សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 02:21 នាទី ចំនួនអានៈ 1923

លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿង​ និងឃាត់ខ្លួន​ឈ្មួញឈើម្នាក់នៅ​រសៀល​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ២០១៥ម្សិល​មិញ ហើយ​ក្នុង​នោះ​ក៏​បាន​រកឃើញសារធាតុញៀន មួយ​ចំ​នួន​ផង​ដែរ។

លោក ឯម មុន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាង ជើងបឹងទន្លេសាប បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​​ថា តាមពិតករណី នេះ​កម្លាំង​របស់លោក មានការសង្ស័យថា ឡានខាងលើ​ផ្ទុក​ឈើ​គ្រញូង ប៉ុន្តែនៅពេលដេញ​តាមឆែកឆែ ឡាននោះបានព្យាយាម រត់គេចបាត់ទាំងយប់។ លុះ​ព្រឹក​ឡើងក៏​បានជួបប្រទះជាថ្មី ហើយក៏បាន ឃាត់ចាប់តែម្តង។ លោកបន្តថា នៅ​ពេល​ចាប់​ជាក់​ស្តែងនោះ ក្នុងឡានមិន មានឈើគ្រញូងទេ ពីព្រោះជនសង្ស័យ បាន​ទម្លាក់​ឈើ​ចុះ​អស់​ហើយ។​ ប៉ុន្តែបានបន្សល់ ស្លាកស្នាមដោយឡាន មិនមានពូកកៅ​អី​ខាងក្រោយ និងមាន​កំ​ទេច​​ឈើនៅជាប់ក្នុង​ឡាន​នៅឡើយ។ លោកបន្តថា ជនសង្ស័យ ដែលជាមេឈ្មួញ ឈើ​គ្រ​ញូង​ឈ្មោះ ឃួន សុធារ័ត្ន ភេទប្រុស អាយុ២៤ មាន​ទីលំនៅភូមិទួល ក្រឡាញ់ ឃុំ​ខ្នារ​សណ្តាយ​ ស្រុកបន្ទាយស្រី។ ចំណែករថយន្តដែល​ដកហូតម៉ាក ឡិចស៊ិស RX300 ពណ៏​ទឹក​មាស​គ្មាន​ស្លាកលេខ និងគ្មានពូកអង្គុយ។ ក្រោយពេលឃាត់ ខ្លួនជនសង្ស័យ ក៏បែកធ្លាយ ជាប់ពាក់ព័ន្ទ​ករណីគ្រឿងញៀន​បន្ថែមទៀត។

លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត​បាន​អោយ​ដឹងដែរថា ឡានខាងលើ នេះ​បន្ទាប់​ពី​ខាងមេព្រៃសង្ស័យថា មានផ្ទុក បទល្មើសឈើគ្រញូង ក៏បានដេញស្ទាក់ តែឡាននោះបាន ព្យាយាមបើក រត់គេចពី ស្រុកស្វាយលើ បក​ទៅខេត្តព្រះវិហារ។ តែអកុសល​ឡាននោះបាន​ក្រឡាប់នៅក្នុងទឹកដីខេត្តព្រះវិហារ ក៏យកឡានមួយផ្សេង ទៀតមកដឹកឈើទាំង នោះចេញទៅបាត់ ហើយឡានដដែល បានបើកចូលមក ខេត្តសៀមរាបវិញ​ ទើបសមត្ថកិច្ចឃាត់​បាននៅស្រុកស្វាយ​លើតែម្តង។ លោកបន្តថា នៅពេលឃាត់ឡាន និងឃាត់ខ្លួនអ្នក បើកបរខាងលើ ក៏មានការ សង្ស័យជននោះ ជាប់ពាក់ពន្ធ័ ករណីគ្រឿងញៀន បន្ថែមទៀត។ បច្ចុប្បន្នជនសង្ស័យ បញ្ជូនទៅ ការិយាល័យ នគរបានប្រឆាំង គ្រឿងញៀនខេត្ត ឯរថយន្ត រក្សាទុកនៅ ស្រុកស្វាយលើ ដើម្បីស៊ើបអង្កេតជាបន្ត។

សូម​បញ្ជាក់បន្ថែមថា ឈើគ្រញូងកំពុង តែចាប់​ផ្តើម​ចរាចរណ៏​ឡើង​វិញ​យ៉ាងគគ្រឹកគគ្រេង ឆ្លងកាត់ ខេត្ត​ឧត្តរ​មាន​ជ័យ ខេត្តសៀមរាប ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​កំ​ពង់ធំ ឆ្ពោះទៅទីផ្សារងងឹត នៅព្រំប្រទល់ ខេត្តកំពង់ចាម ដោយគេសង្ស័យថា សមត្ថកិច្ចមួយចំនួន ជាអ្នកបើកភ្លើខៀវ ឲ្យមានបទល្មើស នេះកើតឡើង ដើម្បី​ផល​ប្រ​យោជ​ផ្ទាល់​ខ្លួន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1629ដង អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1457ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន1778ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2138ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1346ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1338ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1533ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1487ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន2753ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1432ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15161នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    161645នាក់
ខែនេះ    544925នាក់
ឆ្នាំនេះ   1927157នាក់
សរុប   51287083នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 12:37