថ្ងៃទី 08 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 12:53 នាទី ចំនួនអានៈ 2736

នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១និង៥០នាទី​រសៀល​ថ្ងៃទី​៧ ខែមេ​សា ឆ្នាំ២០១៥ ស្ថិតក្នុង​ភូមិ​សិល​ សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង ខេត្តរត​នគីរី ត្រង់​ចំ​ណុច​បឹង​យក្សឡោម​ ហើយ​រហូតដល់​ម៉ោង​៥និង៤៤នាទីល្ងាច ថ្ងៃដដែល​ទើប​រក​សាក​សព​ឃើញ។ 

យុវនារីរងគ្រោះនោះឈ្មោះ វឿន ស្រីភា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅ​ភូមិ ព្រៃ​ព្នៅ ឃុំ ព្រៃព្នៅ ​ស្រុក​ពា​រាំង​ ខេត្ត​ព្រៃ​វែង ជា​យុវ​សិស្ស រៀន​ថ្នាក់​ទី១១ អនុវិទ្យា​ល័យ ព្រៃព្នៅ បាន​មក​កំសា​ន្តលេង​ខេត្តរតនគីរី​នេះ ជាមួយ​អ៊ុំប្រុស​បង្កើត​ឈ្មោះ ផល​ និង​លោក​យាយ​បង្កើត​ឈ្មោះ ម៉ី​  ដែល​រស់​នៅភូមិ.ឃុំជាមួយគ្នា។

បើតាម​ការរៀប​រាប់ ពី​លោក​យាយ ម៉ី ជាយាយ​ជន​រងគ្រោះ បាន​អោយ​ដឹងថា ពួក​គាត់​ព្រម​ទាំង​ឪ​ពុកម្ដាយ​និង​ចៅ​គាត់ ដែល​លង់​ទឹក​ស្លាប់​នោះ បាននាំ​គ្នាមក​ពី​ខេត្ត​ព្រៃ​វែង ធ្វើ​បុណ្យ​នៅ​ប៊ូស្រា ខេត្ត​មណ្ឌលគីរី​ ហើយ​នឹក​ឃើញ​ថា ចង់​ស្គាល់​បឹង​យក្ស​ឡោម ខេត្តរតន​គីរី ជា​ខេ​​​ត្ត​​ជាប់គ្នា ផ្លូវ​ក៏ស្រួលធ្វើ​ដំណើរ​ផងនោះ ​ក៏​នាំ​គ្នា​មក​លេង តែ​ឪ​ពុក​ម្ដាយ​ចៅស្រី​ (ជនរងគ្រោះ) វិល​ត្រឡប់​ទៅ​ផ្ទះ​វិ​ញ​​មុន មិន​​បាន​មក​លេង​ទេគាត់​ក៏​បាន​សុំ​ឪ​ពុក​ម្ដាយ អោយ​ចៅ​ស្រី​ម​ក​លេ​ង​ជាមួយ​។ 

ម​ក​ពី​ខេត្តមណ្ឌល​គីរី ដល់ខេត្តរតនគីរី ប្រ​ហែ​ល​ជាម៉ោង​១២​ ថ្ងៃត្រង់ ​(ថ្ងៃ​កើត​ហេ​តុ) ក៏នាំគ្នាមក​ញ៉ាំ​បាយនៅបឹង​យក្ស​​ឡោម​តែម្ដង ក្រោយ​​ពេល​ញ៉ាំ​បាយរួច ចៅរ​បស់គា​ត់​ទៅតែងខ្លួន ជាជនជាតិភាគតិចថតលេង ក្រោយមកគេក៏ទៅលេងទឹក មិនបានពាក់អាវពោងទេ ខណៈនោះក៏រអិលជើង លង់ទឹកតែម្ដង ឃើញហេតុការណ៍ដូចច្នេះ ជនបរទេស៣នាក់ បានទៅជួយដែរ តែនាងលិចទៅក្នុងទឹកបាត់ទៅ ជនបរទេសនោះ ខំមុជរាវរកដែរតែរកមិនឃើញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ព្រមទាំងព្រះរាជអាជ្ញា បានចុះទៅដល់កន្លែងកើតហេតុ ហើយចាត់ចែង រកអ្នកមុជរាវរកសព និងក្រោយពីរកសពឃើញ ក៏បានពិនិត្យធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ បានអោយដឹងថា ករណីលេងទឹក ហើយលង់ទឹកស្លាប់នេះជាលើកទី១ ហើយក្នុងដើមឆ្នាំ២០១៥  បើគិតពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៥ ករណីលង់ទឹកមាន២លើក  ស្លាប់អស់៣នាក់ លើកទី១ លង់ស្លាប់ម្ដង២នាក់ លើកនេះស្លាប់ម្នាក់ លោកមិនបានបញ្ជាក់ថា លង់ទឹកស្លាប់លើកទី១នោះ នៅពេលណា ឆ្នាំណានោះទេ។

ជុំវិញករណីខាងលើនេះលោកប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគីរី សូមអំពាវនាវ ដល់ភ្ញៀវទេសចរណ៍ទាំងឡាយ ទាំងភ្ញៀវក្នុងស្រុក និងភ្ញៀវក្រៅស្រុកទាំងអស់ ដែលមកលេងខេត្តរតនគីរី នៅតាមរមណីយ៍ដ្ឋានទឹកធ្លាក់នានា ជាពិសេសនៅបឹងយក្សឡោម សុំមេត្តាពាក់អាវពោងអោយបានត្រឹមត្រូវ មុននិងចុះលេងទឹក និងសុំអោយមានការប្រុងប្រយ័ត្ន កំអោយ មានហានិភ័យផ្សេងៗ កើតមានឡើង ក្នុងឧកាសបុណ្យចូលឆ្នាំខាងមុខនេះ និងក្រោយចូលឆ្នាំរហូតរៀងទៅ៕ដោយ៖ ឡុង សៅ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1401ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1328ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន1655ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន1693ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1423ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1452ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1309ដង លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន1302ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2179ដង បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់   អាន1893ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      519នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    12095នាក់
ខែនេះ    41169នាក់
ឆ្នាំនេះ   3226197នាក់
សរុប   49189546នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 05:57