ព័ត៌មានក្ដៅ

    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 03:46 នាទី ចំនួនអានៈ 1765

    នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិតា​វៀន សង្គាត់​សាលាកំ​រើក ក្រុង​សៀមរាប ​ដែល​មាន​ទី​តាំ​ង​ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុងកែងផ្លូវ​​ជន្លង់។

    យោត​តាម​សម្តី​ស្រី​មាស្សា​ដែល​រងគ្រោះ​ និង​ស្រី​ម៉ាស្សា៤-៥នាក់​ទៀត​បាន​និយាយដូចៗ​គ្នាថា ដំ​បូង​ឡើយ​លោក​ប៉េ​អឹម​ខាង​លើ​នេះបាន​បើក​ម៉ូតូចូល​មក​បុក​ស្ត្រី​ម៉ាស្សា​ដែល​អង្គុយ​លើ​កៅ​អី​២ដង​ រួច​បង្ខំ​អោយ​ស្រី​ម៉ាស្សា​ម្នាក់​ចូល​ធ្វើ​សរសៃ​អោយ​ខ្លួន។ ប្រ​ហែល​មួយស​​ន្ទុះ​លោកប៉េអឹម​រូប​នេះ​បាន​ស្ទាប​លូក​លាន់​ស្រ្តី​ម៉ាស្សា ខាង​លើ​ តែ​ដោយ​នាង​មិន​ព្រម​ក៏ខោក​ក្បាល​របស់​នាង​ខ្លាំង​ៗ២-៣ក្រញ៉ដៃ ដល់​នាង​ឈឺ​នាង​ក៏ទះកំ​ភ្លៀ​ង​លោក​ប៉េអឹម​រូប​នោះ​១កំ​ផ្លៀង បណ្តាល​អោយ​លោក​ប៉េអឹម​ដែល​ខ្លួន​ធុំក្លិន​​តែស្រារូប​នេះខឹង​ក៏ប្រ​វ៉ាយ​ប្រ​តប់​ជា​មួយ​រូប​នាង​រហូត​បាក់​រនួត​គ្រែម៉ាស្សាធ្លាក់​ដល់​ការ៉ូ។ ស្រី​ម៉ាស្សា​រង​គ្រោះ​បន្តថា នាង​បាន​រត​ចេញ​ពី​បន្ទប់ម៉ា​ស្សា​ មក​ខាង​មុខ​ហាង​ដើម្បី​អោយ​គេ​ជួយ តែ​ត្រូវ​បាន​លោក​ប៉េអឹម​​​រូប​នោះ តាម​មក​កាច់​កនាង​២ដង​​ថែម​ទៀត តែ​បាន​ស្រ្តី​ម៉ាស្សា​ផ្សេង​ជួយ​នាង​ កុំ​អី​ប្រហែល​អាច​បាក់​កស្លាប់​ផង​ក៏មិន​ដឹង​ នេះ​បើយោង​តាម​សម្តី​របស់​ស្ត្រីម៉ាស្សា។

    ក្រុមស្ត្រី​ម៉ាស្សាបាន​បន្តថា ពួកនាង​មិន​ចង់​មាន​រឿង​ជាមួយ​លោក​ប៉េអឹម មិត្តសៅ នេះទេហើយបាន​ប្រាប់​ថា ពូឯង​ទៅចុះ​មិន​បាច់​នៅ​ឈ្លោះប្រកែក​អីទេ តែ​លោកប៉េអឹម​​​នេះមិន​ព្រម​ទៅ​ណាទេ ហើយ​ស្រែក​ថា ហៅ​ថៅកែពួក​ង៉ែង​មក​ជួប​អញ់ឥឡូវ អញ់​មិន​ទៅ​ណាទេ និយាយដដែលៗជា​ច្រើន​ដង។

    នៅ​ពេល​ដែល​ថៅ​កែ​ហាង​ម៉ាស្សា​មក​ដល់​ហាង​ម៉ាស្សា​ស្រាប់​តែ​​លោកប៉េអឹម មិត្តសៅ ជេរម្តាយ​ដៀល​ពូជថៅ​កែ​ហាង​ម៉ាស្សា​យ៉ាង​ចាស់​ដៃ ហើយចាប់​ផ្តើម​តាំង​ខ្លួន​ជា​សមត្ថ​កិច្ច​​​ទារក​ច្បាប់​ម៉ាស្សា ហើយ​ចោទថាហាង​ម៉ាស្សាខាង​លើ​នេះ​អត់​មាន​ច្បាប់​។ ​លោក​ប៉េអឹមបាន​​ស្រែក​ក្តែងៗថា អញ់​ចង់​បិទហាង​ម៉ាស្សា​នេះ​​ស្មើណា​ក៏បាន​ដែរកុំ​ចង់​ខ្លាំង​ជាមួយ​អញ់វើយ។

    លោកប៉េអឹម មិត្តសៅ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​កន្លែង​កើត​ហេតុថា លោក​ពិត​ជា​បាន​ខោក​ក្បាល​ស្រី​ម៉ាស្សានោះ​មែន តែ​ខោក​តិចៗ ខោកលេងតើ​ តែនាង​បែរជាទះកំភ្លៀងលោកខ្លាំងៗទៅ​វិញ បណ្តាល​អោយ​លោក​ខឹងទើប​រឿង​រ៉ាវ​វាកាន់​តែវែង​ឆ្ងាយ។

    ដោយ​ឃើញ​លោក​ មិត្តសៅ ស្រែក​ជេរគេ​ជេរឯងឡូឡាខ្លាំងៗ ហើយ​ស្រែក​ថា ទាំង​អាម្ចាស់​ហាង​ និង​អាអ្នក​កាសែត ឯងហៅ​អាណាមក​ចាប់​អញ់​ក៏ហៅទៅ បើ​ហៅ​បាន​អញ់​ថែម​លុយអោយ​១០​ម៉ឺ​ន​រៀល​ទៀត ទើប​អ្នក​យក​ព័ត៌មាន​យើង​បាន​​​ទូរស័ព្ទ​ទៅ​សមត្ថ​កិច្ច​ទាំង​តូច​ទាំង​ធំ​តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ រួច​បាន​ខល​ទៅ​តុលាការ​ខេត្ត​សៀមរាប​៣នាក់​ តែ​ម្នាក់​ខល​មិន​ចូល​ ឯ២នាក់​ទៀត​មិន​លើក​ទូរស័ព្ទ។ ចុង​ក្រោយ​មាន​តែលោក ថង​សាគុណ ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌខេត្ត​ ម្នាក់​គត់​បាន​លើកទូស័ព្ទហើយ​បាន​បញ្ជាអោយ​ប៉ូលីស​ប៉ុស្តិ៍សាលាកំរើក​មក​ដោះស្រាយ តែ​មិន​ហ៊ាន​ធ្វើ​អ្វី​ជន​ដៃដល់​ដដែល ចុង​ក្រោយ​អោយ​ជន​ដៃដល់​ទៅ​ផ្ទះ​តាម​សម្រួល ហើយ​ប្រាប់​ម្ចាស់ហាង​ម៉ាស្សា និង​នារី​រង​គ្រោះ​ថា ចាំ​ស្អែក​ចាំ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉ុស្តិ៍ប៉ូលីស​ក៏បាន ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​កន្លែង​ប៉េអឹមក៏បាន។

    លោក កើត-​វណ្តែត ហៅ​ទូច ម្ចាស់​ហាង​ម៉ាស្សាបាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោក​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ បើ​សិន​ជា​លោកប៉េអឹម​ មិត្តសៅ​ មិន​មក​សុំ​ទោស​លោក និង​ កូន​ចៅ​របស់​លោកទេនោះ។ លោក ទូច​ បន្ថែមថា ហាង​ម៉ាស្សារបស់​លោក​មាន​ច្បាប់​អាជីវកម្ម​ត្រឹម​ត្រូវ ពី​សាលាក្រុង​ មិន​មែន​រក​ស៊ី​ខុស​ច្បាប់​នោះទេ។ លោកទូច​បន្ថែម​ថា លោក​បាន​ជួយ​ស្រ្តី​ក្រី​ក្រគ្មាន​ការ​ងារ​ធ្វើ​ ដោយ​ការ​​​ផ្តល់​ការងារ​ផ្នែក​ធ្វើ​សរសៃ អោយ​ពួកគេ​មាន​បាយ​ហូប ហើយ​លោក​បាន​អោយ​តំលៃ​ស្ត្រី​ភេទ​ទាំង​អស់​នេះដូច​ស្ត្រី​ដទៃ​ដែរ។ លោក​ទូច​និយាយ​ទាំង​ហួស​ចិត្តថា ​លោក​ប៉េអឹម​ខាង​លើ​បែជាមក​វាយដំទៅ​លើ​ស្ត្រី​ភេទ​ទន់​ខ្សោយ​បែប​នេះទៅ​វិញ។ លោក ទូច សូម​អោយ​ថ្នាក់​ដឹក​នាំ​របស់​លោក មិត្តសៅ ជួយ​ចាត់​ចែង​រឿង​នេះផងកុំ​អោយ​មាន​គំរូអាក្រក់​ដល់​អ្ន​ក​ដទៃទៅ​ថ្ងៃក្រោយ។

    សូម​បញ្ជាក់​ថា មុន​ខាង​ប៉ូលីស​សាលាកំ​រើក​ទៅ​ដល់​ហាង​ម៉ាស្សាដែល​មាន​រឿង​ខាងលើ មាន​លោក​មេប៉ុស្តិ៍ ជ្រាវ និង​មន្ត្រី​របស់​លោក​បាន​ទៅ​ដល់​មុនដោយ​មិត្ត​ភ័ក្រ​របស់​លោក​ទូច​ជាអ្នក​ខល​ហៅ តែ​ត្រូវ​បាន​លោក ប៉េអឹម​ មិត្តសៅ​ ជេរដៀល​ត្មេះ​រហូត​លោក​ប៉ូលីស​ទាំង​២​នៅ​មិន​បាន​ជិះ​ម៉ូតូ​ទៅ​បាត់​ដោយ​ពោល​ពាក្យថា កន្លែង​កើត​ហេតុ​មិន​មែន​ទឹក​ដី​របស់​លោកទេ ជា​ទឹក​ដី​របស់​ប៉ុស្តិ៍សាលា​កំ​រើក សូម​អោយ​រាយការណ៍​ទៅ​ខាង​ប៉ុស្តិ៍​សាលា​កំ​រើក​ចុះ។ ហើយ​ដំបូង​ឡើយ​លោក​ មិត្តសៅ មិន​បាន​ពាក់​អាវ​ប៉េអឹម​ទេ តែ​ដល់​​ពេល​មាន​អ្នក​កាសែត​ទៅ​​ថត ទើប​លោក​យក​អាវ​ប៉េអឹម​មក​ពាក់ រួច​លោក​ប្រាប់​អ្នក​កាសែត​ថា លោក​ពាក់​អាវ​ប៉េអឹម​អោយ​អ្នក​កាសែត​ថត ព្រោះ​ចង់​ល្បីយូ​រហើយ អោយ​អ្ននកាសែត​ជួយ​ផ្សាយ​អោយ​ឆាប់​បាន​ល្បី​ដល់​ថ្នាក់លើផង។

    ក្រុម​ស្ត្រី​ម៉ាស្សា​ខាង​លើ​សូម​អំ​ពាវ​នាវ​ដល់​អង្គការ​សិទ្ធិ​មនុស្ស អង្គការ​ស្ត្រី​មាន​វិបត្តិ និង​អង្គការ​នានាដែល​ពាក់ព័ន្ធ​ករណី​ប្រើ​អំ​ពើ​ហឹង្សា​ខាង​លើក​ ជួយ​ពួក​គាត់​ផង​ ព្រោះ​ពួកគាត់​ត្រូវ​ការ​ភាព​យុត្តិធម៌ និង​ត្រូវ​ការ​ការពារ​ដោយ​ច្បាប់​។

    លោក សំ​សារ៉ូ នាយ​រង​ប៉េអឹម​ក្រុង​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២១​នេះថា ឈ្មោះ​ មិត្ត​សៅ ពិត​ជា​មាន​មែន​ តែ​សព្វ​ថ្ងៃ​មិន​នៅ​ឈរ​ជើង​នៅ​ប៉េអឹម​ក្រុ​ងទៀត​ទេ បាន​ផ្លាស់​ទៅ​ប៉េអឹម​ខេត្ត​ហើយ។

    លោក ចយ នាយ​ការិយាល័យ​ផ្នែក​ព្រហ្មទណ្ឌ​ប៉េអឹម​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២១​នេះដែរ​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​លោក​និង​ហៅ​លោក មិត្តសៅ មក​សាកសួរទៅ​តាម​និតិវិធី មិន​អោយ​ខូច​កិត្តិយស​ដល់​ស្ថាប័ណ​ប៉េអឹម​ខេត្ត​សៀមរាប​ឡើយ ហើយ​នេះ​ជា​រឿង​បុគ្គល៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន632ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន1813ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន965ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន415ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន673ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន544ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន745ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន3137ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន555ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន473ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
    រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
    កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    ដីលក់ (មិន​ជាប់​តំបន់អប្សរា)ដីលក់ Land for sale - ក្បាលៈ 13m x 25m (១៣ ម៉ែត្រ x ២៥ ម៉ែត្រ) - តំលៃៈ $85 ក្នុងមួយម៉ែត្រការ៉េ - បញ្ជាក់ៈ មិនជាប់តំបន់អាជ្ញាធរអប្សរា បែមុខទៅទិសខាងកើត ជាប់​ផ្លូវ​ដី​ក្រហម១៧ម៉ែត្រ មាន​គេ​រស់​នៅ​ក្ប...Read more
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10688នាក់
    ម្សិលមិញ    17918នាក់
    សប្ដាហ៍នេះ    35459នាក់
    ខែនេះ    225979នាក់
    ឆ្នាំនេះ   500838នាក់
    សរុប   28606089នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2018 ម៉ោង 20:11