ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 11:43 នាទី ចំនួនអានៈ 2065

ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ​ហើយថា​បាន​​រស់​ឡើង​វិញ បន្ទាប់​ពី​បើក​ក្តាមឈូស​ជាចុង​ក្រោយ​អោយ​សាច់​ញាតិ​មើល​មុខមុន​លើក​ដាក់មេន​​បូរជាសព។

ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅវេលាម៉ោង​ប្រហែល​៧ព្រឹក​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅ​វត្ត​ព្រិន ស្ថិត​ក្នុង​ភូមិ​ក្រសាំង​ សង្កាត់​ជ្រា ក្រុង​សៀមរាប ខេត្តសៀមរាប។

ប្អូន​ស្រីរបស់​​ស្រ្តី​សាក​សព​ខាង​លើ​​បាន​ប្រាប់​ថា កាល​ពីព្រឹក​​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៥ បង​ស្រី​របស់​នាង​មាន​អាការៈមិន​ស្រួល​ខ្លួន ក៏បាន​នាំ​យក​ទៅ​ព្យាបាល​នៅ​ឯមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប។ ខណៈនោះ​គ្រូ​ពេទ្យ​បាន​ព្យួរសេរ៉ូម ហើយ​ប្រាប់​ថា មិន​ទាន់​ដឹក​ពី​អាការៈរោគ​នៅ​ឡើយ​ទេ រង​ចាំ​តាម​ដាន​បន្តទៅ​ទៀត។ តែ​លុះ​ដល់​រសៀល​ថ្ងៃដដែល​បង​ស្រី​របស់​នាង​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​រថ​យន្ត​ពេទ្យ​ខេត្ត​បាន​ដឹក​សាសព​យក​មក​ផ្ទះរបស់​ខ្លួន​​វិញដែល​មាន​អាស័យ​ដ្ឋានខាង​លើ ​ដើម្បី​ធ្វើ​បុណ្យ​ទៅតាម​ប្រ​ពៃណី​សាសនា។

ប្រ​ភព​ពីអ្នក​ឃើញ​ហេតុ​ការណ៍ និង​អ្នក​ជួយ​លើក​ក្តាមឈូស បើក​ក្តាមឈូស បាន​អោយ​ដឹង​ថា តាម​បទ​ពិសោធន៍ សាក​សព​បើ​ស្លាប់​តែ​មួយ​ថ្ងៃរឹង​ខ្លួន​បាត់​ទៅ​ហើយ តែ​នេះដាក់​ក្នុង​ក្តាមឈូស​តាំង​ពី​ថ្ងៃទី១៨ រហូត​ដល់​ថ្ងៃទី២១នេះ​សព​នៅ​ទន់ដូច​មនុស្ស​រស់ ហើយ​ថែម​ទាំង​ហាមាត់​ និង​បើក​ភ្នែកក្រ​ឡោត​ទៀតផង ទើប​ពួកគេ​លើក​សាក​សព​ចេញ​ក្រៅ​ដាក់​លើ​សាលាបួស​មុខ​ភ្លើង​ក្បែរទីបច្ឆាដើម្បី​អោយ​គ្រូពេទ្យ​ជំ​នាញ​ពិនិត្យ​សាឡើង​វិញ។

លោកយាយ ចែន និង​លោកយាយ ស៊ីម មាន​វ័យ​ប្រហែល​ជា​៨០​ឆ្នាំស្លៀក​សពាក់​សនៅ​អង្គុយ​ចម្ងាយ​ប្រែល​បី​ម៉ែត្រ​ពី​សាកសព​បានតំ​ណាល​​អោយ​ដឹងថា កាល​ពី​ដើម​ធ្លាប់​មាន​មនុស្ស​ភ្លឹក​មិន​ដឹង​ខ្លួន​ពីរ​បី​ថ្ងៃរហូត​ដល់​មួយ​អាទិត្យ​ក៏មាន​បន្ទាប់​មក​ដឹង​ខ្លួន​វិញហើយ​រស់​រាន​មាន​ជីវិត​ដដែល​។ លោក​យាយ​ស៊ី​ នៅ​ភូមិ​វាល​ ខាង​លើ​បាន​បន្ថែមថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុខ​ធ្លាប់​មាន​ស្រ្តី​មា្នក់​ឈ្មោះ ភិន នៅ​ផ្សា​ដើម​ក្រលាញ់ ភ្លឹក​ មិន​ដឹង​ខ្លួន​ជាច្រើន​ថ្ងៃ លុះ​ដល់​សាច់​ញាតិ​ធ្វើ​បុណ្យ​លោក​សូត្រ​ធម៌ដាក់​ទង​ព្រលឹង​ ក្រោម​មក​ដឹង​ខ្លួន​ឡើង​វិញ។ លោក​យាយ​បន្ថែម​ទៀតថា ក្រោយ​ឈ្មោះ​ភិន​នេះ​ដឹង​ខ្លួន​ឡើង​វិញ ក៏​ប្រាប់​ថា ព្រលឹង​របស់​គាត់​បាន​ទៅ​ងូត​ទឹក​ជាមួយ​ក្រុម​ពួក​នាងៗកីណរសប្បាយ​ខ្លាំង​ណាស់ ដល់​ពេល​សប្បាយ​អស់​ចិត្ត​ក៏​គិត​ថា មក​សប្បាយ​នេះ​រាង​យូរក៏​គិត​ថា ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ប្រាប់​តែ​មក​ដល់​ផ្ទះលឺ​គេ​ចាក់​ភ្លេង​ធ្វើ​បុណ្យ ក៏ស្រាប់​តែ​ដឹង​ខ្លួន​តែម្តង​ទៅ។

យោង​តាម​លោក គ្រូពេទ្យម្នាក់ឈ្មោះ ពិសិទ្ធ ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​កុម៉ា​អង្គរ (ពេទ្យ​បេះដូង) ខេត្ត​សៀមរាប ដែល​បាន​យក​ឧប្បករ​ទៅ​ពិនិត្យ​សាកសព​នៅ​ព្រឹក​មិញ​ម៉ោង​ប្រហែល​៨និង​៣០​នាទី ​នៅ​កណ្តាល​ហ្វូង​មហាជន លោក​គ្រូពេទ្យ​រូប​នេះ​បាន​អះ​អាង​ថា នាង​ ចាន់​ធាន បាន​លាចាកលោក​នេះ​យ៉ាង​ពិត​ប្រាកដហើយ ព្រោះ​ចង្វាក់​បេះដូច​គ្មាន ជីពចរគ្មាន ដង្ហើម​គ្មាន ឈាម​គ្មាន​ចរនា ហើយ​ខ្លួន​ត្រជាក់​ដូច​មនុស្ស​ស្លាប់​មែន តែ​គ្រាន់​តែ​នៅ​ទន់​មិន​រឹង​ដូច​សាកសព​ផ្សេង​តែប៉ុណ្ណោះ។

កញ្ញា ចាន់​សំ​បូរ អាយុ២០​ឆ្នាំ ជាប្អូនស្រី​ទី២នៃ​សាក​សព​ បាន​ប្រាប់​ថា នាង​មាន​បង​ប្អូន​តែបី​នាក់​សុទ្ធ​តែស្រីៗ ហើយ​បង​ស្រី​របស់​នាង​ជាមេគ្រួសារ នៅ​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ ចាន់​សុផល អាយុ​ទើប​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ពួក​នាង​ជាកូន​កំ​ព្រា គ្មាន​ម្តាយ​ឪពុង​ទេ ថែម​ទាំង​គ្រួសារមាន​ជីវភាព​ទី​ទាល់​ក្រស្ទើ​តែ​រក​លុយ​ធ្វើ​បុណ្យ​សពមិន​បាន​​ទៀត​ផង។ កញ្ញា ចាន់​សំ​បូរ បាន​ប្រាប់​បន្ថែម​តាម​ទូរស័ព្ទនៅ​ម៉ោង​ ១១ព្រឹក​នេះថា សព​បង​ស្រី​របស់​នាង​និង​រៀប​ចំ បូរជា​នៅ​ម៉ោង​១០​យប់​ថ្ងៃទី២១នេះហើយ ប្រ​សិន​មិន​មាន​ហេតុការណ៍​ចំ​ឡែក​អ្វី​កើត​ឡើង​ទេនោះ។

លោក ប៉ែនផលគុណ ប្រ​ធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ម៉ៅង​១១និង​២៥នាទី​ព្រឹក​ដដែល​នេះផ្ទុយ​ពី​ចម្លើយ​ប្អូន​ស្រី​ជន​រង​គ្រោះថា ស្ត្រី​រង​គ្រោះ​ខាងលើនេះ គើត​ជំងឺ​ឆ្កែឆ្កួត​ខាំដោយ​មិន​អាច​ព្យាបាល​បាន​ទេ។ លោក​បន្តថា ជំងឺ​ឆ្កែឆ្កួត​ខាំនេះ អាច​ធ្វើ​អោយ​អ្នក​ជំ​ងឺខ្លាច​ទឹក ប្រកាច់ ឬសន្លប់​បាត់​បង់​ស្មារតី។ លោក​បញ្ជាក់​ថា ថ្ងៃដែល​គ្រូវ​ពេទ្យ​បញ្ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ នាង​មិន​ទាន់​ស្លាប់​នៅ​ឡើយ​ទេ តែ​គ្រូពេទ្យ​បាន​ប្រាប់​សាច់ញាតិ​ថា អស់​សង្ឃឹម​ហើយ គ្មាន​លទ្ធភាព​ព្យាបាល​ទេ នាង​និង​ស្លាប់​នៅ​ពេល​ណាមួយក្នុង​ពេល​ឆាប់ៗ៕ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1594ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1512ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1452ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1398ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន1818ដង សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់   អាន1414ដង អគ្គីសភ័យបានឆាបឆេះសាខាក្រុមហ៊ុន Metfone កណ្តាលក្រុងសៀមរាប   អាន1537ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1348ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10125ដង ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1541ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36728នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    139899នាក់
ខែនេះ    523179នាក់
ឆ្នាំនេះ   1905411នាក់
សរុប   51265337នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 19:00