ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 10:06 នាទី ចំនួនអានៈ 1917

បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​មួយ​ចំ​នួន​នៅ​តែ​មិន​មាន​ការ​កោដ​ក្រែង​អ្វី​ទាំង​អស់​ នៅ​តែ​លួច​ឆ្លៀត​ឱកាស​ លួច​ស៊ី​លុយ​ក្រោម​តុ​ជា​ថ្នូរ​​និង​សេវា​កម្ម​ឆាប់​រហ័ស ឬសេវាកម្ម​ល្អ ហើយ​ទង្វើ​ទាំង​នេះ​អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​គួរ​តែ​រឹត​បន្តឹង​អោយ​បាន​ឆាប់​រហ័យ ជាស​វៀង​ខូច​កិត្តិ​យស​ដល់​ថ្នាក់​ដឹក​នាំ​កំពូល។

យោង​តាម​បណ្តាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះថា ˝Sovitou Vy” និង​មាន​ការ​ចែក​រំ​លែក​បន្ត​ពី​បណ្តាញ​សង្គម​ ˝ Sok Kimseng˝ បាន​ធ្វើ​ការ​រិះ​គន់​ក្រុម​គ្រូ​ពេទ្យ​មួយ​ចំ​នួន​នៅ​បម្ទី​ពេទ្យ​បង្អែកខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០១៥ដូច​ខាងក្រោម៖

˝ពត៌មាន មួយជ្រុងពីមន្ទីពេទ្យបង្អែកខេត្ត៖ សៀមរាបថ្ងៃទី២៩ / ០៩/ ១៥ ខ្ញុំបាននាំកូនទៅមន្ទីពេទ្យខេត្ត ដើម្បីពិនិត្យជម្ងឺ ( ពកទន់ៗនៅត្រចៀកផ្នែកខាងក្រោយ )ដំ​បូង​ខ្ញុំត្រូវបង់​សេវា ១៥០០០៛​ សំ​រាប់​ផ្នែក​ពិគ្រោះយោ​បល់​ក្រោយមក ត្រូវបង់ ១២០០០៛ទៀតផ្នែក អេកូសាស្ត្រ បន្ទាប់ពីធ្វើអេកូ រួចគ្រូពេទ្យថាកូនខ្ញុំកើត គីស ត្រូវវះពេលត្រឡប់មកដល់បន្ទប់ពិនិត្យវិញ( បន្ទប់ពិនិត្យជំងឺទី ១ )
ពេលនោះមានអ្នកគ្រូពេទ្យរាងចំណាស់បន្តិច ពាក់ម៉ាស់ បានយកក្រដាស លទ្ធផលអេកូពីកូនខ្ញុំចូលបន្ទប់ ហើយអោនខ្សិបដាក់ត្រចៀកអ្នកគ្រូពេទ្យដែលអង្គុយក្នុងបន្ទប់ រួចក៏ហៅខ្ញុំចូល រួចនិយាយថា គេយក ៥០$ ( អ្នកវះកាត់ )វះអោយភ្លាមមិនចាំបាច់រងចាំ បើធ្វើតាមលំដាប់លំដោយ ត្រូវបង់សេវា បន្ទប់សំរាក និងត្រូវរងចាំយូរថ្ងៃទើបបានវះព្រោះអ្នកជំងឺច្រើនណាស់ ខ្ញុំគិតមួយសន្ទុះក៏សំរេចចិត្ត អោយពេទ្យវះកាត់ ព្រោះតែខ្ញុំរវល់ពេកមិនមានពេល ដេកកំដរ ។ ក្រោយប្រគល់លុយខ្ញុំទាមទាវិក័យបត្រ័ គាត់ថាអត់មានទេ ( ពេទ្យលួចវះអោយទេ ) គាត់ថាបើអញ្ចឹងធ្វើតាមធម្មតាទៅ

បញ្ជាក់: នៅមុនពេលកូនខ្ញុំចូលវះ ក៏មានប្អូនម្នាក់មានជម្ងឺដូចគ្នាដែរ ដែលត្រូវក្រុមគ្រូពេទ្យ ទាលុយ ថ្លៃមុខកាំបិត មួយសន្ទុះក្រោយមក ក្មួយខ្ញុំបានសួរអ្នកដែលវះមុន គាត់ថាពេទ្យយក ១០០០០០៛ = ២៥$
ពេលនោះខ្ញុំបានទៅអង្គុយក្បែរប្អូនម្នាក់នោះដើម្បីសួរនាំ ស្រា់ប់តែពេទ្យហៅចូលបន្ទប់យ៉ាងលឿនពេចេញ​មក​ក្រៅខ្ញុំសួរម្តងទៀតគាត់ឆ្លើយថា ថ្លៃមុខកាំបិត ៥០$ខ្ញុំគិតថា​ពេទ្យអោយ​គាត់និយាយ​អញ្ចឹងព្រោះ​ខ្លាច​ខ្ញុំតវ៉ា។
សំនួរ : តើនេះជាអំពើពុករលួយដែរទេ? តើទង្វើនេះកើតឡើងទូទៅ រឺ ចំពោះតែពួកខ្ញុំពីនាក់? តើទង្វើរនេះធ្ងន់ធ្ងរយ៉ាងណាចំពោះអ្នកជម្ងឺផ្សេងទៀត? សូមមិត្តភ័ក្រ និងបងប្អូនមេត្តាផ្តល់យោបល់!˝

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ប៉ែន ​ផលគុណ​ ប្រ​ធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​បាន​ទេនៅ​ម៉ោង​៩និង​៥៤​នាទី​ព្រឹក​ថ្ងៃទី០១​ ខែ​តុលា ឆ្នាំ​២០១៥​នេះ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ទទួល​។

ប្រ​ជា​ពល​រដ្ឋ​កម្ពុជា សូម​អង្វ​យ៉ាង​ទទួច​ទៅ​លោកគ្រូវ​ពេទ្យ អ្នក​គ្រូ​ពេទ្យ​ សូម​មេត្តា​ធ្វើ​ការ​ទៅ​តាម​វិជ្ជា​ជីវៈ កុំ​មាន​ការ​រើស​អើង​ ប្រ​កាន់​អ្នក​ក្រអ្នក​មាន​ ឬអ្នក​តូច​អ្នក​ធំ ព្រោះ​សុទ្ធ​តែ​ជា​មនុស្ស​ដូច​តែគ្នាទេ និង​សូម​មេត្តា​បញ្ឈប់​រាល់​អំ​ពើ​ពុក​រលួស​ដែល​ជា​ទំ​លាប់​ចាស់​នោះ​ចោល​ទៅជាស​វាង​មាន​ការ​រិះ​គន់​ដូច​ខាងលើ ហើយ​អាច​និង​ប្រ​ឈរ​មុខ​ចំ​ពោះ​មុខ​ច្បាប់​ទៀតផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន1740ដង ចំរៀងបទ ជំរុំតាទុំ   អាន1909ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1338ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន2759ដង អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ   អាន2503ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1672ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1497ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន1572ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1564ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1548ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23575នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    170059នាក់
ខែនេះ    553339នាក់
ឆ្នាំនេះ   1935571នាក់
សរុប   51295497នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 18:48