មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 06 ឆ្នាំ 2016 វេលាម៉ោង 04:11 នាទី ចំនួនអានៈ 1534

ប្រភព​ព័ត៌មាន​ពី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមាន​ជ័យបាន​រាយ​ការ​ណ៍​​មក​ថា មេប៉េអឹម​ស្រុក​ត្រ​ពាំង​ប្រាសាទ​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​ម្នាក់​ឈ្មោះ ខៀវ សុផានុរស្ស តាំង​ពី​ម៉ោង​ជាង​១រសៀល រហូត​ដល់​ល្ងាច​ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ​ ដោយ​ខឹង​និង​អ្នក​កាសែត​ទៅ​ថត​ឡាន​របស់​ខ្លួន​ ក្នុងខណៈពេល​ក្រុម​ប៉េអឹមស្រុក​ត្រពាំង​ប្រាសាទ​​ទៅ​ចាប់​ម៉ូតូ​ច្រ​ឡំ។​

លោក ខៀវ សុផានុរស្ស​ អាយុ​៣៣​ឆ្នាំ​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​អោយ​ទូរទស្សន៍​អប្ស​រា​ប្រ​ចាំ​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ជា​អតី​ត​ជា​អ្នក​យក​ព័ត៌មាន​អោយ​សារព័ត៌មាន​កម្ពុជា​សុវណ្ណ​ភូមិប្រ​ចាំ​ខេត្តឧត្តរ​មាន​ជ័យ បច្ចុប្បន្ន​ស្នាក់​នៅ​ស្រុក​អន្លង់​វែង ត្រូវ​បាន​កម្លាំង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ ឃាត់​ខ្លួន​ភ្លាមៗ​យក​ទៅ​សាក​សួរ​បន្ទាប់​ពី​លោក សុផានុរស្ស​ បាន​ទៅ​ថត​រថ​យន្ត​ប៉េអឹម​ខាង​លើ​ដែល​បាន​ទៅ​ចាប់​ម៉ូតូច្រឡំដែល​ចោរ​បាន​លួច​មួយ​គ្រឿង​ច្រ​ឡំ​។

ប្រ​ភព​ព័ត៌មានច្បាស់​ការ​​បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ម៉ោង​៣និង​៣០​នាទីថ្ងៃទី១២ដដែល​នេះថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មាន​ចោរ​បាន​លួច​កាច់​សោ​ម៉ូតូមួយ​គ្រឿង​ដែល​មាន​ស្លាកលេខ 4267 លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​១២​នេះ​ខាង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទបាន​បើក​រថយន្ត​ទៅ​ចាប់​ម៉ូតូ​មួយគ្រឿង​ច្រឡំដែល​ពាក់​ស្លាកលេខ 2067 រួច​ក៏បាន​ដោះ​លែង​ទៅ​វិញ។ ប្រ​ភព​បន្តថា ឃើញ​ដូច្នេះ​លោក​ ខៀវ សុផានុរស្ស​បាន​ទៅ​ថត​រូប​ភាព​យក​ព័ត៌មាន​​តាម​វិជ្ជាជីវៈដោយ​ថត​ទាំង​រថ​យន្ត​របស់​ប៉េអឹម​ផង ទើប​បណ្តាល​អោយ​ខាង​ប៉េអឹម​ខឹង​សម្បាក៏នាំខ្លួន​អ្នក​កាសែត​ទៅ​ស្នាក់​ការ​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទសាកសួរតាំង​ពី​ម៉ោង​១រសៀល​រហូត​ដល់​ម៉ោង​ជាង​៤ល្ងាច​នេះ​មិន​ទាន់​ដោះលែង​នៅ​ឡើយទេ។

​លោក លី ណារិទ្ធ មេប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទបាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ល្ងាច​ម៉ោង​៦និង១១នាទីនេះថា លោក​នៅ​ឯភ្នំពេញ​ ហើយ​សាច់​រឿង​ឃាត់​ខ្លួន​អ្នក​កាសែត​ខាងលើ​លោក គង់ សម្បត្តិ ស្តី​ទី​របស់​លោក​កំពុង​សាក​សួរមិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ លោកលីណារិទ្ធបន្ថែមថា រឿង​ថត​ឡានប៉េអឹម​មិន​ជា​រឿង​ដើមចម​ក្នុង​ការ​ឃាត់​ខ្លួន​នោះទេ តែ​មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​គេ​ប្តី​ថា លោក​ ខៀវ​ សុផានុរស្ស​ ទៅ​កំហែង​ទាប្រាក់​គេ។

កម្ពុជា​សុវណ្ណភូមិ​បាន​ខល​ទូរស័ព្ទ​ទៅ​លោក គង់សម្បត្តិ ប្រ​ធាន​ស្តី​ទី​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ និង​លោក គយ​ កាន់យ៉ា ព្រះ​រាជអាជ្ញាសាលាដំ​បូង​ខេត្ត​ឧត្តរ​មាន​ជ័យ​នៅ​ម៉ោង​៦ថ្ងៃទី១២ដដែល​នេះដើម្បី​សុំ​សាក​សួរ​ព័ត៌​មាន​ពាក់​ព័ន្ធ​និង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ខាងលើ​​តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ។

លោក​ ខៀវ សុផានុរស្ស​ បាន​ប្រាប់​កម្ពុជា​ភូមិ​តាំង​ពី​ព្រឹក​ម៉ៅង​ម៉ោង​៩ថ្ងៃទី១២នេះថា កាល​ពី​ថ្ងៃទី១១ម្សិល​មិញ​មាន​រថ​យន្ត​ដឹក​ឈើ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​ឈើ​ថ្មី តែ​បែជា​រត​ច្បាប់​ជា​ឈើ​ផ្ទះ​ចាស់​ទៅ​វិញ​ ឃើញ​ដូច្នេះ​អ្នក​កាសែត​ជិត​១០​នាក់​បាន​ទៅ​ថត​រូប​បម្រុង​ហៅ​មេព្រៃ​អោយ​ចាប់​តែ​អ្នក​រត​ការ​ឡាន​ដឹក​ឈើ​ខាង​លើ​ប្រាប់​ថា មិន​បាច់​ហៅ​មេព្រៃទេសុទ្ធ​តែ​ខ្មែរ​ដូច​គ្នា យក​លុយ​ម្នាក់​ពី​រម៉ឺន​ចាក់​សាំង​ទៅ ហើយ​ឈើ​នេះ​ជា​កូន​ចៅ​របស់​លោក​អភិបាល​ស្រុក​អន្លង់វែងផង គួរ​មាន​ការ​យល់​យោគ​ខ្លះ​ផង។ លោក​នុរស្ស​បន្ថែម​ថា លុះ​ដល់​រថ​យន្ត​ដឹក​ឈើ​ទៅ​បាត់​ស្រាប់​តែ​ព្រឹក​មិញ​នេះ​លឺ​ពាក្យ​ចចាម​អារាម​តាម​តុការហ្វេថា កូន​ចៅ​លោក​ចៅ​ហ្វាយ​ស្រុក​អន្លង់វែង​គំ​រាម​ថា ចៅ​ហ្វាយ​ស្រុក​ខឹង​ខ្លាំ​ងណាស់​ ហើយ​បម្រុង​អោយ​ឈ្មួញ​ដឹក​ឈើ​ខាងលើ​ដាក់​ពាក្យ​ប្តី​ថា​ក្រុម​អ្នក​កាសែត​ទៅ​ជំរិត​ទាប្រាក់​អ្នក​​ដឹក​ឈើ​ផ្ទះ​ចាស់​ទៅ​វិញ។ លុះ​ស្រាប់​តែ​ប៉ុន្មាន​ក្រោយ​មក​លេច​លឺ​ព័ត៌មាន​ថា មាន​ការ​ចាប់​ខ្លួន​លោក ខៀវ​ សុផានុរស្ស​ ដូច​ការ​គំរាម​ពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ ដែល​អួត​ខ្លួន​ថា ជា​កូន​ចៅ​របស់​លោក​ចៅ​ហ្វាយ​ស្រុកដូច​ការ​គ្រោង​ទុក។

សូម​បញ្ជាក់​ថា អ្នក​រក​ស៊ី​ស្លូន​ត្រង់​នៅ​ស្រុក​អន្លង់​វែង​ធ្លាប់​បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិថា លោក​ ខៀវ សុផានុរស្ស​ ជាអ្នក​កាសែត​ម្នាក់​សកម្ម​ខាង​ហៅ​សមត្ថ​កិច្ច​អោយ​ចាប់​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ឈ្មួញ​ និង​មន្ត្រី​រាជការ​លេម​លើម​មួយ​ចំ​នួន​ដែល​បាន​ទទួល​លាភសការៈ​ពី​ក្រុម​ឈ្មួញ​អ្នក​រក​ស៊ី​ខុស​ច្បាប់ទាំង​តូច​ទាំង​ធំ។

ហោ ជិនវីរៈយុទ្ធ ចៅ​ហ្វាយ​ស្រុក​អន្លង់​វែង​បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ម៉ោង​៧និង​៥នាទី​នេះ​ថា លោក​មិន​ដឹង​អី​ទេគេ​ចាប់​អ្នក​កាសែតនៅ​ស្រុក​ត្រពាំង​ប្រាសាទទៅ​សួរ​ចៅ​ហ្វាយ​ស្រុក​ត្រពាំង​ប្រាសាទទៅ បើ​ទោះ​ជា​កម្ពុជា​សុវណ្ណភូមិ​ព្យាយាម​ប្រាប់​គាត់​តាម​សម្តី​លោក​សុផានុរស្ស​ដែល​បាន​ប្រាប់​កាលពី​ព្រឹក​មិញ​នេះ​ក៏ដោយ៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1549ដង អ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងខេត្តសៀម រាប ត្រូវផ្កាប់ឆ្នាំង   អាន1420ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1532ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន3575ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1482ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1587ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1397ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1504ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1450ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1665ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23158នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    169642នាក់
ខែនេះ    552922នាក់
ឆ្នាំនេះ   1935154នាក់
សរុប   51295080នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 18:36