ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 2068

ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រាល់​សកម្ម​ភាព​ដាក់​បញ្ជរ​លក់​សំ​បុត្រ​ប្រ​មូល​​កម្រៃ​ពីភ្ញៀវទេស​ចរណ៍រ នៅ​​តាម​​ច្រក​​នានា​ជុំ​វិញ​​បឹង​ទន្លេ​សាប  នេះ​បើ​យោង​តាម​លិ​ខិត​មួយ​ដែល​ចុះ​ហត្ថ​លេ​ខា​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៥កន្លង​ទៅថ្មីៗនេះ។ 

ក្នុង​លិខិតរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បាន​បញ្ជា​ឲ្យបិទ​រាល់​សកម្ម​ភាព​ប្រមូល​កម្រៃ​ទស្ស​នាបឹង​ទន្លេសាប នៅតាម​ច្រកនានា តាមបណ្តោយ​បឹងទន្លេសាប​ក្នុងភូមិសាស្រ្ត ខេត្តសៀមរាប លើក​លែង​តែនៅតំបន់ចុងឃ្នៀសមួយ​តែ​ប៉ុណ្ណោះ។ ក្នុង​លិខិតនោះ​បានម​សង្កត់​ធ្ងន់ថា ក្នុង​ករណី​ក្រុម​ហ៊ុន​មិន​អនុវត្តតាម​បទបញ្ជានេះ ក្រុម​ហ៊ុន​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដក​ហូត​គោល​ការណ៍​វិនិយោគ​ជា​យ​ថា​ហេតុ។​

ក្រុមហ៊ុនស៊ូជីងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីអភិវឌ្ឍផែទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅ​ចំនុច​ឃុំ​ចុង​ឃ្នាស ក្រុង​សៀម​រាប ខេត្តសៀមរាប តែ​កាល​ពី​ឆ្នាំ​២០១៤នេះ ក្រុម​ហ៊ុន​ស៊ូជីង​បាន​ព្យា​យាម​ដណ្តើម​យក​តំ បន់​ទេសចរណ៍​ ឃុំ​កំពង់​ភ្លុគរបស់​ក្រុម​ហ៊ុន​ ស៊ីផេក មួយទៀត ដែល​ធ្វើ​អោយ​ប្រ​ជា​រាស្រ្ត​​​ជា​អ្នក​បើក​កាណូត​ដរដឹក​ភ្ញៀវទេស​ចរណ៍​យំ​ស្រែក​ទឹក​ភ្នែក​ហូរ​រហាម រហូត​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវ​ធ្វើ​ដំ​ណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​ជិះ​កាណូត​ទស្សនា​នៅ​ឃុំ​កំ​ពុង​ភ្លុគ តែ​ការ​ធ្វើ​បាតុ​កម្ម​របស់​ក្រុម​តៃ​កុង​កាណូត​ទេសចរណ៍ និង​ប្រ​ជា​រាស្រ្ត​នៅ​ឃុំ​កំ​ពង់​ភ្លុគត្រូវ​បាន​បរាជ័យ ដោយ​សារ​មាន​អ្នក​មាន​អំណាច​ដាក់​គំនាប​ទៅ​លើ​អាជ្ញាធរ​ដែន​ដី និង​រាស្រ្ត​ក្រីក្រទាំងនោះ។ ប៉ុន្មាន​ខែថ្មីៗនៅ​ឆ្នាំ​២០១៥​នេះគេ​លេច​លឺ​ព័ត៌មានថា ​​ក្រុម​ហ៊ុន​ស៊ូជីង​បាន​ព្យាយាមចង់​​លេប​ត្របាក់​យក​ តំ​បន់​ទេសចរណ៍ របស់សហគមន៍ ​ឃុំ​កំ​ពង់​ឃ្លាំងថែមមួយ​ទៀត តែមិន​បាន​សម្រេច​ ដោយ​មិន​ដឹង​មូល​ហេតុអ្វីទេ តែ​បើ​យោង​តាម​អ្នក​លក់​សំ​បុត្រ​អោយ​កភ្ញៀវ​ទេស​ចរណ៍​នៅ​ឃុំ​កំ​ពង់ឃ្លាំបាន​បង្ហាញ​លិខិត​មួយ​ច្បាប់​របស់​សាលាខេត្ត​សៀម​រាប ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ដោយ​មិន​អនុញ្ញាតិ​​ប្រគល់​ការ​លក់សំបុត្រ​អោយ​ទៅ​ក្រុម​ហ៊ុន​ស៊ូជីងទេ ដា​រាប​ណា​មិន​មាន​ការ​សម្រេច​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឈកម្ពុជា។

ក្រុម​ប្រ​ជាពលរដ្ឋ​ និង​តៃ​កុង​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​បាន​អះ​អាង​ថា បន្ទាប់​ពីកុ្រម​ហ៊ុន​ស៊ូជីញ​ ដេញ​ថ្លៃយក​បាន​ឃុំ​កំពង់​ភ្លុគ​អស់​រយៈបេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ ភ្ញៀវ​ទេស​ចរណ៍​បាន​ធ្លាក់ចុះយ៉ាង​គំហ៊ុគ ដោយ​សា​តែ​ក្រុម​ហ៊ុន​ស៊ូជីញ បាន​តំ​ឡើង​ថ្លៃ​សំ​បុត្រ​កាណូត និង​តំ​ឡើង​ថ្លៃពន្ធ បណ្តាល​អោយ​ក្រុម​ហ៊ុន​ដឹក​ភ្ញៀវ​ទេសចរណ៍ មគ្គុទេសទេសចណ៍ អ្នក​បើក​បរ​រឺម៉ក ឡាន មិន​សប្បាយ​ចិត្ត​ ហើយ​ពួក​គេ​មិន​នាំ​ភ្លៀវ​ទៅ​ទស្សនាឃុំ​កំពង់​ភ្លុគ ម្យ៉ាង​ទៀត​ភ្ញៀវ​ទេស​ចរណ៍​មាន​ការរអូរទាំថា សំបុត្រ​ថ្លៃពេក​ពួក​គាត់​មិន​មាន​លទ្ធភាព​ទៅ​ទស្សនាទីនោះទេ។ ភ្លៀវទេសចរណ៍ភាគច្រើន និយាយថា ពួកគាត់មាន​ការ​អាក់អន់​ស្រពន់ចិត្តដោយ​គាត់​បាន​យក​លុយមក​ចំ​ណាយ​អោយ​ក្រុម​ហ៊ុន​ឯក​ជន​ទៅ​វិញ ពួកគាត់​មាន​បំ​ណង​ចង់​ចំ​ណាយ​លុយ​អោយ​ហូរចូល​ហោប៉ៅ​ប្រ​ជារាស្រ្ត​ខ្មែរ ឬរដ្ឋាភិបាល​ខ្មែរ មិន​មែន​យក​លុយ​មក​អោយ​ក្រុម​ហ៊ុន​ឯកជន ឬ​ប្រ​ទេស​ទីបីនោះទេ។

លោក ភូ សំអាត អភិ​បាល​ស្រុក​ប្រា​សាទ​បាគ​ង​ធ្លាប់​ប្រាប់​អ្នក​កាសែត​ថា​ក្រុម​ហ៊ុន​ស៊ូ​ជីង​នេះ​បាន​ដេញ​ថ្លៃ​​យក​សេ​វា​លក់​សំបុត្រ​នៅ​តំ​បន់​កំ​ពង់​ភ្លុក​ពី​ក្រុម​ហ៊ុន​ស៊ីផេក ពិត​ប្រាកដ​មែន។​

អ្នក​យក​ព័ត៌មាន​យើង​ មិនអាចសុំ​ការ​បំ​ភ្លឺ​ពីលោក វ៉ា ឈូដា ​អ្នកគ្រប់គ្រងក្រុមហ៊ុន​ ស៊ូជីញ បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥នេះ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ទំនាក់ទំនង។ 

គួររំឭកថា អាជ្ញា​ធរ​ខេត្ត​សៀម​រាប​មាន​គម្រោង​ជម្លៀស​ពល​រដ្ឋ​ចំនួន​៨០០​គ្រួសារ​ចេញ​ពី​តំ​បន់​ទេស​ចរណ៍​ធម្មជាតិ​ ឃុំកំពង់​ភ្លុក ដោយឲ្យពួក​គាត់​ទៅ​តាំង​ទី​លំនៅ​ថ្មីនៅស្រុក​ស្វាយ​លើ ដែល​មាន​ចម្ងាយ​ប្រ​មាណ​១០០​គីឡូម៉ែត្រ ពី​តំ​បន់​ពួក​គាត់​ធ្លាប់​រស់​នៅ ដើម្បី​យក​ទី​តាំង​នោះ​ឲ្យ​ក្រុម​ហ៊ុន​ស៊ូ​ជី​ញ​នេះ​អភិវឌ្ឍ​តំបន់​ទេសចរណ៍។

ពាក្យ​ចចាម​អារាមមិន​ទាន់ជាផ្លូវ​ការ​មួយបាន​និយាយតៗគ្នាថា អាជ្ញាធរខេត្ត​មាន​បំ​ណង​ដេញ​ប្រ​ជារាស្រ្ត​ពី​ឃុំ​កំ​ពង់​ភ្លុគអោយ​ទៅរស់​នៅ​ស្រុក​ស្វាយលើ ហើយ​រំលែក​ប្រ​ជាជន​យួន​នៅ​ឃុំ​ចុង​ឃ្នាស ៧០​គ្រួសារអោយ​ទៅ​នៅ​ឃុំ​កំ​ពង់​ភ្លុគ​ជំ​នួសវិញ។

ឥឡូវ​បន្ទាប់​ពី​ពល​រដ្ឋ​ទូទៅ​ ពិសេស​អ្នក​ប្រ​កប​របរ​ជាមួយ​ភ្ញៀវ​ទេសចរណ៍ បាន​លឺ​ដំ​ណឹង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុនសែន បាន​ចេញបញ្ជាអោយ​ក្រុម​ហ៊ុន​ស៊ូជីញ និង​ក្រុម​ហ៊ុន​ស៊ី​ផេក​ ដក​ខ្លួន​ចេញ​មិន​អនុញ្ញាតិ​អោយ​ដាក់​បញ្ជរ​លក់​សំ​បុត្រ​នៅ​តំ​បន់​ណា​ក្រៅ​ពី​ចុង​ឃ្នាសនោះ ក្រុម​ពល​រដ្ឋ​បាន​សាទរ សប្យាយ​ចិត្ត​ឥត​ឧប្បមា និង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំ​ពោះការ​គិត​គូបាន​ត្រឹម​ត្រូវ​របស់​សម្តេច ចំ​ពោះ​មុខ​រប​រតូច​តាច​របស់​រាស្រ្ត​ខ្មែរ សំ​រាប់​ចិញ្ចឹម​ក្រពេះ។

ពល​រដ្ឋ​មួយ​ចំ​នួន​លើក​ឡើង​ថា បើ​សម្តេច​ដក​ក្រុម​ហ៊ុន​ស៊ូជីញ​ ចេញ​ពី​តំ​បន់​ទេសចរណ៍​ចុង​ឃ្នាសមួយ​ទៀត​កាន់តែល្អ ព្រោះ​ក្រុម​ហ៊ុន​អស់​នេះទទួល​បាន​ចំ​ណូល​ច្រើន​ តែ​បង់​ពន្ធ​ជូន​រដ្ឋ​តិច​តួច​បំ​ផុត ដូច​ពាក្យស្លោក​បាន​ពោលថា ( ទុក​ក៏មិន​ចំណេញ​ ដក​ចេញ​ក៏មិន​ខាត)៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1506ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1670ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1372ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1378ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1540ដង មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន1547ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន1713ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1501ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1428ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1310ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5553នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    13788នាក់
ខែនេះ    244217នាក់
ឆ្នាំនេះ   1626449នាក់
សរុប   50986375នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 11:34