ព័ត៌មានក្ដៅ

    រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់

    ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 04:13 នាទី ចំនួនអានៈ 2384

    ប្រ​ភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ទី​១ ដែល​ក្រឡាប់បាន​បើក​ចុះ​ចំណោទ ក្នុង​ល្បឿន​លឿន​ហើយ​ទំនងជា តៃកុង​ជាន់​ហ្វ្រាំងបណ្ដាល​ឲ្យ​ឈើប្រណិត ម៉ៃ​តាប់​មុខ​ជ្រុង ប្រភេទ​សុក្រ​ម  ហក់​ចេញពី​ទ្រុង​រថយន្ត ប្រមាណ ២០​ម៉ែត្រ រីឯ​ឈើ​ទាំងនោះ បាន​បុក​កម្ទេចយានដ្ឋាន​យីហោ គឹម​ឈាង បណ្ដាល​ឲ្យ​ខូចខាត រថ​យន្ត​តូច​ចំនួន ៤​គ្រឿង​។

    អ្នកបើកបរ​ឈ្មោះ ប្រាក់ មា​ញ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មីឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ស្លាប់​ដោយ​ដាច់​ខ្លួនជា​កំណាត់ៗ និង​ព្រូ​ឈ្មោះ ចិត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំរស់នៅ​ភូមិ​គង​មហា ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាមក៏បាន​ស្លាប់ផង​ដែរ​។​

    រថ​យ​ន្ត​​យី​​ឌុប​ ​ដឹ​ក​ឈើ​​ប្រ​ណិ​ត ចំ​នួ​ន២​​គ្រឿ​ង បា​ន​​ក្រ​ឡា​ប់​​ ប​ណ្តា​ល​​ឲ្យ​​ស្លាប់​​ម​នុស្ស២នាក់ និង​​ខូច​ខាត​​ទ្រ​ព្យ​ស​ម្បត្តិ រប​ស់​​ប្រ​ជា​ពល​រដ្ឋ ដោយ​​រថ​យន្ត​ទី​១បាន​​ក្រ​ឡាប់​​នៅ​​ម៉ោង ១០​​យប់ ថ្ងៃ​ទី​​២៦ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៥ត្រង់​ចំណុ​ច​​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូងស្រុក​មេមត់ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់ ស្លាប់ ​។  

    រហូតដល់​ម៉ោង ៥​ជិត​ភ្លឺ ឈានចូល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥រថយន្ត​យី​ឌុប មួយគ្រឿង​ទៀត បាន​ក្រឡាប់ នៅ​ចំណុច​ភូមិ​ដក់ពរ ឃុំ​ទ្រាកស្រុក​មេមត់ ដោយ​ដេក​ផ្ងារជើង ចេញ​សុទ្ធតែ​ឈើប្រណិត តែ​គ្មាន​នរណាម្នាក់រងរបួស​នោះទេ​។​

    ​​រថយន្ត​ដែល​ក្រឡាប់ នាពេល​ទៀបភ្លឺ​នោះ គេ​ដឹង​ច្បាស់​ថាមាន​អ្នក​រត់ការ​ចំនួន ២​នាក់ ម្នាក់​ឈ្មោះ ភ័ក្ត្រ និង​ម្នាក់ទៀត​ឈ្មោះ ពៅសក់​បាស បាន​រត់​ឆ្លេឆ្លា​ ញាប់ដៃ​ញាប់ជើងទូរស័ព្ទ​ចាត់ចែង រក​រថយន្ត​មក​ស្ទូច យក​ឈើ​ចេញពី​កន្លែងកើតហេតុព្រោះ​ខ្លាច​លោក​ឧកញ៉ា លឹម ប៊ុន​ណា ស្ដីបន្ទោស ព្រោះ​អ្នក​ទាំ​ង ២​នាក់ជា​ដៃស្តាំ​លោក​ឧកញ៉ា​ផង និង​មាន​តួនាទី​ភារកិច្ច​ជា​អ្នកសម្របសម្រួល​ផ្លូវ បោះ​មេ​ជូន សមត្ថកិច្ច​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ជំនាញតាម​ដង​ផ្លូវ​ឆ្ពោះ​ចេញទៅលក់នៅ​ឯ​ប្រទេស​វៀតណាម​។

    ប្រភព​ពី​ពល​រដ្ឋ​ដែល​រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ​បាន​បង្ហើប​ថាលោក ឧកញ្ញា លឹមប៊នណា (ហៅខ្នា) ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ល្បាញនៅ​ប្រទេស​កម្ពុជា មិន​ចាញ់​លោក ឧកញ្ញា ទ្រី​ភាព​ ប៉ុម្មាន​នោះទេ ហើយ​មិន​មាន​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​ឡើយ ព្រោះ​គេ​សង្ស័យ​ថា ប្រហែល​ជាមាន​មេ​ក្លោង​ដែល​មាន​ខ្នង​ក្រាស​នៅ​ពី​ក្រោយ​ចាំ​កាង​នូវ​ការ​រក​ស៊ី​ខាង​លើ​នេះ​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1145ដង គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជ?...    អាន1361ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន662ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2107ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន709ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន29081ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន559ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន2222ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន760ដង បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន650ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាបក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
    ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4515នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42493នាក់
    ខែនេះ    158410នាក់
    ឆ្នាំនេះ   1371238នាក់
    សរុប   29476489នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:11