ព័ត៌មានក្ដៅ

    ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 05:53 នាទី ចំនួនអានៈ 870

    នៅ​យប់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦​វេលាម៉ោង១១ មាន​ក្រុង​ជន​ដៃដល់​មួយក្រុម​ជិះ​រថ​យន្ត​ម៉ាកហៃលេនដឺ​ពណ៍​ខ្មៅពាក់​ស្លាកលេខភ្នំពេញ 2K-6261 ទៅ​ពួនស្ទាក់​វាយ​បុរស់​វ័យ​ជាង​៣០​​ឆ្នាំ​ម្នាក់​អោយ​រង​របួស​ស្ទើ​តែស្លាប់ស្ថិត​​នៅ​ចំនុច​ភូមិ​វត្ត​ដំ​ណាក់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប។

    លោក ឈួរលាង ជនរង​គ្រោះ​បាន​អោយ​អ្នក​យក​ព័ត៌មាន​យើង​ដឹងថា លោក​បាន​ជិះ​ម៉ូតូចេញ​ពី​ផ្ទះក្នុង​ខាង​អាស័យ​ដ្ឋាន​ខាងលើបាន​ប្រ​ហែល​តែ​ជាង​១០ម៉ែត្រ ស្រាប់​មាន​មុស្ស​ប្រុស​ជិត​១០​នាក់​រត​សំ​ដៅ​មក​វាយ​លោក​តែម្តង ដោយ​ពួកគេ​ខ្លះ​ប្រើ​កណ្តាប់​ដៃ​ ឯខ្លះ​គេ​ប្រើ​ដំបង។ ភ្លាម​នោះ​លោក​បាន​ស្រែក​ហៅ​បង​ប្អូន​សាច់​ញាតិ​អោយ​ជួយ ទើប​ប្អូន​ថ្លៃរបស់​លោក​រត​ទៅ​ដេញ​ចាប់​ជន​ដៃដល់​ តែ​ចាប់​មិន​បាន​ពួកគេ​បាន​រត​ឡើង​ឡាន​ហៃ​ឡេន​ដឺ​ខាង​លើ​បើក​ទៅ​បាត់។ លោក ឈួរលាង​ បាន​បន្ត​ថា​ពេល​នោះ​ងងឹតមុខ​សន្លប់​ទើប​បង​ប្អូន​សាច់​ញាតិជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯមន្ទ្រីរពេទ្យ។ លោក ឈួរលាង បាន​អោយ​ដឹង​បន្ថែមនៅ​រសៀល​នេះ​ថា លោក​បាន​អោយ​ប្អូនប្រុសរបស់​លោក ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉េអឹម​ខេត្តសៀមរាប ពីបទ​​ហិង្សាដោយ​ចេតនា មាន​ស្ថាន​ទំ​ងន់​ទោស ដោយ​ទាមទាសំណង​ជាទឹក​ប្រាក់​ចំ​នួន​១ម៉ឺនដុល្លារអាមេរីក ហើយ​សូម​អោយ​សមត្ថ​កិច្ច​ផ្តន្ទាទោសជន​ដៃដល់​ទៅ​តាម​ផ្លូវ​ច្បាប់​ផង។

    លោក តឹក​សារ៉ាវី ត្រូវ​ជាប្អូថ្លៃជន​រង​គ្រោះខាងលើ​បាន​អោយ​ដឹងថា នៅ​ពេល​បងថ្លៃលោកចេញ​ម៉ូតូពី​ផ្ទះមិន​បាន​១០​ម៉ែត្រ​ផង​ស្រាប់​លឺ​សំ​លេង​ស្រែក​អោយ​ជួយផង​ ភ្លាម​នោះ​លោក​បាន​រត​ទៅ​ដល់​ឃើញ​មនុស្ស​ជិត​១០​នាក់​ប្រ​ដាប់​ដោយ​ដំ​បង​កំ​ពុង​ព្រួត​វាយ​បង​របស់​លោក​ដែល​កំ​ពុង​ដួល​ដេក​លើដី។ លោក​វី​បន្តថា ពេល​ក្រុម​ជន​ដៃ​ដល់​ឃើញ​លោក​រត​ទៅជួយ​បង​គាត់​ ​ពួកក្រុម​ដៃ​ដល់​បែក​វ៉ូង​ប្រសេក​ប្រ​សាច លោក​បាន​រត​តាម​ចាប់​ជន​ដៃដល់​២នាក់​ក្នុង​ចំ​ណោម​នោះ តែ​បែជាមាន​ជន​ដៃ​ដល់​បី​បួន​នាក់​ផ្សេង​ទៀត​មក​ព្រួត​វាយ​បង​របស់​លោក​បន្ថែមនៅ​មុខ​ផ្ទះ​ ឃើញ​ហេតុ​ការ​ណ៍​ដូច្នេះលោក​រត​បក​មក​ជួយ​បង​វិញ​ តែ​ក្រុម​ជន​ដៃ​ដល់​បាន​នាំ​គ្នា​រត​ឡើង​ឡាន​បើក​ចេញ​ទៅ​បាត់។

    លោក អ៊ុយចយ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​ប៉េអឹម​ខេត្តសៀម​រាប កាល​ពី​ម៉ោង​១១និង​៥០​នាទី​ថ្ងៃត្រង់​ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ បាន​ប្រាប់​តាម​ទូស័ព្ទ​ថា កំពុង​សាក​សួរជន​ដៃដល់​ពុំ​ទាន់​អាច​ផ្តល់​ព័ត៌មាន​បាន​ទេ។ រហូត​ដល់​ម៉ោង​៤និង​៣៨​នាទី​ល្ងាច​ថ្ងៃទី០១ដដែល​នេះ​លោក អ៊ុយ​ចយ បាន​ប្រាប់​ថា ក្រុម​ជន​ដៃដល់​មាន​គ្នា០៧នាក់​ តែ​មិន​អាច​អោយ​ឈ្មោះ​បាន​ទេព្រោះ​កំពុង​តែ​រៀប​ចំ​តាម​នីតិវិធី ហើយ​រង​ចាំ​បញ្ជាពីថ្នាក់​លើ​សិន។ លោក អ៊ុយចយ បាន​បន្ថែម​ថា ជន​ដៃដល់​និង​បញ្ជួន​ទៅ​តុលាការ​ព្រឹក​ថ្ងៃទី០២ ខែមេសា​ ឆ្នាំ​២០១៦ស្អែកនេះ។

    ប្រភព​បែក​ធ្លាយ​សុំ​មិន​បញ្ចេញ​ឈ្មោះបានលួច​បង្ហើប​​អោយ​ដឹង​ថា ក្នុង​ករណី​ក្រុម​ជន​ដៃ​ដល់​មួយក្រុម​ដែល​ប៉ុនប៉ង​វាយ​សម្លាប់​ជន​រង​គ្រោះ​ខាង​លើ​នេះ មាន​អ្នក​ធំ​ផ្កាយ​៣ម្នាក់​កំពុង​ព្យាយាម​ជួយ​អន្តរាគមន៍​ដោះ​ជន​ដៃ​ដល់​​ពី​សំណាញ់​ច្បាប់​ក្រៅ​ផ្លូវ​ការណ៍។

    លោក ឈួរលាង ជន​រង​គ្រោះ​ខាង​លើ​សូម​សំនូមពរ​​​ទៅ​ឯកឧត្តម​ ប៉ោវណ្ណនិត មេប៉េអឹម​ខេត្តសៀមរាប សូម​លោក​មេត្តា​ជួយ​អោយ​កូន​ចៅ​របស់​លោក បញ្ជូន​សំណុំ​រឿង​ខាងលើ​នេះ​​ទៅ​តុលាការ​អោយ​បាន​លឿនផង​។ ហើយ​លោក ឈួរលាង​ សង្ឃឹម​ជឿជាក់​យ៉ាង​មុត​មាំ​ថា តុលាការ​ខេត្ត​សៀមរាប​និង​រក​យុត្តិធម៌​ជូន​លោក​ដែល​ជា​ជន​រង​គ្រោះ​ជាក់​ជាមិន​ខាន។

    សូម​បញ្ជាក់​ថា សមត្ថ​កិច្ច​ខាងលើ ​មិន​បាន​អនុញ្ញាតិ​អោយ​អ្នក​កាសែត​ថត​រូប​ជន​ដៃដល់​ទេ តែ​រូប​ដែល​បង្ហោះ​ខាង​ក្រោម​នេះ​ ជា​រូប​បែក​ធ្លាយតាម​ប្រ​ព័ន្ទ​អ៊ី​ន​ធើនែត​តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុងរ៉េត 

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន898ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន926ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1091ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន1173ដង ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1098ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន661ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន1097ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2037ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន10076ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន754ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយiPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4515នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42493នាក់
    ខែនេះ    158410នាក់
    ឆ្នាំនេះ   1371238នាក់
    សរុប   29476489នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:10