គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង

ដោយៈ DJខេមរា ខេត្តសៀមរាប ថ្ងៃទី 25 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 11:21 នាទី ចំនួនអានៈ 2007

នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជា នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការដ្ឋានអង្គរក្ស រួម ទាំងអស់លោកជានាយ និង ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស និង មន្ត្រីប្រតិបត្តិករស៊ីម៉ាក់  បានអញ្ជើញចូលរួមរំលែកទុក្ខ និង គោរពវិញ្ញាណក្ខ័ន្ត សពរបស់ លោក ប៊ួយ គឹមលៀង ប្រធានក្រុម B.A.C.01​ចំណុះទីបញ្ជាការស៊ីម៉ាក់ ភ្នំពេញ  ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៥ និង៤៨នាទី នារសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៥ ដោយរោគាពា ក្នុងជន្មាយុ ៥៦ឆ្នាំ នៅភូមិ ទ្រៀក សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ។ 

បន្ទាប់ពីគណៈប្រតិភូបានដាក់នូវកម្រងផ្កា និង ការបូជ្ញាទៀន ធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត នៃសពលោក ប៊ួយ គឹមលៀង និង ធ្វើការស្មឹងស្មាត គោរពវិញ្ញាណក្ខ័ន្តនៃសព  ក្នុងការរំលឹងនូវគុណបំណាច់របស់លោក ដែលបានតស៊ូពុះពារក្នុងការបំរើជាតិមាតុភូមិ នៃទឹកដីសុវណ្ណភូមិកម្ពុជាយើង ក្នុងការបោសសម្អាតនូវយុទ្ធភ័ណ្ឌមិនផ្ទុះ ដែល​សេសសល់កាលពីសង្រ្គាម  ។

ក្នុងការចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារលោក ប៊ួយ គឹមលៀង នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង និង អស់លោក ព្រមទាំងសមាជិកក្រុមប្រតិភូដែលបានចូលរួម ក្នុងការរំលែកទុក្ខ គោរពវិញ្ញាណក្ខ័ន្ត បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើម ដែលត្រូវជាមិត្តភក័្តរួមការងារ ។ ម៉្យាងទៀត​ចំពោះគំរូនៃវីរៈភាព និង រាល់ស្នាដៃនៃសមិទ្ធផលដ៏ធំធេងដែលលោកបានបន្សល់ទុកនៅ ក៏បានធ្វើបងប្អូនរួមការងារនៃអង្គភាពស៊ីម៉ាក ចងចាំជានិច្ចនូវគំរូវីរៈដ៏ឆ្នើមរបស់លោក ដែលធ្វើឲ្យកូនចៅជំនាន់ក្រោយ សិក្សារៀនសូត្រពីវីរៈភាពទាំងនេះ ។

ក្នុងនោះដែរឯកឧត្តមឧត្តមសេនីយ៍ទោ គង់ ប៊ុនលី ក៏បានអាននូវសារលិខិតរំលែកទុក្ខរបស់ឯកឧត្តម នាយឧត្តម សេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជានាយករងខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការដ្ឋានអង្គរក្ស រួមទាំងអស់លោកជានាយ និង ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ជូនចំពោះគ្រួសារសពលោក ប៊ួយ គឹមលៀង    ព្រមទាំងបានធ្វើការឧទិ្ទសជូនដល់វិញ្ញាណក្ខ័ន្តលោក ប៊ួយ គឹមលៀង   ឲ្យបានទៅកាន់ទីសោយសុខក្នុងសុគតិភពថ្មី  ព្រមទាំងសូមបែរក្រោយឲ្យពរជ័យដល់ថ្នាក់ដឹកនាំជាតិ បងប្អូនរួមការងារ និង ក្រុមគ្រួសារ សូមឲ្យជួបតែសេចក្តីសុខ នឹង ដឹកនាំប្រទេសឲ្យមានកិច្ចអភិវឌ្ឍរីកចម្រើន ។

ដើមី្បចូលរួមក្នុងពិធីបុណ្យសពរបស់លោក ប៊ួយ គឹមលៀង នេះដែរឯកឧត្តម នាយឧត្តម សេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង និង លោកជំទាវ បានចូលរួមឩបត្ថមនូវថវិកា ១ពាន់ដុល្លា , អង្ករ​២០០គក្រ , ប៊ីចេង ០៥គក្រ , ទឹកត្រី ០២យូរ ,ទឹកស៊ីអ៊ីវ ០២យូរ ដល់ក្រុមគ្រួសារសពដើមី្បចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យសពផងដែរ ។

ឱកាសនោះដែរគណៈប្រតិភូក៏បានអញ្ជើញចូលរួមក្នុងពិធី ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ជាមួយក្រុមគ្រួសារនៃសព​ ៕ដោយ៖ លោក ខេង ខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង   អាន1902ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1399ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1358ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1458ដង រឿងទុំទាវ (មានវីដេអូ)   អាន3516ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1556ដង ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន1551ដង ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1372ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន902ដង ពលរដ្ឋជាង៤០គ្រួសារស្នើសុំអាជ្ញាធរខេត្តសៀមរាបអោយបើកផ្លូវ១ខ្សែរ   អាន1498ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3211នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    21055នាក់
ខែនេះ    330223នាក់
ឆ្នាំនេះ   2340762នាក់
សរុប   51700688នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 09:20