ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 09:40 នាទី ចំនួនអានៈ 1873

ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោះ​​​សាលិខិត​ ​របស់​លោក ហោណាំហុង ដែល​ផ្ញើ​ទៅ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​អង្គារថា មូលហេតុដែលឲ្យនាំជនជាតិវៀតណាមបាញ់ថ្នាំពុលបំផ្លាញដំណាំកសិករខ្មែរនៅខេត្តត្បូងឃ្មុំ គឺមកពីប្រជាពលរដ្ឋខ្មែរទាំងនោះបានដាំដំណាំលើទឹកដីវៀតណាមទៅ​វិញ ។

លិខិតរបស់ស ហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានសរសេរថា “សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា យល់ឃើញថា លោក ហោ ណាំហុង ប្រមុខការទូតរបស់កម្ពុជា បានធ្វើផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ត្រង់មាត្រា៥២ ដែលចែងថា រដ្ឋាភិបាលកម្ពុជាត្រូវរក្សាការពារឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរដ្ឋាភិបាលត្រូវរក្សាការពារនីត្យានុកោលភាព និងយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋ” ។

កន្លង​ទៅ​ថ្មីៗនេះ​គេ​សង្កេត​ឃើញថា តំណាងរាស្ត្រមក​ពី​បក្សប្រឆាំង បានផ្ញើលិខិតទៅប្រធានរដ្ឋសភា ឲ្យចេញកិច្ចអន្តរាគមន៍ទៅក្រសួងការបទេស ក្រោយពីបានចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ​ដោយ​រក​ឃើញថា ដំណាំ១០ហិកតា របស់កសិករខ្មែរចំនួន​៩គ្រួសារនៅខេត្តត្បូងឃ្មុំ ត្រូវបានបំផ្លាញដោយជន​ជាតិ​ យួន​ (វៀតណាម) ។ តំណាងរាស្ត្រទាំងនោះបានចាត់ទុកករណីនេះថា កងកម្លាំងសមត្ថកិច្ចយួន បានរំលោភបំពានមាក់ងាយមកលើប្រជាពលរដ្ឋខ្មែរយ៉ាង​ធ្ងន់ធ្ងរ និងអធិបតេយ្យរបស់កម្ពុជា  ប៉ុន្តែលោក ហោ ណាំហុង បែ​ជា​អះអាងទាំង​ទទឹងទិស​ថា ដីនោះជារបស់វៀតណាមទៅវិញ។

កាល​ពី​ថ្ងៃពុធ​ម្សិលមិញ ក្រសួង​ការ​បរទេស​កម្ពុជាបាន ​បញ្ជាក់​ជាសា​ជា​ថ្មី​ថា ​ដីទំហំ​១០ហិកតា​ដែល​គណបក្ស​សង្រ្គោះជាតិ​បាន​អះ​អាង​​ថា ​ជាដី​របស់​កម្ពុជា​នោះ​ គឺ​ជាដី​​របស់​វៀតណាម​ដែល​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​បាន​ឯក​ភាព​គ្នា​ឲ្យ​ប្រជា​​​ពលរដ្ឋខ្មែរ​​ដាំដំ​ណាំ  នេះ​បើ​យោង​តាម​ការ​បំភ្លឺរបស់លោក កុយ​ គួង អ្នកនាំពាក្យក្រសួងការបរទេស បន្ថែម​ទៅ​លើ​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ លោក ​ហោ ណាំហុង ​ដែលបាន​​​ផ្ញើ​ទៅ ​​លោក ហេង សំរិន ​ប្រធាន​រដ្ឋ​សភា ​។

គូររំលឹកផង​ដែរថា កាលពីថ្ងៃ​ទី​១៩​ខែ​មេសា ឆ្នាំ​២០១៥កន្លងទៅថ្មីៗនេះ កម្លាំង​សមត្ថកិច្ច​វៀតណាមបាននាំ​ពលរដ្ឋ​ខ្លួន​ចុះធ្វើ​សកម្ម​ភាព​បាញ់​ថ្នាំពុល​​បំផ្លាញផល​ដំណាំរបស់កប្រ​ជា​ក​សិករខ្មែរ នៅ​ភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំអស់​ចំនួន១០​ហិកតា។

ករណីសារលិខិត​របស់​លោក ហោណាំហុង និង​ការ​បក​ស្រាយ​បំភ្លឺ​របស់​លោក កុយ គួង ដែល​បាន​សរសេរ​ទៅកាន់​ប្រ​ធាន​​រដ្ឋ​សភានេះ យើង​ជា​ពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​ទឹក​ដី មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ក៏​សូម​ធ្វើ​ការ​សំនូម​ពរ​យ៉ាង​ទទួច​ទៅ​ លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មេត្តា​ដក​លោក​ហោណាំហុង​ចេញ​ពី​តំ​ណែង​ជា​បន្ទាន់​ ជៀស​វាង​ធ្វើ​អោយ​រាស្រ្ត​ខ្មែរ​ និង​ប្រ​ទេស​លើ​សកល​លោកគេ​សើច​ចំ​អក​ថា រដ្ឋា​ភិបាល​កម្ពុជា​ យក​មនុស្ស​ដែល​គ្មាន​ឧត្តមគតិ​ស្នេហាជាតិ មក​ប្រើ​បែប​នេះទើប​ធ្វើ​អោយ​ប្រ​ទេសជាតិចេះតែហិន​ហោច បាត់​បង់​ទឹក​ដី និង​ធ្វើ​អោយ​ប្រទេស​ជិត​ខាង​កាន់តែបាន​ចិត្តពី​មួយថ្ងៃទៅ​មួយថ្ងៃក្នុង​ការ​ឈ្លានពានចង់​លេប​ត្រ​បាក់​យក​ទឹក​ដី​ខ្មែរដ៏កម្សត់​មួយនេះ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2103ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1697ដង កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន1751ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1706ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1525ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1610ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1514ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1346ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3082ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1206ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      21705នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    168189នាក់
ខែនេះ    551469នាក់
ឆ្នាំនេះ   1933701នាក់
សរុប   51293627នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 17:17