ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់

ដោយៈ សហការី ខេត្តរតនគីរី ថ្ងៃទី 30 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 03:05 នាទី ចំនួនអានៈ 2085

លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អាជីវកម្ម​បណ្ដោះ​អា​សន្ត រយៈពេល​១៥​ថ្ងៃ ដើម្បី អោយ​ម្ចាស់​អាជីវកម្ម បំពេញ​សំណុំ​បែបបទ សុំច្បាប់ អោយបាន​ស្រប​ទៅ​និង​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​។

សកម្មភាព​នេះ​បាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥ តាម​ទីតាំង ធ្វើ​អាជីវកម្ម ព្យា​បាល​ និង ដាក់​ធ្មេញ ជាច្រើន​កន្លែង នៅ​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​

សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ គេ​សង្កេតឃើញថា ផ្ទះ​ធ្វើ​អាជីវកម្ម​ជា​ច្រើន​កន្លែង ដែល​មិនមាន​ច្បាប់​អនុញ្ញាតិ  ហើយ​មួយចំនួន ក្រោយពេល​ដឹងថា មាន​ការចុះ​ត្រួតពិនិត្យ​ច្បាប់​ធ្វើ​អាជីវកម្ម ពី​ក្រុម​គណៈកម្មការ ម្ចាស់​អាជីវកម្ម​ខ្លះ​បាន​បិទទ្វារ មិន​សហកា​រណ៍​អោយ​គណៈកម្មការ​ត្រួតពិនិត្យ​នោះទេ​។​

ករណី​បិទទ្វារ​មិន​អោយ​ត្រួតពិនិត្យ​នេះ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង បាន​មានប្រ​សាសន៍​ថា បើ​ម្ចាស់​អាជីវកម្ម​បិទទ្វារ បានន័យថា​ពួកគាត់​មិន​សហកា​រណ៍​ជាមួយ​សមត្ថកិច្ច ដូច្នេះ​រយៈពេល​១៥​ថ្ងៃ​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើការ​ផ្អាក​លើ​អាជីវកម្ម ដើម្បី​អោយ​រត់​ច្បាប់​នោះ ក៏​ត្រូវ​ផ្អាក​បើកទ្វារ​ធ្វើ​អាជីវកម្ម ដូច​កន្លែង​ដ៏​ទៃ​ដែរ ហើយ​ផុតកំណត់​រយៈពេល​១៥​ថ្ងៃ ពួកគាត់​មិន​បាន​បំពេញ​សំណុំ​បែបបទ​អោយបាន​ស្រប​ច្បាប់​ទេ គណៈកម្មការ​និង​និង​មាន​វិធានការ​តាម​ផ្លូវច្បាប់​។​

លោក នូវ ដា​រ៉ា នាយការិយាល័យ នគ​ប​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្ត​ថា ការចុះ​ត្រួត្យពិនិត្យ និង​ពន្យល់​ណែនាំ​នេះ គឺ​ក្រុម​គណៈកម្មការ តម្រូវ​អោយ​ពួកគាត់ មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ មាន​គ្រូពេទ្យ​ជំនាញ និង​មាន​សញ្ញាប័ត្រ​ត្រឹមត្រូវ ដោយឡែក កន្លងមក កន្លែង​អាជីវកម្ម ព្យាបាល ដាក់​ធ្មេញ​ខ្លះ ពុំមាន​ច្បាប់ ហើយ​មាន​សញ្ញាប័ត្រ ព្យួរ​នៅលើ​ជញ្ជាំង​ឬ​មុខផ្ទះ ចំណែក​គ្រូពេទ្យ​ដែល​ជា​ម្ចាស់​សញ្ញាប័ត្រ​នោះ មិន​បាន​នៅ​ព្យាបាល​ទេ​។​

លោក អ៊ុង រតនា ប្រធាម​ន្ទីរ​សុខាភិបាល​ខេត្ត​រតនគីរី បានបញ្ជាក់​ថា បន្ទប់​ពិគ្រោះ ព្យាបាល​មាត់​ធ្មេញ នៅក្នុង​ក្រុង​បាន​លុង​មាន​ទាំងអស់​១៩​កន្លែង ចុះ​អនុវត្ត​ពេល​ព្រឹក​បាន​១៤​កន្លែង ល្ងាច​លោក​និង​អនុវត្ត​បន្ត​ចំនួន​៥​កន្លែង​ទៀត ហើយ​ការចុះ​ត្រួតពិនិត្យ​នេះ​ឃើញថា កន្លែង​ព្យាបាល​មាត់​ធ្មេញ​និង​ដាក់​ធ្មេញ​មានច្បាប់ មួយកន្លែង មួយកន្លែង​ទៀត​កំពង់រ​ត់​ច្បាប់ ក្រៅពី​នោះ​អត់​ច្បាប់​ទាំងអស់​។

ប្រជាពលរដ្ឋ​រិះគន់ថា ការ​បើក​អាជីវកម្មគ្មាន​ច្បាប់នេះប្រហែលជាបណ្តាលមកពីមន្ទីរសុខាភិបាល​មិន​បានយកចិត្តទុកដាក់​ចំ​ពោះ​តួនាទីរបស់ខ្លួន ឬអាច​បើក​ភ្នែក​ម្ខាង​ បិតភ្នែកម្ខាង​ក៏ថាបានដែរ ទើប​អ្នក​បើក​ព្យាបាលមាត់​ធ្មេញហ៊ានបើក ហើយដាក់ស្លាកយីហោធំៗដូច​មាន​ច្បាប់ត្រឹមត្រូវ​អញ្ចឹង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន403ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន1995ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន1972ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1512ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1504ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1532ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1553ដង អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅទល់មុខ CTN   អាន1573ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1513ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន1809ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38698នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    141869នាក់
ខែនេះ    525149នាក់
ឆ្នាំនេះ   1907381នាក់
សរុប   51267307នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:17