លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 07:36 នាទី ចំនួនអានៈ 2008

លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណត់​ ដោយ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ក្រុម​មន្ត្រីជំ​នាញ និង​សមត្ថ​កិច្ច​ទាំង​តូច​ទាំង​ធំ​នៅ​ខេត្ត​សៀមរាប។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា រយៈពេល​ប្រហែល​បី​ខែ​ចុង​ក្រោយ​នេះ​លោក ដោ ប៉ូ បាន​ប្រើ​រថ​យន្ត​ម៉ាក​យីឌុប​ ដឹក​ឈើ​ពី​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​យក​មក​ចែក​ចាយ​ក្នុង​ក្រុង​សៀមរាប និង​យក​ទៅ​ចែក​ចាយ​នៅ​ខេត្ត​នានា​ដូច​ជា​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាដើម។ ប្រ​ភព​បាន​បន្តថា លោក ដោ ប៉ូ ដឹក​ឈើ​លើ​ស​ច្បាប់​កំ​ណត់​ ដោយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​កំ​ណត់​អោយ​ដឹក​ត្រឹម​តែ​ម្ភៃ ទៅម្ភៃ​មួយ​ម៉ែត្រគូប​តែប៉ុណ្ណោះ តែ​លោក​ ដោប៉ូ​បាន​ដឹក​រហូត​ដល់​៥០ ឬ៦០ ម៉ែត្រ​គូប​ ដើម្បី​កេ​ង​ចំ​ណេញយក​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​ បំ​បាត់​ថវិការ​ចំណូល​ និង​បំ​ផ្លាញ​ផ្លូវ​ថ្នល់របស់​រដ្ឋ​។

ជាក់​ស្តែង​កាល​ពី​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ លោក​ដោប៉ូ​បាន​ដឹក​ឈើ​ពេញ​មួយ​រថ​យន្ត​យី​ឌុប​យក​មក​លក់​អោយ​ដេប៉ូ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ ក្នុង​សង្កាត់​ជ្រាវ។ ខ​ណៈ​នោះ​ លោក​ឆៃ ​អ្នក​រត​ការ​អោយ​លោក​ដោប៉ូ​បាន​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ក្រុម​ខ្លាហោះ​ដោយ​ខាង​ខ្លា​ហោះ​កាក់​ឡាន​សាក​សួមិន​ព្រម​ឈប់ រហូត​ដល់​លោក អ៊ំ​ អមរ៉ា ស្នង​ការ​រង​ទទួល​ន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្តសៀមរាប ​ហៅ​អ្នក​ទាំង​សង​ខាង​ទៅ​អោយ​ប៉ូលីស​ប៉ុស្តិ៍​សង្គាត់​សាលា​កំ​រើក​សាកសួរ​ធ្វើ​កំ​ណត់​ហេតុ។ ប្រ​ហែល​មួយ​ម៉ោង​ក្រោយ​មក​លោក​ អ៊ំ អម​រ៉ា បាន​កាន់​ក្រដាស​ច្បាប់​ដឹក​ឈើ (ប៉េសេ) មួយ​សន្លឹក​ទៅ​ដល់​កន្លែង​ដេប៉ូទិញ​​ឈើខាងលើ​​ ហើយ​លោក​បាន​ហៅ​លោក ឡឹងសុខា មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ អោយ​ទៅ​ពិនិត្យ​ច្បាប់ដឹក​ឈើ​មួយ​យី​ឌុប​ខាងលើ។ ពេល​លោក មេព្រៃ​ឡឹង​សុខា ទៅ​ដល់​ក្នុង​ចំណោម​អ្នក​កាសែត​ប្រហែល​ជាង​២០នាក់នោះ លោក​ អ៊ំ​ អមរ៉ា បាន​ហុច​ក្រដាស​ច្បាប់​ដឹក​ឈើ​ទៅ​អោយ​លោក ឡឹង​សុខា ហើយ​សួរថា ˝លោក ខា តើ​ច្បាប់​ត្រឹម​ត្រូវ​ទេ?˝ លោក ខាឆ្លើយថា ˝ត្រឹម​ត្រូវ​ហើយ˝ លោកអ៊ំអមរ៉ា សួរបន្ត ˝លោក ខា ត្រឹម​ត្រូវ គ្រាប់​គ្រាន់​ ច្បាស់​លាស់ហើយឬ?˝ លោក​ខាឆ្លើយ​ទៀតថា ˝ត្រឹម​ត្រូវ​ ច្បាស់​លាស់អស់ហើយ˝ បន្ទាប់​មក​លោក អ៊ំអមរ៉ា និយាយថា បើ​ត្រឹម​ត្រូវ​ហើយ​ តោះ​យើង​ទៅ។

អ្នក​ឈរ​មើល​ និង​ឈរ​ស្តាប់​ លោក​អ៊ំអមរ៉ា និង​លោក ឡឹង​សុខា ឆ្លើយ​ឆ្លង​គ្នាបាន​រិះគន់ថា អ្នក​ទាំង​ពីរ​កំ​ពុងតែ​ឆ្លើយ​ឆ្លង​គ្នា​ដូច​អ្នក​ស្រុក​គេ​សែន​អ្នក​តាអញ្ចឹង (​មាន់​ហើយ​ឬ? បាទមាន់ហើយ​ ស្រាហើយ​ឬ បាទស្រាហើយ ហូប​ចុក​ឆ្អែត​ហើយ​ឬ បាទឆ្អែតហើយ)។

នៅ​រសៀល​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ ម្សិល​មិញ រថ​យន្តយី​ឌុប​ដឹក​ឈើ​ពេញ​របស់​​លោក ដោប៉ូ បាន​ដឹក​ឈើ​ពី​ស្រុក​ត្រ​ពាំង​​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​ យក​មក​លក់​អោយ​ដេប៉ូ​មួយ​ផ្សេង​ទៀតដែលគេ​ស្គាល់​​ថៅ​កែ​ដេប៉ូ​ឈ្មោះ​ ចាន់​ថុន (ហៅ​វ៉ា) នៅ​ភូមិ​ទ្រាក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប។

ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ព្យាយាម​ទូរស័ព្ទ​ទៅគ្រប់​មន្ត្រី​ជំ​នាញ​ក្នុង​ខេត្ត តែ​​គ្មាន​អ្នក​លើក​ទូរស័ព្ទ សូម្បី​តែ​លោក កើត វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀមរាបក៏​មិន​លើក​ទូរ​ស័ព្ទ​ដែរ​។ បន្ទាប់​មក​អ្នក​កាសែត​បាន​ទូរស័ព្ទ​រាយ​ការ​ទៅ​លោក ឯម មុន្នី អធិការ​ដ្ឋាន​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​ខាង​ជើង​បឹង​ទន្លេសាប លោក​បាន​សន្យាថា អោយ​កូន​ចៅ​ដែល​ជា​រដ្ឋ​បាល​ព្រៃ​ឈើ​នៅ​ខេត្ត​សៀមរាប​បី​នាក់​ទៅ​ត្រួត​ពិនិត្យ​ឈើ​ខាង​លើ​តែ ចាំ​បាត់ៗប្រហែល​ជាង​២ម៉ោង​នោះ​ អ្នក​កាសែត​ទូរស័ព្ទទៅ​ម្តង​ទៀត លោកឯម​មុន្នី​ថា ជាប់​រវល់ក៏បិទ​ទូរស័ព្ទ​បាត់ទៅ។

រថ​យន្ត​ដឹក​ឈើ​ទាំង​ពី​រគ្រឿង​ខាងលើ​មេ​ព្រៃ​បាន​ប្រាប់​ថា មាន​ច្បាប់​(ប៉េសេ)ចំនួន​២១​ម៉ែត្រ​គូប តែ​ជាក់​ស្តែងគឺលោកដោប៉ូ ដឹក​ប្រហែល​ជាង​៥០​ទៅ៦០​ម៉ែត្រ​គូប​ឯណោះ។

អ្នក​រត​ការ​រថ​យន្ត​ដឹក​ឈើ​របស់​លោក ដោប៉ូ បាន​ដើរ​និយាយតាម​តៀម​កាហ្វេថា រថ​យន្ត​ដឹក​ឈើ​របស់​លោក ដោប៉ូ មុន​ចូល​ដល់​ខេត្ត​សៀមរាប បាន​រាយការណ៍ ឬជូន​ដំ​ណឹង​ទៅ​គ្រប់​សមត្ថ​កិច្ច​ក្នុង​ខេត្ត​សៀមរាប​អស់​ហើយ គ្មាន​អ្នក​ណា​គេ​ទៅ​វាស់​វែង ឬចាប់​ចង​អីទេ បើ​ទោះ​ជា​អ្នក​កាសែត​ខំ​ស្រែក​រហូត​បែក​បំ​ពង់​ក​ក៏ដោយ។

សូម​បញ្ជាក់​ថា សូម្បី​ជញ្ជីង​ថ្លឹង​រថ​យន្ត​នៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង ក៏បើ​ក​ផ្លូវ​អោយ​រថ​យន្ត​របស់​លោក ដោប៉ូ​ ទៅ​ដោយ​រលួន​ដែរ​បើ​ទោះ​ជា​ដឹង​ថា រថ​យន្ត​នេះ​ដឹក​លើស​ទម្ងន់​ក៏ដោយ។

បើ​ទោះ​ជា​លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប ខិត​ខំ​ជួស​ជុល សាង​សង់ផ្លូវ​ថ្នល់​យ៉ាង​ណា​ក៏ដោយ ក៏ផ្លូវ​ថ្នល់​នៅ​ខេត្ត​សៀមរាប និង​ចាប់​ផ្តើម​រលាយ​សាជាថ្មី​ទៀត បើ​មេ​ព្រៃ មន្ទីរ​សាធារណការនិង​ដឹក​ជញ្ជូន ជញ្ជីង​ថ្លឹង​រថ​យន្ត បណ្តោយ​អោយ​ឈ្មួញ​ដុះ​ស្លែ ទាំង​នេះ​ដឹក​ឈើ​លើស​ច្បាប់​កំ​ណត់​បែបនេះ៕ ដោយ៖ ផ្លុង-រ៉េត (ផ្សាយសាឡើងវិញ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1542ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1645ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន2068ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1578ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1572ដង ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់   អាន2215ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1640ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1646ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1635ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1430ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      953នាក់
ម្សិលមិញ    14000នាក់
សប្ដាហ៍នេះ    32741នាក់
ខែនេះ    38838នាក់
ឆ្នាំនេះ   3109408នាក់
សរុប   52469334នាក់
ថ្ងៃទី 08 ខែ 09 ឆ្នាំ 2024 ម៉ោង 09:22