ព័ត៌មានក្ដៅ

    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 11 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 08:06 នាទី ចំនួនអានៈ 3269

    នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើបណ្តាញសង្គមរបស់លោក។

    ប្រវត្តិសង្ខេបរបស់ខ្ញុំ ឈាង វុន ហើយប្រវត្តិសង្ខេបនេះក៏ធ្លាប់បានផ្សព្វផ្សាយនៅក្នុងសារពត៌មានបរទេសជាភាសាខ្មែរនិងនៅក្នុងទស្សនាវដ្តីស្តីពីការងារការទូតនៅប្រទេសអូស្រ្តាលីផងដែរ ដោយខ្ញុំត្រូវបានជ្រើសរើសជាអ្នកការទូតសកម្មបំផុតប្រចាំឆ្នាំ១៩៩៥ នៅប្រទេសអូស្រ្តាលី។ -----------------------------------------------------------------------------------------

    ខ្ញុំ ឈាង វុន មិនដែលបានចូលជាសមាជិកគណបក្ស ហ្វុន ស៊ីន ប៉ិច ឡើយ។ សម្តេចក្រុមព្រះ នរោត្តម រណ្ណរិទ្ធ ព្រះប្រធានគណបក្ស ហ្វុន ស៊ីន ប៉ិច នៅពេលនោះ អាចធ្វើជាសាក្សីបាន។ ខ្ញុំទៅធ្វ់ើជាអគ្គរាជទូតនៅប្រទេសអូស្ត្រាលី និងណូអ្វែលស៊ីឡង់ នៅដើមឆ្នាំ ១៩៩៤ គឺជាកូតារបស់គណបក្សប្រជាជនកម្ពុជា ហើយដែលតែងតាំងដោយសម្តេចនាយករដ្ឋមន្រ្តីទី២ សម្តេច ហ៊ុន សែន នៅពេលនោះ។ នៅពេលនោះដែរ សម្តេច នរោត្តម សេរីវុឌ្ឍ ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស។

    នៅក្នុងវ័យកុមារ ខ្ញុំរស់នៅក្នុងគ្រួសារដ៏សែនក្រីក្រមួយ ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឪពុករបស់ខ្ញុំ បានទទួលអនិច្ចកម្ម ចោលកូន៦នាក់ ហើយខ្លួនខ្ញុំជាកូនទី៤ ដែលមានអាយុទើបតែបាន៧ឆ្នាំប៉ុណ្ណោះ។ ដើម្បីបានរៀនសូត្រខ្ញុំបាននៅវត្តអារាម លក់នំកងនំក្រូច និងលក់នំប័ុង ព្រមទាំងទៅបង្រៀនគេទៀតផង រហូតបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។

    ក្រោយពីផ្ទះខ្មែរ (Pavillon du Cambodge)ផ្ទះសម្រាប់និសិ្សតកម្ពុជាដែលរៀននៅប្រទេសបារាំងស្នាក់នៅ ត្រូវបានបិទទ្វារដោយរដ្ឋាភិបាលបារាំង ព្រោះមានការបាញ់សម្លាប់គ្នារវាងនិសិ្សតសាធារណៈរដ្ឋ និងនិស្សិតរាជានិយមនិងខ្មែរក្រហម និស្សិតជាច្រើនដូចរួបខ្ញុំត្រូវទទួលរងគ្រោះយ៉ាងខ្លាំងបំផុត ព្រោះគ្មានកន្លែងស្នាក់នៅ។ ដើម្បីអាចបន្តការសិក្សា នៅរាល់ថ្ងៃ សៅរ៍ អាទិត្យ ថ្ងៃឈប់សម្រាកបុណ្យផ្សេងៗ និងថ្ងៃបវេសនកាលចំនួនជាង២ខែក្នុងឆ្នាំនីមួយៗ ខ្ញុំតែងតែលត់ដំខំប្រឹងប្រែងធ្វើការងារសន្សំប្រាក់ ដើម្បីបានបន្តការរៀនសូត្ររហូតចប់ចុងចប់ដើម។

    ការងារដែលខ្ញុំធ្លាប់បានធ្វើនៅពេលសិក្សាមានជាអាទ៍៖ លក់បន្លែផ្លែឈើតាមផ្សារណាត់ លក់គ្រឿងអលង្ការកាឡៃតាមផ្លូវសាធារណៈ ចែកProspectus តាមផ្ទះនិងលីសែងសាច់ក្លាសសេក្នុងមណ្ឌលស្តុកសាច់ដើម្បីចែកចាយនៅក្នុង ទីក្រុងប៉ារីសជាដើម។ ខ្ញុំក៏ធ្លាប់ទៅស្ពាយក្លឹបកូនគោលអោយអ្នកមានដែលគេទៅវាយកូន គោលរហូតដល់តារាំងវាយកូនគោលទៀតផង។ ប្រាក់រកបានក្នុង១ថ្ងៃស្មើនឹងទីក្កេបាយ១អាទិត្យ ហើយក៏ជាមធ្យោបាយសម្រាប់ត្រៀមចំពោះថ្ងៃដែលគ្មានការងារធ្វើ។ នៅចន្លោះឆ្នាំ១៩៧៣ ទៅឆ្នាំ១៩៧៥ ខែមេសា និស្សិតកម្ពុជាទាំងអស់រស់យ៉ាងលំបាកបំផុតព្រោះបារាំងមិនអនុញ្ញាតអោយយើងធ្វើការទេ ហើយអ្នកដែលធ្វើការសុទ្ធតែធ្វើការដោយលួចលាក់។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន3194ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន538ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1265ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន1098ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1142ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1250ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2110ដង បុគ្គលិក៨ពាន់នាក់​ធ្វើកូដកម្មមុខ​ណាហ្កាវើល   អាន618ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន871ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន765ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
    ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      383នាក់
    ម្សិលមិញ    6825នាក់
    សប្ដាហ៍នេះ    7222នាក់
    ខែនេះ    197742នាក់
    ឆ្នាំនេះ   472601នាក់
    សរុប   28577852នាក់
    ថ្ងៃទី 20 ខែ 02 ឆ្នាំ 2018 ម៉ោង 04:56