ព័ត៌មានក្ដៅ

    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 3809

    និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East Asia) ហៅ​កាត់​ថា USEA ខេត្ត​សៀមរាប ដែល​បាន​គំរាម​ដាក់​គ្រាប់​បែក​បំ​ផ្ទុះ​អោយ​ស្លាប់​លោក សខេង ឧបនាយក​រដ្ឋ​មន្រ្តី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាលពីថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០១៥ និង​ត្រូវ​ដោះ​លែង​អោយ​មាន​សេរីភាព។

    យោង​តាម​សម្តី​របស់​អ្នក​ស្រី កុយ កិ​ត្យា មេធាវី​ការ​ពារ​ក្តី​អោយលោក តៅ​សាវឿន បាន​​ប្រាបអ្នកកាសែត​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​តុលា​ ឆ្នាំ២០១៥​នេះ​ថា តុលាការខេត្ត​សៀមរាប​នឹង​ដោះលែង​យុវជន​ដែល​គំរាម​បោក​គ្រាប់បែក​សម្លាប់​​លោក​ សខេង តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាល​ពី ​ខែ​កញ្ញា​កន្លងទៅ​​ឲ្យ​មាន​សេរីភាព​​វិញ​នៅ​ចុងខែ​តុលា បន្ទាប់ពី​មានការ​ជំនុំ​ជម្រះក្ដី​កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា​កន្លងទៅ​ថ្មីៗ​នេះ។​

    អ្នក​ស្រី កុយកិ​ត្យា បាន​បន្តថា តុលាការ​ខេត្ដ​សៀមរាប​បានសម្រេច​ផ្ដន្ទាទោស​យុវជន​ឈ្មោះ តៅ សាវឿន រយៈពេល​១៥​ខែ តាម​មាត្រា ​២៣៣ នៃ​បទ​ក្រមព្រហ្មទណ្ឌ ប៉ុន្តែ​អនុវត្ត​ទោស​តែ​១​ខែ។ អ្នកស្រី​បន្ថែមថា កូនក្ដី​របស់​អ្នកស្រី​នឹង​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ២០១៥ខាង​មុខ​នេះ​​។ ​

    និស្សិត​នៅ​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East Asia) ម្នាក់​បាន​បង្ហើប​ប្រាប់​ថា មូល​ហេតុ​ដែល​ធ្វើ​អោយ​លោក តៅ​សាវឿន ខឹង​ក្រេវ​ក្រោដ រហូត​ប្រមាត​ដាក់​គ្រាប់​បែក​អោយ​ស្លាប់​ទាំង​អស់​គ្នានៅ​ថ្ងៃ​ដែល​លោក សខេង មក​ចែកសញ្ញាប័ត្រ​នោះ ព្រោះ​ខាង​សាលា​បាន​លើក​ថ្ងៃចែក​សញ្ញាប័ត្រ​ម្តង​ហើយ​ម្តងទៀត​ (​ដំបូង​ឡើយ​ថា ចែក​នៅ​ថ្ងៃទី២៦ តែមុន​ថ្ងៃ២៦ថាចែក​ថ្ងៃទី២៨ ដល់​មុន​ថ្ងៃទី២៨ថាថ្ងៃទី២៨មិន​បាន​ចែក​ទេ មិន​ដឹង​ថ្ងៃណាទេចាំជួន​ដំ​ណឹងដល់​និស្សិត​នៅ​​ពេល​ក្រោយ លុះ​បន្ទាប់​មក​ទៀត​ផ្តល់​ដំណឹង​ថ្មីមួយទៀត​ថា ចែក​នៅ​ថ្ងៃទី២៨វិញ)។

    សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី២៨ ខែកញ្ញា និស្សិត​តៅ​សាវឿន​បាន​ទៅ​ទទួល​សញ្ញាប័ត្រ​ដូច​និស្សិត​ដ៏ទៃ ដោយ​មិន​មាន​ការ​ដាក់​គ្រាប់​បែក​ដូច​សម្តី​ដែល​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នោះ​ទេ ហើយ​បន្ទាប់​ពី​សមត្ថ​កិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគា​លោក តៅ​សារឿន បាន​សរសេរ​លិខិត​សុំ​ទោស​លោក​ សខេង ជាសា​ធារណៈពី​ក្នុង​ពន្ធនាគារខេត្ត​សៀមរាបផងដែរ។

    ប្រ​ទេស​មាន​ច្បាប់​គ្រួសារមាន​វិន័យ បើ​ទោះ​ជា​លោក តៅ​សាវឿន​ មិន​ជាប់​ទោស​យូអង្វែង​ដូច​ក្នុង​មាត្រា២៣៣​ក៏ដោយ តែ​ក៏​បាន​ជាប់ទោស​​អស់​រយៈពេល​១ខែផងដែរ ដែលវា​​ជា​ការ​ប្រមាន​ដល់​អ្នក​ដ៏ទៃ​ជាស​វៀង​​យក​តំ​រាប់​តាម៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន778ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន542ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន567ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន2740ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន5482ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន1334ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន2883ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន1216ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន1095ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន1891ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធីសេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផងគេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្តក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      383នាក់
    ម្សិលមិញ    6825នាក់
    សប្ដាហ៍នេះ    7222នាក់
    ខែនេះ    197742នាក់
    ឆ្នាំនេះ   472601នាក់
    សរុប   28577852នាក់
    ថ្ងៃទី 20 ខែ 02 ឆ្នាំ 2018 ម៉ោង 04:52