អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមសំអុន នាយរងរដ្ឋបាលជនផលដែលបានចាប់ខ្លួនកាលពីថ្ងៃទី២៦

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 11:33 នាទី ចំនួនអានៈ 1567

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ បាន​អោយ​ដឹង​ដដែល​ៗ​ថា បទ​ល្មើស​នេសាទ​កើត​ពេញ​បន្ទុ ដូច​ជា​អួន​ក្រឡាល្អិត ឆ្នុក អ៊ុយ ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​រាប់​រយ​កន្លែងនិង​បទ​ល្មើស​នេសាទ​ជា​ច្រើន​ទៀត តែ​ខាង​រដ្ឋ​បាល​ជន​ផល​មិន​ដែល​ចុះ​បង្ក្រាប​នោះទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពល​រដ្ឋ​សង្ស័យ​ថា អាច​មាន​អំពើ​ពុក​រលួយ​ណា​មួយ​ជាមិន​ខាន។

ជាក់ស្តែង​កាល​ពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​បាន​ឃាត់​ខ្លួន​លោក​ រឹម​សំ​អុន នាយ​រង​ទទួល​បន្ទុក​រួម​ផ្នែករដ្ឋបាលជលផលដំដែក និង​ខណ្ឌរដ្ឋបាលជលផល​ខេត្ត​សៀមរាប ពាក់ព័ន្ធនឹងអំពើពុករលួយ​​​ជាមួយ​ទឹក​ប្រាក់​ជាង​បី​សែន​ដុល្លារ​អាមេរីក​កាំង ហើយ​ ACU ក៏បាន​បញ្ជូន​ខ្លួន​លោ​ក​ រឹម​សំ​អុន ទៅ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប ​នៅ​រសៀល​ម៉ោង​២ ​ថ្ងៃទី២៧ ម្សិល​មិញនេះ ​បើ​យោង​តាម​ការ​ប្រកាស​របស់​អង្គ​ភាព​ប្រ​​ឆាំង​អំពើ​ពុក​រលួយ​ (ACU) នៅ​ល្ងាច​ថ្ងៃទី២៧ ខែមេសា ដដែល​។

អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ (ACU) បានឱ្យដឹងទៀតថា ឈ្មោះ រឹម សំអ៊ុន បានប្រព្រឹត្តអំពើពុករលួយ «បទវីតិក្រម» មាត្រា៥៩៧ នៃក្រមព្រហ្មទណ្ឌ ដោយបានទាមទារ និង​ទទួល​ប្រាក់​ប្រ​មាណ​១,៤៦០​លាន​រៀល​ ប្រហែល ៣៦៥.០០០ ដុល្លារអាមេរិក (សាមសិប​ប្រាំ​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ) ពីប្រជានេសាទ និង​បទ​ល្មើស​​នេសាទ​មាត្រា ១០៣ នៃច្បាប់​ស្តី​ពី​ជល​ផល ដោយ​មិន​បាន​បង្ក្រាប​បទ​ល្មើស​ជន​ផល​ដែល​កើត​មាន​ឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន។

ប្រ​ជា​នេសាទ​នៅ​ខេត្ត​សៀមរាប​បាន​សាទរ​ចំ​ពោះ​ចំ​ណាត់​ការ​របស់​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​ ដែល​បាន​ចាប់​ខ្លួន​លោក​ រឹម​សំ​អុន នាយ​រង​រដ្ឋ​បាល​ជល​ផល​ខេត្តសៀម​រាប​រូប​នេះ។

ប្រ​ជានេសាទ​ និង​ពល​រដ្ឋ​ខេត្តសៀមរាប​ដាក់​ការ​សង្ស័យ​ថា ប្រាក់​ពុក​រលួយ​ជាង​សាម​សិប​ម៉ឺន​ដុល្លារ​នេះ​ប្រ​ហែល​មិន​មែន​លោក​ រឹម​សំ​អុន​ ស៊ី​តែ​ឯង​នោះ​ទេ អាច​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ការ​ងារ ឬ​ថ្នាក់​លើ​ថ្នាក់​ក្រោម​ផង​ក៏អាច​ថាបានដែរ? ដូច្នេះ​ប្រ​ជានេសាទ និង​ពល​រដ្ឋ​សុំ​អោយ​អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ និង​តុលាការ​ខេត្ត​សៀមរាប ​ស្រាវ​ជ្រាវ​បន្ថែម​រក​អ្នក​ដែល​ចូល​រួម​ទទួល​ផល​ ដែល​នៅ​ពី​ក្រោយ​ខ្នង​លោក​រឹម​សំ​អុន​ ព្រោះ​ទឹក​ប្រាក់​ដ៏សន្ធឹក​សន្ធាប់​បែប​នេះ​លោក​ រឹម​សំ​អុន​ មិន​អាច​ស៊ី​តែ​ឯង ហើយ​យក​ដៃ​បាំង​មេឃ​បាន​ទេ។

កម្ពុជាសុវណ្ណភូមិ មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ ព្រិន​សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀមរាប​បាន​ទេពាក់​ព័ន្ធ​និង​ការ​ចាប់​ខ្លួន​លោក​ រឹម​សំ​អុន​ ដែល​ជា​មន្ត្រី​ក្រោម​ឱវាត​របស់​ខ្លួន​ នៅ​ម៉ោង​១១និង​១៦​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦នេះ ព្រោះ​ទូរស័ព្ទ​ចូល​ទូរស័ព្ទ​លោកព្រិន​សាវិន​ពីរ​ដង​មិន​មាន​អ្នក​លើកទទួល៕ ដោយ៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1322ដង ឧបាសិការ ម៉ោយ ស៊ីលុយ អនិកជនអូស្ត្រាលីធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ   អាន1159ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1624ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន1792ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1459ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1585ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន1885ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1563ដង ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន1439ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន1890ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      404នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    10740នាក់
ខែនេះ    319908នាក់
ឆ្នាំនេះ   2330447នាក់
សរុប   51690373នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 02:46