សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 10:47 នាទី ចំនួនអានៈ 3128

សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​ លិខិត​ជូន​ដំ​ណឹង​មួយ​ច្បាប់របស់​ អយ្យការ​អម​សាលាដំ​បូង​ខេត្តសៀមរាប​​ លេខ​៤៥៨ ចុះ​ហត្ថ​​លេខា​ដោយ​លោក កើត វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលាដំបូងខេត្ត។

នៅ​ក្នុង​លិខិត​នោះ​សរសេរថា ˝ យើង​ កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញា ជាតំណាង​អយ្យ​ការ​អម សាលាដំ​បូង​ខេត្តសៀមរាប។ ជម្រាប​មក​ឈ្មោះ សិញ ស៊ុនឡី ភេទប្រុស​អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​សព្វ​ថ្ងៃនៅ ភូមិ​គោគឬស្សី ឃុំ​កែវ​ពណ៍ ស្រុក​ពួក​ ខេត្តសៀមរាប។ ត្បិត​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់​លោក ដែល​បាន​ប្តឹង​ពី​ឈ្មោះ​ អ៊ាឆៃយិន ពីបទៈ ប៉ុនប៉ង​មនុស្សឃាត ប្រ​ព្រឹត្ត​នៅ​ភូមិ​វត្ត​ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប​ កាលពីថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៣ បទល្មើស​ព្រហ្ម​ទណ្ឌមាន​ចែង​អោយ​ផ្តន្ទា​ទោស​តាម​បញ្ញតិ្តមាត្រា​២៧ និង​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌនោះ អយ្យការ​អម​សាលាដំ​បូង​ខេត្ត​សៀមរាប បាន​សម្រេច តម្កល់រឿង​ទុក​ឥត​ចាត់ការ តាម​ដី​ការ​តម្កល់​​រឿង​ទុក​ឥត​ចាត់ការ​លេខ ៤៥០ ពស.ព្រទ/១៥ ចុះ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥។ លោក​មាន​សិទ្ធិប្តឹង​ឧទ្ធរណ៍​នឹង​ ដីកាសម្រេច​តម្កល់​រៀង​ទុក​ឥត​ចាត់ការ​ រយៈពេល​០២(ពីរ)ខែ គិត​ចាប់​ពី​ថ្ងៃបានទទួល​លិខិត​ជូន​ដំណឹង​នេះតទៅ (សៀមរាប ថ្ងៃទី០៩ មេសា ឆ្នាំ២០១៥)។

សូម​រំលឹកផងដែរថា លោក​អៀ.ឆៃយិន មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ដ៍​ស​កម្ម​ម្នាក់​បាន​បើក​ឡាន​ម៉ាក​លុច​ស៊ិស​៤៧០​ពណ៍​ខ្មៅ​គ្មាន​ផ្លាក​លេខ​បុក​រថ​យន្ត​អ្នក​កា​សែតជា​ច្រើន​ដង​​ប៉ុង​ប៉ង​ធ្វើ​មនុស្ស​ឃាតដោយ​ចេតនា ​យ៉ាង​កំ​រោល​ហាក់​បី​ដូច​ជានៅ​​ក្នុង​​ឆាក​ប្រ​យុទ្ធស៊ី​សាច់ហុត​ឈាម​ ក្នុង​រឿង​​ហុង​កុង​​​អញ្ចឹញ។​

ហេតុការណ៍​គួឲ្យរន្ធត់​នេះ​បង្ក​ឡើង​ដោយលោក ​អៀ ឆៃយិន ជា​មេ​ឈ្មួញ​រក​ស៊ី​ឈើ​ក្រ​ញូង​ដ៍​ធំ​ប្រ​ចាំ​អា​ណា​ចក្រ​ខេត្ត​សៀម​រាប​ បាន​បើករថ​យន្ត​​បុក​ទៅ​លើ​រថ​យន្ត​អ្នក​កា​សែត​មួយ​គ្រឿង​កាល​ពី​វេ​លា​ម៉ោង​៩និង១២​នាទី​យប់ ​ថ្ងៃទី​៧ ​ខែវិឆ្ឆិកា​ ឆ្នាំ២០១៣ ​នៅ​ផ្លូវ​លំ​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ផ្លូវ លេខ៦៧ ​ទៅ​ស្រុក​អង្គរ​ជុំ​ឋិត​នៅ​ភូមិ​វត្ត ​ឃុំស្រែណូយ ​ស្រុក​វ៉ារិន ខេត្តសៀមរាប។​

ក្រុមអ្នកកា​សែត​រង​គ្រោះ​បាន​និ​យាយ​ថា​ ពួក​គេ​បាន​បើក​រថ​យន្ត​១​គ្រឿង​ម៉ាក​កាម​រី​សេរី​ឆ្នាំ​៨៥ ​ពណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ -៥២១៧ មាន​គ្នា​៣​នាក់​ទៅ​ចត​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​បាន​បន្តិច​ ក៍​មាន​រថ​យន្ត​១​គ្រឿង​ម៉ាក​លុច​ស៊ិស​៤៧០ ​ពណ៍​ខ្មៅ ​បើក​វ៉ា​ហួស​បាន​ប្រ​ហែល​៥០​ម៉ែត្រ​ ក៍​រយ៉ែ​រថ​យន្ត​ថយ​ក្រោយ មក​​បុក​ឡាន​របស់​គាត់​ទាំង​កំ​រោល​ជិត​២០​ដង ​បណ្ដាល​ឲ្យ​ឡាន​ពួក​គាត់ (អ្នក​កាសែត​) ធ្លាក់ចូល​ក្នុង​​ប្រ​ឡាយ​តែ​ម្ដង​ ហើយ​រថ​យន្ត​បង្ករ​បាន​រយ៉ែ​តាម​បុក​ដល់​ក្នុង​ប្រ​ឡាយជា​ច្រើន​ដង​​ថែម​ទៀត ប៉ុន្តែ​មិន​មាន​បណ្ដាល​ឲ្យ​នរ​ណាម្នាក់​​ទទួល​រង​របួសនោះ​​ទេ ព្រោះ​ពួកគាត់​បាន​លោត​ចុះ​ចេញ​ពី​រថ​យន្ត​ទាន់។

អ្នកកា​សែត​បន្ត​ថា​នៅ​យប់​កើត​ហេតុ​មាន​រថ​យន្ត​ការី​បា​ឡែន​ពណ៍​ស្ក២​គ្រឿង ​បាន​ដឹក​ឈើ​ក្រ​ញូង​មក​ពី​តំ​បន់​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមានជ័យ មក​ខេត្ត​សៀម​រាប​តាម​ផ្លូវ​៦៧​ប៉ុ​ន្តែ​មក​ដល់​ចំ​ណុច​ផ្លូវ​លំ​គ្រួស​ក្រ​ហម​ក៍​រថ​យន្ត​ដឹក​ឈើ​ទាំង​២​គ្រឿង​នោះ​បើក​សំ​ដៅ​ទៅ​ស្រុក​អង្គរ​ជុំ​ដោយ​សុវត្តិ​ភាពមុន​ពេលលោក​យិន​បើ​ក​រថ​យន្ត​បុក​អ្នក​កាសែត​ប្រ​ហែល​តែ​៥នាទី​ប៉ុណ្ណោះ​។

ជុំ​វិញសកម្ម​ភាព​ដ៍អា​ក្រក់​មក​លើ​ក្រុម​អ្នក​កា​សែត​ពី​សំ​ណាក់​ឈ្មួញ​ឈើ​ក្រ​ញូង​ដ៍​ម​ហិ​មា​ឈ្មោះ អ៊ា ឆៃយិន នេះ​ក្រុម​អ្នកកា​សែត​បាន​ដាក់​ពាក្ស​បណ្ដឹង​ទៅ​តុ​លា​ការ​ខេត្ត​សៀម​រាប​ និង​ដាក់​បណ្តឹង​នៅ​អធិ​ការ​ស្រុក​វ៉ា​រិន​ កាល​ពី​ថ្ងៃ​ទី​៨ ខែវិច្ឆកា ឆ្នាំ២០១៣។

សូម​បញ្ជាក់ថា ឈ្មួញ​ឈើ​ក្រ​ញូង​រូប​នេះ (អ៊ាឆៃយិន) ​កន្លង​មក​ធ្លាប់​ត្រូវ​បាន​អ្នក​កា​សែត​រង​គ្រោះ​ខាង​លើ ​ហៅ​សមត្ថ​កិច្ច​​អោយ​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​របស់​គាត់​ជា​ញឹក​ញាប់​ តែឈ្មួញ​រូប​នេះ ​គេ​នៅ​តែ​មាន​ឱ​កាស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​បាន​ដដែល ​មិន​ដឹង​ថា គាត់​មាន​ខ្សែ​ ឬខ្នង​បង្អែក​ប៉ុណ្ណា​នោះ​ទេ ឬមួយ​មាន​ខ្សែ​តាម​រយៈ​សូក​លុយ​ឲ្យ​សមត្ថ​កិច្ច។​

ក្រុម​អ្នក​កាសែត​រង​គ្រោះ​ដែល​ពុំ​ទាន់​បាន​ទទួល​យុត្តិធម៌ខាង​លើ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះថា កាល​ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ពួក​គាត់​បាន​ទៅ​ដាក់​បណ្តឹង​ឧទ្ធរណ៍ នៅ​សាលាដំ​បូង​ខេត្ត​សៀមរាប បន្ត​ទៅ​ទៀត​ដើម្បី​ស្វែង​រក​យុត្តិធម៌ទៅ​តាម​ផ្លូវ​ច្បាប់ បើ​ទោះ​ជា​មិន​មាន​លុយ​ដូច​ថៅ​កែ​រក​ស៊ី​ដឹក​ឈើក្រញូង​​ឈ្មោះ​ អ៊ាឆៃយិន​ នេះក៏ដោយ ក៏ពួក​គាត់​មិន​មាន​ការ​អស់​សង្ឃឹម​ក្នុង​ការ​ទាម​ទា​រក​យុត្តិ​ធម៌តាម​ផ្លូវ​ច្បាប់​នោះទេ ទោះ​ជា​សាលាដំ​បូង​ខេត្ត​សៀមរាប មិន​បាន​ផ្តល់​យុត្តិធម៌ជូន​ពួកគាត់​បែបនេះក៏ដោយ។

នៅ​ព្រឹក​ថ្ងៃទី២១​ដដែលនេះ លោក​ អ៊ាឆៃយិន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទ​ថា លោក​មិន​បាន​ដឹង​រឿង​គេ​តម្កល់​ ឬមិន​តម្កល់​សំណុំ​រឿង​អ្នក​កាសែត​ខាង​លើនោះ​ទេ ហើយ​តុលាការ​ក៏មិន​បាន​កោះ​ហៅ​លោក​ដែរ​។ លោក យិន​ បន្ថែម​ថា សព្វ​ថ្ងៃនេះលោក​មិន​បាន​រក​ស៊ី​ដឹក​ឈើ​ទៀត​ទេ លោក​បាន​រក​ស៊ី​លក់​កន្ទក់​ លក់​អង្ករនៅ​ផ្ទះ បន្ទាប់មក​ក៏ប្រាប់​ថា ជាប់​រវល់​ រួច​ក៏បិទទូរ​ស័ព្ទ​បាត់​ទៅ។

អ្នក​កាសែត​រង​គ្រោះ​ខាង​លើ សំ​នូម​ពរ​ទៅ​សាលា​ឧទ្ធរណ៍ មេត្តាផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​ ដែល​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ។ និង​សូម​សំនូម​ពរ​ទៅ​សមាគមន៍ អង្គរការផ្សេងៗ ស្ថាប័ណឯករាជនានា មេត្តាជួយ​រក​យុត្តិធម៌ជូន​ពួក​គាត់​ផង ព្រោះ​ពួកគាត់​ជាអ្នក​កាសែត​មិន​មាន​លុយ​សំ​រាប់​តតាំង​ក្តីរក​យុត្តិធម៌នោះទេ មាន​តែ​ភាពបរិសុទ្ធតែប៉ុណ្ណោះ សំ រាប់​រក​យុត្តិធម៌៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1556ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1876ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1774ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន2081ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន2576ដង លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន1629ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1734ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1521ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1766ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1593ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38566នាក់
ម្សិលមិញ    19948នាក់
សប្ដាហ៍នេះ    124603នាក់
ខែនេះ    872394នាក់
ឆ្នាំនេះ   3616698នាក់
សរុប   57215594នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2025 ម៉ោង 21:20