អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 02:16 នាទី ចំនួនអានៈ 2138

ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន​បាក់ចំនួន២៦ដើម នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កាល​ពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៥​កន្លង​ទៅ។

យោង​តាម​ប្រភព​ប្រ​ជាពលរដ្ឋ​នៅសង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប​បាន​អោយដឹង​ថា កាល​ពី​ថ្ងៃ​ទី២២ ថ្ងៃ​ភ្លើង​​ដាច់ដំបូង ដាច់តែមួយផ្លេតរហូត​ដល់​ម៉ោង​៦ល្ងាចមាន​ភ្លើង​ប្រើវិញ ដល់​ព្រឹក​ទើប​ដាច់​ម្តងទៀត។ ពលរដ្ឋ​ខ្លះអះអាងថា ភ្លើង​ជូន​កាល​មាន​កន្លះថ្ងៃ បើ​ពេល​យប់វិញជួន​មាន​ពេល​ល្ងាច ជូន​ម៉ោង​១០ ឬម៉ោង​១១យប់ទើប​មាន​ភ្លើង​ប្រើ​រហូត​ដល់​ម៉ោង​៦ព្រឹក​ទើប​ដាច់។ ប្រ​ជាពលរដ្ឋ​នៅក្រុង​សៀមរាប​ខ្លះប្រាប់ថា ខាង​កាប៊ីន​ភ្លើង​គេ​ចែកចាយ​ចល័តវិលជុំ​ម្តង​ម្នាក់ តែ​នៅ​ជាយក្រុង​ ឬកន្លែង​ផ្សេង ពួកគាត់​មិន​បាន​ដឹង​ថា មាន​ភ្លើង​ប្រើ​ឬអត់​នោះទេ។

ងាកមក​ក្រុម​ប្រ​ជាពលរដ្ឋ​នៅ​ជាយ​ក្រុង​វិញដូចជានៅ​ឃុំ​ជ្រាវ​ជាដើម ពួកគាត់​បាន​អះអាង​ថា តាំង​ពី​ថ្ងៃដាច់​ភ្លើង​ដំ​បូង​រហូត​ដល់​រសៀល​ថ្ងៃទី២៥​មេសានេះ ពួកគាត់​មិន​ដែល​បាន​ទទួល​ភ្លើង​អគ្គីសនី​សូម្បី​១វិនាទីនោះទេ តែពួកគាត់​លឺថា នៅក្នុង​ក្រុង​គេ​មាន​ភ្លើង​ប្រើខ្លះៗ មិន​ដឹង​ជា​អ្នក​គ្រប់​គ្រងផ្នែក​អគ្គីសនី​គេ​មាន​គំនិត​បែបណាទេ បែបគេ​គិត​ថា អ្នក​នៅ​ជាយ​ក្រុង​ជាសត្វ​ មិន​មែន​ជា​មនុស្សទេ បាន​ជាគេ​មិន​ចែក​ភ្លើង​អោយ​ប្រើខ្លះ។

លោក ឆៃណា នៅ​សង្កាត់​ជ្រាវ​អះអាងថា គាត់​ជាអ្នក​ប្រកប​របរលាង​ម៉ូតូ​ដោយ​ប្រើ​ភ្លើង​អគ្គីសនី តែ​ដល់​​ភ្លើង​ដាច់តាំង​ពី​ថ្ងៃទី២២ រហូត​ដល់​រសៀល​ថ្ងៃទី២៥នេះហើយ នៅ​តែមិន​មាន​ភ្លើង​ប្រើ​សូម្បី​តែ​មួយ​វិនាទីបែបនេះ សង្ស័យ​តែគ្រួសារគាត់​ដាច់បាយ ហើយ​គ្មាន​លុយសង​ធនាគាទេខែនេះ ព្រោះសង្ឃឹម​លើ​ការលាង​ម៉ូតូរក​កំរៃ ដល់​ដាច់​ភ្លើង​អត់​បាន​លាង​ដូច្នេះ ខាត​បង់​លុយច្រើន​ណាស់ ម្យ៉ាង​ទៀត​អាច​ធ្វើ​អោយ​ជីវភាព​គ្រួសារគាត់​កាន់តែក្រ វា​ផ្ទុយពី​គោល​នយោ​បាយ​ឈ្នះៗរបស់សម្តេច​ហ៊ុនសែន ទាំង​ស្រុង។

ប្រជាពលរដ្ឋ​ខ្លះត្អូញត្អែថា គ្មានភ្លើង​បូមទឹកដាក់អាង ដាក់បង្គន់ ហើយ​ក៏គ្មានលទ្ធភាពទៅទិញ​ម៉ាស៊ីន​ភ្លើង​ប្រើដែរ សង្ឃឹមតែភ្លើង​រដ្ឋ ឥឡូវ​រលាយបាត់សូន្យមិន​ឃើញ​មក​សោះ។ ពួកគាត់​បន្ថែមថា ធ្លាប់តែជុះអាចម៌ដាក់បង្គន់ ហើយប្រើទឹកលាង ឥឡូវ​ជុះអាចម៌ដាក់ថង់ យក​ក្រដាសកេត ព្រោះបង្គន់អត់មានទឹកប្រើ។​ពួកគាត់បន្ថែមទៀតថា ការអត់ធន់មានកំណត់ ថ្ងៃណាមួយបើនៅ​តែដាច់ភ្លើង​ដូច្នេះដដែលៗ គាត់នឹង​ជុះអាចម៌ដាក់ថង់យកទៅដាក់មុខ​អាគ្គីសនីខេត្តសៀមរាបម្តង អោយ​ពួកគេ​ដឹងថា អត់ភ្លើងអត់ទឹកវាពិបាកយ៉ាងណា។

ពលរដ្ឋ​ខេត្តសៀមរាប​ឆ្ងល់ថា តើ​ការទៅតភ្លើង​អគ្គីនីពីស្រុក​ថៃនេះ វាមកពី​គំនិត​អ្នក​ណា? តើជាគំនិត​របស់​រដ្ឋាភិបាល ឬជាគំនិត​ប្រ​ធាន​អគ្គីសនីចាស់លោក ជៀម កោសេន? ឬ​មក​ពី​រដ្ឋា​ភិបាល​កម្ពុជាក្រ? គ្មា​លទ្ធភាពទិញ​ម៉ាស៊ី​ភ្លើង​ប្រើ​ខ្លួន​ឯង សំ​រាប់​ខេត្ត​ទេសចរណ៍មួយនេះ?

បើយោង​តាម​សម្តីប្រធាន​អគ្គីនី​ខេត្ត​សៀមរាបលោក គង់ពុទ្ធី បានអះអាង​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុកថា ម៉ាស៊ី​ភ្លើង​ក្នុង​ខេត្ត​មាន​ភ្លើង​តែ​ ១០មេហ្កាវ៉ាត​ តែ​ប៉ុណ្ណោះដូច្នេះមិន​អាច​បំ​ពេញ​តម្រូវ​ការ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅក្នុង​ខេត្ត​ទាំង​អស់​បាន​ទេ។ លោក គង់​ពុទ្ធី បាន​បន្ថែមថា មាន​កន្លែងខ្លះខាង​អគ្គីសនីផ្តល់​ភ្លើង​អោយ​ពី​ម៉ោង​៨ព្រឹក​ដល់​ម៉ោង១ថ្ងៃ កន្លែង​ខ្លះពី​ម៉ោង​១រសៀល​ដល់​ល្ងាច និង​ផ្តល់ភ្លើង​អោយ​ខាង​មន្ទីរពេទ្យ​សំខាន់ៗមួយចំនួនទៀត។

ទោះជាយ៉ាង​ណា​ក៏ដោយ ​ក៏ការបក​ស្រាយ​របស់​ប្រធាន​អគ្គីសនីខេត្តសៀមរាប លោក គង់ពុទ្ធី មិន​ត្រឹម​ត្រូវ​ដូច​លោក​បាន​អះអាង​ខាង​លើនេះទេ ព្រោះ​គេ​សង្កេត​ឃើញ​ថា វាមានភ្លើង​តែនៅ​ក្នុង​ក្រុង​មួយក្តាប់​តូច​តែប៉ុណ្ណោះ អ្នក​មាន​ភ្លើង​ប្រើ​នៅ​តែមាន ឯអ្នក​អត់​នៅ​តែអត់ វប្ប​ធម៌ចែក​រំលែក​គឺ​គ្មាន​ទេ​សំ​​រាប់​ប្រ​ជា​រាស្រ្ត​ទូទៅ សំ​រាប់​អ្នកក្រ និង​អ្នក​នៅ​ជាយក្រុង។

ដោយសា​ការចែក​ចាយ​ភ្លើង​មិន​មាន​តម្លាភាពនេះ​បាន​ធ្វើ​អោយ​មាន​ការ​រិះ​គន់ និង​មាន​ការ​សង្ស័យ​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ថា លោក​ គង់ពុទ្ធី ប្រ​ធាន​អគ្គីសនីថ្មីរូប​នេះហាក់មាន​ចេតនាផ្តល់​ភ្លើង​អោយ​តែបក្ស​ពួក អ្នក​មាន​ អ្នក​មាន​អំ​ណាច មួយចំ​នួន​តែប៉ុណ្ណោះ មិន​មាន​បំ​ណង​ចែក​រំលែក​អោយ​ស្មើ​ភាពគ្នានោះទេ។

សូម​បញ្ជាក់ថា នៅ​តាម​ហាង​លក់គ្រឿង​​អគ្គីសនី ហាងលក់ម៉ាស៊ីនភ្លើង​ រយៈពេល​ប៉ុន្មានថ្ងៃនេះ មាន​ប្រ​ជារាស្រ្ត​ឈរ​តំរៀប​ជួរ​គ្នា ទិញ​កង្ហា ទិញ​អាគុយ ទិញម៉ាស៊ីនភ្លើង ទិញ​អំ​ពូល​ អ្នក​ក្រទិញ​ទៀន ទិញប្រេងកាត ទិញ​ចង្កៀង ទុក​ប្រើ​ប្រាស​ពេលយប់ ដែល​ជាហេតុធ្វើ​អោយ​ពួកគាត់​ចំណាយលុយ មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រនោះទេ ព្រោះ​តែ​អគ្គីសនី​ខេត្តសៀមរាប គ្មាន​លទ្ធភាព​ចែក​ចាយ​ភ្លើង​អោយ​ពួកគាត់​ប្រើប្រាស់ ធ្វើ​អោយ​ពួកគាត់​រិះ​គន់ថា ខេត្តទេសចរណ៍ទាំង​មូល​ទៅ​តភ្លើង​ពី​ថៃ ដែល​មាន​ចម្ងាយ​រាប់​រយគីឡូដីមក​ប្រើ អន់ជា​ង​អាចម៌គោកសិកម្មទៅទៀត៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន1836ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1491ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន1871ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1758ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន1902ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន2496ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2069ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1370ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1338ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1653ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36539នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    139710នាក់
ខែនេះ    522990នាក់
ឆ្នាំនេះ   1905222នាក់
សរុប   51265148នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 18:40