រឿងដ៏ចម្លែកដែលពុំដែលធ្លាប់លឺមួយបានកើតឡើងដោយ គ្រូពេទ្យបង្អែក ផ្នែកវះកាត់ម្នាក់បានរត់គេចខ្លួនពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីធ្វើសកម្មភាពរំលោភស្ត្រីម្នាក់ដែលមកសម្រាកថែទាំជំងឺប្តីក្នុងមន្ទីរពេទ្យ។
ប្តីនារីរងគ្រោះ បានឲ្យ សមត្ថកិច្ចដឹងថា ខ្លួនមានជំងឺ ហើយឲ្យប្រព័ន្ធ មកសម្រាកកំ ដថែទាំសុខភាព ប៉ុន្តែគ្រាដែល ខ្លួនកំពុងដេកលក់ នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ គ្រូពេទ្យផ្នែកវះកាត់ ឈ្មោះ ហេង ម៉េងលាង បានហៅប្រពន្ធ របស់ខ្លួនឲ្យចូល ក្នុងបន្ទប់ពិសោធន៍ ដោយភូតកុហកថា ត្រូវបូមឈាម ដើម្បីយកទៅជួយសង្គ្រោះប្តី ។
បុរសជាប្តីបន្តថា ពេលចូលទៅដល់ក្នុងបន្ទប់ ប្រពន្ធគាត់បានបញ្ជាក់ថា គ្រូពេទ្យខាងលើនេះបានកាន់ម្ជុល២ មួយតូច មួយធំ បានចាក់ទៅលើភរិយាគាត់ អាចជាថ្នាំសន្លប់ ទើបគ្រូពេទ្យកំហូចនេះបានធ្វើសកម្មភាពរំលោភ បានសម្រេចរួចហើយក៏ គេចខ្លួនបាត់ស្រមោល។
ស្ត្រីរងគ្រោះ ពេលដឹងខ្លួនឡើងបានស្រែកទ្រហ៊ោយំ រត់មកប្រាប់ប្តីរាល់រឿងហេតុករណីចាប់រំលោភនេះ ទើបមានការឆោឡោភ្ញាក់ផ្អើលដល់បុគ្គលិកមន្ទីរពេទ្យ អ្នកជំងឺ ហើយជនរងគ្រោះបានប្តឹងសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ៕
ថ្ងៃនេះ | 1708 | នាក់ |
ម្សិលមិញ | 4201 | នាក់ |
សប្ដាហ៍នេះ | 21032 | នាក់ |
ខែនេះ | 107926 | នាក់ |
ឆ្នាំនេះ | 3446445 | នាក់ |
សរុប | 52806371 | នាក់ |
ថ្ងៃទី 10 ខែ 10 ឆ្នាំ 2024 ម៉ោង 07:42 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net